07/03/2023 08:43
យុទ្ធជនថាច់ក្វាងភូ។
យុទ្ធជនថាច់ក្វាងភូ កើតឆ្នាំ ២០០៤ នៅភូមិសុករួង ឃុំហ្វាតឹង ស្រុកកូវកែ។ ភូជាកីឡាករមានទេពកោសល្យវិញ្ញាសាបាល់ទះ។ ពេលទទួលបានដីកាកោះហៅទៅបំពេញកាតព្វកិច្ចយោធា ភូក៏បានប្រតិបត្តិម៉ឺងម៉ាត់តាមដីកាជូនដំណឹងទៅពិនិត្យសុខភាព ដីកាកោះហៅចូលកងជួរ។ ជាកីឡាករបាល់ទះ ម៉្លោះហើយភូមានសុខភាពមាំមួន ឆាប់សម្របខ្លួនបានល្អក្នុងបរិស្ថានកងជួរទ័ព ព្រោះក្នុងដំណាក់កាលហ្វឹកហាត់ ក្រឹត្យក្រមក្នុងវិស័យកីឡាចំពោះកីឡាករក៏មានចំណុចជាច្រើនប្រហាក់ ប្រហែលនឹងបរិស្ថានកងទ័ពដែរ។ បណ្ដាខ្លឹមសារសេចក្ដីកំណត់អំពីពេលវេលា ឥរិយាបថ បទបញ្ជា ហាត់អត្តពលិកក្នុងបរិស្ថានកងទ័ពត្រូវបានភូទទួល យកយ៉ាងងាយស្រួល ឆាប់រហ័សក្នុងបរិស្ថានថ្មី។
ប្រការដែលភូចូលចិត្តនោះគឺបានស្គាល់បន្ថែម មិត្តភ័ក្ដិជាច្រើននៅក្នុងកងជួរទ័ពម្នាក់ៗមានចរិត ចរិយាសម្បត្តិ ដោយឡែកមកពីភូមិស្រុកផ្សេងគ្នា ក្នុងខេត្ត ប៉ុន្តែមិត្តទាំង នោះសុទ្ធសឹងមានចំណុច ដូចគ្នាគឺវ័យក្មេង ស្វាហាប់។ ទន្ទឹមនឹងនោះ មានប្រការមួយទៀតដែលធ្វើឲ្យភូមានភាពកក់ក្ដៅគឺការ យកចិត្តទុកដាក់របស់មេបញ្ជាការ។ ភូចែករំលែក៖ បងៗកម្មាភិបាលមេបញ្ជាការនៅទីនេះក៏ដូចឪពុក បងៗក្នុងគ្រួសារដែរ ម៉ឺងម៉ាត់ក្នុងការរៀនសូត្រលត់ដំ ប៉ុន្តែសម្រាលក្នុងការយកចិត្តទុកដាក់ដល់ជីវភាព មនោសញ្ចេតនារបស់យុទ្ធជន។ នៅទីនេះ យុទ្ធជនទាំងអស់ក៏ដូចប្អូនដែរតែងបានថែទាំអំ ពី ជីវភាព សម្ភារ ស្មារតី ម៉្លោះហើយនរណាក៏រីករាយ។
យុទ្ធជនថាច់ក្វាងភូនៅក្នុងកងជួរក៏នៅតែជក់ចិត្តនឹងបាល់ទះ ព្រោះនៅក្នុងអង្គភាពមានព្រលាន បាល់ទះសម្រាប់កម្មាភិបាល យុទ្ធជនហ្វឹកហាត់ ប្រកួត លត់ដំសុខភាព។ ក្រៅពីនោះ ភូក៏យល់បានពីបរិស្ថានកងទ័ពជាកន្លែងងាយស្រួលសម្រាប់ ភូលត់ដំសាកល្បងខ្លួនដើម្បីមានវឌ្ឍនាការដែរ។
តាមប្រសាសន៍របស់វរសេនីយ៍ត្រីគឹមចួង ស្នងការនយោបាយកងសេនាធំលត់ដំកងពលតូចលេខ ៥០១ នៃកងពលធំលេខ ៩២៦ រយៈពេលដំបូងជាពេលសំខាន់ក្នុងការហ្វឹកហាត់យុទ្ធជនថ្មី អង្គភាពអនុវត្តការងារលំនឹងក្របខ័ណ្ឌ ហាត់ ឲ្យយុទ្ធជនធ្លាប់នឹងអាកប្បកិរិយា បទបញ្ជា របៀប ស្លៀកពាក់ ឯកភាពអំពីការរៀបចំសណ្ដាប់ធ្នាប់ កិច្ចកា រផ្ទៃក្នុង។ ទន្ទឹមនឹងនោះ ចាត់តាំងឲ្យយុទ្ធ ជនធ្វើអនាម័យបន្ទាយ ចូលរួមផលិតដើម្បីយុទ្ធ ជនធ្លាប់ជាមួយនឹងបរិស្ថានថ្មី លើកកម្ពស់ស្មារតីទទួលបន្ទុកជាមួយអង្គភាព។ អង្គ ភាពក៏ចាត់ តាំងឲ្យយុទ្ធជនចូលរួមបណ្ដាសកម្មភាពក្រៅប្រជុំជីវភាពហាត់កីឡាលត់ដំសុខភាពដើម្បីយុទ្ធ ជនធ្លាប់ជាមួយបរិស្ថានថ្មី បង្កការសាមគ្គី ផ្សារភ្ជាប់រវាងកម្មាភិបាលហ្វឹកហាត់ជាមួយនឹងយុទ្ធជនរវាងយុទ្ធជនជាមួយយុទ្ធជនដើម្បីការងារ ហ្វឹកហាត់សម្រេចបានលទ្ធផលខ្ពស់៕ ប្រែសម្រួល៖ ថាច់ហ្វាង
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។