16/12/2022 09:33
ព្រះតេជគុណ សឺនកែន៖ម្ចាស់ការស្នើ កសាងផែនការកំណត់ទិសដៅផ្សព្វផ្សាយតាមសារាចរលេខ ២៤
ព្រះតេជគុណសឺនកែន ។
ដោយមានតួនាទីជាប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះតេជគុណ សឺនកែន មានភារកិច្ចស្នើគណៈអចិន្ត្រៃយ៍ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ដើម្បីកសាងផែនការផ្សព្វផ្សាយបណ្តាសកម្មភាពរបស់ សមាគមភ្ជាប់ជាមួយនឹងការចលនាព្រះសង្ឃពុទ្ធបរិស័ទប្រើប្រាស់បណ្តាញសង្គមតាមច្បាប់សន្តិសុខបណ្តាញជ្រើសព័ត៌មានជាផ្លូវការសម្រាប់ស្វែងយល់ និងចែករំលែក។
ព្រះតេជគុណ សឺនកែនមានថេរដីកាថា៖ ក្នុងការផ្សព្វផ្សាយផែនការប្រចាំត្រីមាស និងប្រចាំឆ្នាំអាត្មាតែងរាយការណ៍ ស្នើគណៈអចិន្ត្រៃយ៍សមាគមខេត្ត យកចិត្តទុកដាក់ចង្អុលការសមាគមបណ្តាស្រុក-ក្រុង ឱ្យយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយប្រគេន និងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទបង្កើនការយល់ដឹងអំពីការជ្រើសព័ត៌មាននៅលើបណ្តាញសង្គម គប្បីស្វែងយល់ឲ្យបានច្បាស់លាស់រវាងព័ត៌មានជាផ្លូវការ និងព័ត៌មានក្រៅផ្លូវការដើម្បីចែករំលែក និងរាំងស្កាត់។ បើតាមអាត្មាយល់ឃើញថា ផ្តើមពីសារាចរលេខ ២៤-CT/TU ផ្សព្វ ផ្សាយជាផ្លូវការបានរួមចំណែកបង្កើនការយល់ដឹងដល់អ្នកប្រើបណ្តាញសង្គមទាំងអស់។ ជាពិសេសកម្មាភិបាល បក្ខជនសមាជិកបណ្តាអង្គការចាត់តាំងតែងជ្រោងខ្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការប្រើប្រាស់បណ្តាញសង្គម។ គោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់សុវត្ថិភាពបណ្តាញ និងមានសីលធម៌ក្នុងការទំនាក់ទំនងគ្នាតាមបណ្តាញសង្គម។ ចំពោះអាត្មាវិញ តែងតាមដានសារព័ត៌មានជាផ្លូវ ក្នុងគេហទំព័ររបស់ខេត្តយើងក៏ដូចជាសារព័ត៌មាន សំខាន់ៗតាមរយៈកាសែតអេឡិចត្រូនិចក្នុងប្រទេសដូចជា៖ កាសែតត្រាវិញ Online សកម្មភាពពុទ្ធសាសនា Online កាសែតអេឡិចត្រូនិចរបស់បក្សកុម្មុយនិស្តវៀតណាម ។ល។ ហើយអាត្មាបានចែករំលែកព័ត៌មានរបស់បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម អត្ថបទអំពីមនុស្សល្អ ការងារល្អ ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗ នៅលើ បណ្តាញសង្គមឲ្យបានទូលំទូលាយ។
លោកគ្រូ ថាច់ស៊ីន៖ សារាចរលេខ ២៤ ជំនួយឲ្យខ្ញុំបង្កើនស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន
លោកគ្រូថាច់ស៊ីន
បណ្តាញសង្គមជាទីពេញនិយមរបស់ប្រជាជននិងក្លាយជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះ បាននាពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ន កុមារភាគច្រើនដែលស្ថិតក្នុងវ័យសិក្សាក៏ត្រូវការប្រើបណ្ដាញសង្គមដើម្បីជំនួយការសិក្សាផងដែរ។ ដូច្នោះហើយ ក្នុងនាមជាគ្រូបង្រៀនអចិន្ត្រៃយ៍ថ្នាក់ទី ៥ (សាលាបឋមសិក្សាផុងភូ (បេ)ឃុំផុងភូ ស្រុកកូវកែ) លោកគ្រូថាច់ស៊ីន តែងបង្កើនស្មារតីទទួលខុសត្រូវក្នុងការបង្រៀនសិស្សឲ្យចេះពីរបៀបប្រើប្រាស់ បណ្តាញសង្គមយ៉ាងណាឲ្យមានប្រយោជន៍ សុវត្ថិភាព។
លោកគ្រូ ថាច់ស៊ីន មានប្រសាសន៍ថា៖ បច្ចុប្បន្នសិស្សបឋមសិក្សាក៏ត្រូវការប្រើប្រាស់អ៊ីនធើណែត ដើម្បីជំនួយការសិក្សា និងស្វែងយល់អំពីជីវភាពសង្គម។ ដូច្នេះ យើងគប្បីណែនាំឲ្យប្អូនៗចេះ របៀបជ្រើសរើសព័ត៌មានត្រឹមត្រូវសម្រាប់ស្វែងយល់ រៀនសូត្រ។ នេះជាភារកិច្ចសំខាន់មួយដែលខ្ញុំបានអនុវត្តតាមស្មារតីនៃសារាចរលេខ ២៤ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ពីព្រោះតួនាទីជាគ្រូបង្រៀនអចិន្ត្រៃយ៍ ខ្ញុំមានម៉ោងជួបជុំសិស្សក្នុងថ្នាក់ច្រើនបើប្រៀបនឹងគ្រូបង្រៀនមុខវិជ្ជាផ្សេង។ ខ្ញុំតែងរំលឹកសិស្សពីរបៀបប្រើប្រាស់បណ្តាញសង្គមយ៉ាងណាឲ្យបានល្អ នាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ខ្ញុំដាស់ តឿនប្អូនៗកុំឱ្យផ្តោតអារម្មណ៍ទៅលើបណ្តាញសង្គមក្រៅពីស្វែងយល់ រៀនសូត្រចំណេះដឹងនៃមុខវិជ្ជាកំព្យុទ័រថ្នាក់ទី៥ ។ ក្រៅពីនោះខ្ញុំក៏រៀបរាប់អំពីហានិភ័យក្នុងការប្រើប្រាស់បណ្តាញសង្គមផងដែរ ប្រសិនបើចែករំលែកព័ត៌មិនដឹងប្រភពច្បាស់លាស់ ចៃដន្យមានខុសឆ្គងណានីមួយនោះ នឹងអាចប៉ះពាល់ដល់កិត្តិយសអ្នកដទៃខ្លួនយើង ត្រូវទទួលខុសត្រូវតាមច្បាប់។ ទន្ទឹមនឹងនោះ ខ្ញុំបង្រៀនប្អូនៗឲ្យមានស្មារតីទទួលខុសត្រូវ នឹងចេះដាក់សំណួរផ្ទាល់ខ្លួនឯងថា៖ តើសារព័ត៌មាននេះ មានប្រភពមកពីណា គួរឱ្យទុកចិត្តបានដែរ ឬទេ ដើម្បីជំនួយឲ្យសិស្សមានការពិចារណានៅពេលដែលប្រើប្រាស់បណ្តាញសង្គម។
មីងគាងធីប៊ី ៖ សកម្មក្នុងការចលនាប្រជាជនបង្កើនការយល់ដឹងនៅពេលប្រើប្រាស់បណ្តាញសង្គម
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។