16/01/2024 13:22
ព្រះតេជព្រះគុណថាច់សុវណ្ណ។
មកកាន់បន្ទប់ធ្វើការរបស់ព្រះតេជគុណថាច់សុវណ្ណ (ព្រះចៅអធិការវត្តសេរីវង្សារាម ផ្នោអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវ) ឃើញលិខិតសរសើរ ប័ណ្ណសរសើរ អនុស្សរិយយសជាច្រើន ដែលគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ប្រគេនព្រះអង្គដោយទទួលស្គាល់អំពីស្នាព្រះហស្តដ៏ឆ្នើមរបស់ព្រះអង្គក្នុងការអនុវត្តន៍បណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ កាលពីចុងឆ្នាំ ២០២៣ ព្រះអង្គបានស្ងើចអំពីគំរូ ឆ្នើមចំពោះអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិភាគតិចទូទាំងប្រទេសនៅរដ្ឋធានីហាណូយ។
ព្រះតេជព្រះគុណ ថាច់សុវណ្ណតែងគោរពធ្វើតាមព្រះពុទ្ធោវាទ ចម្រើនទឹកព្រះទ័យប្រកបដោយព្រហ្ម វិហារធម៌ ៤ យ៉ាង មាន “មេត្តា” ជាដើមព្រមទាំង អនុវត្តតាមគោលលំនាំ “សាសនាជនជាតិ សង្គម និយម” ម្ល៉ោះហើយ ព្រះអង្គតែងធ្វើនូវកិច្ចការមាន ប្រយោជន៍ជាច្រើនជូនសហគមន៍ និងសង្គម។ ជាក់ស្តែងគឺ៖ ជូនអំណោយដល់អ្នកមានវ័យចាស់រស់នៅម្នាក់ឯង គ្រួសារក្រីក្រ ជនរងគ្រោះធម្មជាតិ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ឧបត្ថម្ភអ្នកជ្រុលជ្រួសខុសឆ្គងរួចកែខ្លួនបានល្អវិញជាដើម។ គិត ដោយឡែកក្នុងឆ្នាំ ២០២៣ ព្រះតេជព្រះគុណថាច់សុវណ្ណ ចលនាថវិកាបានជាង ២,៦ ពាន់លានដុង សម្រាប់ធ្វើនូវការងារមនុស្សធម៌ទាំងនោះ។
ព្រះតេជព្រះគុណ ថាច់សុវណ្ណមានព្រះទ័យត្រេកអរ និងសុភមង្គលណាស់ដោយបានជួយដល់អ្នក ដែលស្ថានភាពលំបាក។
ព្រះតេជព្រះគុណ ថាច់សុវណ្ណមានថេរដីកាថា៖ អាត្មាជាបព្វជិត ជាអ្នកគោរពប្រតិបត្តិតាមមាគ៌ា ព្រះពុទ្ធសាសនា ដូច្នេះអាត្មាតែងមានព្រះទ័យមេត្តា អនុគ្រោះចូលរួមឧបត្ថម្ភដល់ប្រជាជនឲ្យរួចផុត ពីការលំបាកខ្វះខាតមួយចំណែកណាក្នុងជីវ ភាព។ នៅពេលដឹងមាមីងណាមានទុក្ខលំបាក អាត្មាមិនព្រងើយកន្តើយឡើយ តែងជួយឧបត្ថម្ភតាមសមគួរ ។ បានជួយនរណាម្នាក់ អាត្មាត្រេកអរខ្លាំងណាស់។ គោលបំណងធំបំផុតរបស់អាត្មា គឺចង់ផ្តល់នូវសេចក្តីសុខដល់ជនានុជនគ្រប់រូប ចង់ឲ្យនរណាក៏ជួបតែសេចក្តីសុខ និងមានចិត្តមេត្តាចំពោះគ្នា និងគ្នា រួចសកម្មក្នុងការចូលរួមធ្វើនូវកិច្ចការមានប្រយោជន៍ជូនសង្គម។
ទទួលស្គាល់ការរួមចំណែករបស់ព្រះតេជព្រះគុណ ថាច់សុវណ្ណ លោកគឹមថាយបិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំតឹងហ៊ីប មានប្រសាសន៍ថា៖ ព្រះតេជគុណ ថាច់សុវណ្ណ ជាគំរូដ៏ឆ្នើម ព្រះអង្គមិនត្រឹមតែបំពេញតួនាទីជា អ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងបំពេញបានល្អតួនាទីជាព្រះចៅអធិការវត្ត សកម្មក្នុងការផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទ និងប្រជាជនអនុវត្តល្អតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។ ទន្ទឹមនឹងនោះ ព្រះតេជព្រះគុណនៅទាំងសកម្មក្នុងការចលនាមាមីងពុទ្ធបរិស័ទឲ្យចូលរួមជាមួយរណសិរ្សឃុំអនុវត្តល្អការងារសុខុមាលភាពសង្គម នៅមូលដ្ឋានទៀតផង។ ព្រះអង្គជាព្រះសង្ឃមួយអង្គអស់ពីព្រះទ័យដើម្បី “សាសនា និងសង្គម”៕
អត្ថបទ-រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។