16/12/2021 14:49
ព្រះឧបជ្ឈាយ៍ ថាច់សង ។
ក្នុងអាណត្តិកាល ២០១៦-២០២១ ព្រះឧបជ្ឈាយ៍ ថាច់សង បានជ្រើសតាំងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមស្រុកកូវង៉ាង បច្ចុប្បន្ននេះជាប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង។ ជាមួយ តួនាទីខាងលើ ព្រះអង្គតែងច្បាមជាប់ភារកិច្ចចង្អុល ការដល់បណ្ដាគណៈក្នុងសមាគមឱ្យប្រតិបត្តិល្អ ធម៌អាថ៌វិន័យ ភ្ជាប់ជាមួយការប្រតិបត្តិគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស-រដ្ឋ ចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានគិត គូរពីបណ្ដាស្ថានភាពលំបាករបស់ពុទ្ធបរិស័ទ។
ក្នុងលើកបង្កើនការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ព្រះអង្គបានរួមជាមួយគណៈចង្អុលការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺគ្រប់លំដាប់ថ្នាក់ និមន្តទៅជូនអំណោយដល់បណ្ដាកន្លែង ធ្វើចត្តាឡីស័កប្រមូលផ្ដុំសរុបថវិកាអនុវត្តជាង ១០ លានដុង។ ចលនាបណ្ដាអង្គក្នុងគណៈប្រតិបត្តិការសមាគមព្រះសង្ឃស្នេហាជាតិស្រុកឧបត្ថម្ភ មូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ជាមួយទឹកប្រាក់ ២០ លានដុង ចូលរួមវិភាគទានជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ស្រុកកសាងផ្ទះមហាសាមគ្គីឧបត្ថម្ភគ្រួសារដែលជួបលំបាកអំពីលំនៅឋានលើភូមិសាស្រ្តស្រុក។
សកម្មភាពមួយក្នុងបណ្ដាសកម្មភាពសំខាន់ របស់ព្រះអង្គគឺពេលមានចាស់ព្រឹទ្ធាចារ្យរូបណា ទទួលមរណភាព មិនចាត់ទុកថាអ្នកនោះនៅក្នុងចំណុះវត្ត ឬក្រៅចំណុះវត្តឡើយ ព្រះអង្គតែងដឹកនាំបណ្ដាសមាជិកគណៈអភិបាល សមាជិក គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកនិមន្តទៅធ្វើកិច្ចបង្សុកូលជូនវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យទាំងនោះ ជួយឱ្យសកម្មភាព រវាងនិកាយពុទ្ធសាសនាទាំង ២ មានភាពស្អិត ល្មួតជាមួយគ្នាជាង។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ព្រះអង្គបានរួមជាមួយសមាជិកគណៈអភិបាល សមាជិកគណៈប្រតិបត្តិការ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចាត់ តាំងនិមន្តទៅបង្សុកូលជូនចំពោះយាយតា ដែលទទួលមរណភាពបានជាង ៣០ កន្លែង ចូលជាកុសលរំលែកមរណទុក្ខជាមួយបណ្ដាគ្រួសារស រុបទឹកប្រាក់ជាង ៨០ លានដុង។ ព្រះឧបជ្ឈាយ៍ មានសង្ឃដីកាឱ្យដឹងថា៖ ដោយអាស្រ័យមានកិច្ច ស្របចិត្តស្របគំនិតអនុវត្តសកម្មភាពរវាងនិកាយទាំង ២ ម៉្លោះហើយសកម្មភាពពុទ្ធសាសនានៅលើភូមិសាស្រ្តមានរបៀបរៀបរយល្អប្រសើរជាង បណ្ដាអង្គក្នុងនិកាយទាំងពីរចាត់ទុកគ្នាដូចជាសាច់ញាតិផ្ទាល់ដើម្បីរួមគ្នាប្រតិបត្តិផ្លូវសាសនាកសាងខ្លួន ទន្ទឹមនឹងនោះរួមចំណែកជួយជាប្រយោជន៍ ដល់សង្គម។
ជាមួយតួនាទីជាព្រះឧបជ្ឈាយ៍ ព្រះអង្គមានវត្តស្ថិតក្នុងចំណុះព្រះឧបជ្ឈាយ៍ចំនួន ០៩ វត្តរួមមាន៖ វត្តរាជមល្ល ធ្លកកំពង់ទូក ភាវ ព្រហូត ទៀវចាស់ ទៀវថ្មី អំពាំងសាន្ត និងវត្តរបស់ព្រះអង្គគឺវត្តចេកជ្រំ។ ម៉្លោះហើយរៀងរាល់ពេលនិមន្តចូលរួមបំពេញកិច្ចផ្លូវពុទ្ធសាសនាដូចជា៖ បព្វជ្ជា ឧបសម្បទា ព្រះអង្គតែងមានសង្ឃឱវាទណែនាំ អង្គភិក្ខុ សាមណេរ ពុទ្ធបរិស័ទជាគ្រហស្ថបង្កើន ស្មារតីយល់ដឹងក្នុងជីវភាព ជាក់ស្ដែងគឺចលនាព្រះសង្ឃ ពុទ្ធបរិស័ទអនុវត្តល្អអនុសាសន៍ ៥K ក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ មិនចាត់តាំងបណ្ដាពិធីកិច្ចជាលក្ខណៈប្រពៃណីសាសនា ដោយផ្ដុំគ្នាច្រើនបង្កឱ្យរីករាលដាលអាសន្នរោគជំងឺ។ ផ្ដើមពីនោះ រួមចំណែកជួយឱ្យការងារបង្ការ ទប់ស្កាត់អាសន្នរោគក្នុងតំបន់ជនរួមជាតិខ្មែរសំ រេចបានលទ្ធផលល្អប្រសើរជាង។
ចំពោះបណ្ដាវត្តលើភូមិសាស្រ្ត ព្រះអង្គតែងចាត់តាំងក្រុមនិមន្តទៅសួរសុខទុក្ខ និងជំរុញទឹកចិត្តដល់ព្រះចៅអធិការគិតគូរ ចាត់តាំងបណ្ដាថ្នាក់ បង្រៀនពុទ្ធិកសិក្សាជូនព្រះសង្ឃ វិជ្ជាខេមរភាសាឱ្យកូនចៅខ្មែរបានសិក្សាអក្សរសាស្រ្តខ្មែរ លើក កម្ពស់ស្មារតីក្នុងការប្រតិបត្តិល្អច្បាប់របស់រដ្ឋទាក់ ទងដល់សកម្មភាពសាសនា។ អាស្រ័យហេតុនោះ មិនត្រឹមតែជួយឱ្យការបួសរៀននៅតាមវត្ត អារាមបានរក្សាល្អប៉ុណ្ណោះឡើយ នៅទាំងជួយដល់បណ្ដាមូលដ្ឋានរក្សាលំនឹងស្ថានភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងជនរួមជាតិខ្មែរទៀតផង។
ជាមួយស្នាព្រះហស្តក្នុងកិច្ចការពុទ្ធសាសនា បណ្ដាសកម្មភាពជួយឧបត្ថម្ភដល់បណ្ដាស្ថានភាពលំបាក ការងារផ្សព្វផ្សាយ។ល។ ព្រះអង្គបានបក្ស-រដ្ឋ ផ្នែកគ្រប់លំដាប់ថ្នាក់ប្រគេនបណ្ណ លិខិតសរសើរ ជាច្រើនច្បាប់៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។