21/07/2022 14:51
លោកថាច់កឿង រួមជាមួយក្មួយមកបំពេញសំណុំបែបបទទទួលរបបគោលនយោបាយនៅគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើង។
យុទ្ធជនពិការប្រភេទ ៤/៤ ថាច់កឿង កើតឆ្នាំ ១៩៥៤ នៅភូមិកំពង់ចាញ់ទ្រី ឃុំតឹបស៊ើង ស្រុកថ្កូវ។ ជាអ្នកបរិច្ចាគរាងកាយមួយចំណែកនៅសមរភូមិមុខដើម្បីរួមចំណែករំដោះប្រទេសជាតិ។
ពេលប្រទេសជាតិធ្លាក់ចុះក្នុងភ្នក់សង្គ្រាម អាយុទើបបាន ១៦ ឆ្នាំ យុវជនថាច់កឿងភ្ញាក់ស្មារតីស្នេហាជាតិបានចាកពីគ្រួសារចូលរួមក្នុងកងវរសេនាតូចលេខ ៥១២ បោះទីតាំងឈរជើងនៅឃុំហ៊ុងហ្វា ស្រុកទីវកឹង។ សកម្មភាពរបស់កងវរសេនា តូចលេខ ៥១២ បើកទូលាយនៅតាមបណ្ដាស្រុកកូវង៉ាង ថ្កូវ ទីវកឹង។ល។ អាស្រ័យហេតុនោះ ក្នុងពេលប្រសព្វប្រយុទ្ធជាមួយពួកខ្មាំងនៅភូមិវាល លាក់ ឃុំថាញ់ហ្វាស៊ើង (ស្រុកកូវង៉ាង) លោកក៏ត្រូវរបួសត្រង់ដៃស្ដាំ។ ឆ្នាំ ១៩៧៦ លោកបានទទួលស្គាល់ជាយុទ្ធជនពិការប្រភេទ ៤/៤។ ឆ្នាំ ១៩៧៩ លោកចុះឈ្មោះចូលរួមក្នុងតួនាទីជាអ្នកជំនាញការបម្រើសមរភូមិប្រទេសកម្ពុជា ទទួលបន្ទុកបកប្រសាសន៍ឲ្យកងទ័ពប្រជាជនវៀតណាមទៅជួយ ប្រទេសកម្ពុជារហូតដល់ឆ្នាំ ១៩៨៥ លោកវិលត្រឡបមករួមរស់ជាមួយគ្រួសារ និងចូលរួមបណ្ដាចលនានៅមូលដ្ឋាន។ ឆ្នាំ ១៩៩២ លោកចូលបំពេញការងារក្នុងផ្នែកនគរបាលរបស់ឃុំរហូតដល់ ឆ្នាំ ២០០៥ លោកក៏សុំសម្រាកពីការងារដើម្បីជ្រោមជ្រែងជាមួយកិច្ចការក្នុងគ្រួសារ។
ពេលត្រឡប់មកប្រជុំជីវភាពសាមញ្ញលោក តែងបំផុសចលនាបណ្ដាគ្រួសារចូលរួមជ្រោមជ្រែង បណ្ដាចលនានៅមូលដ្ឋាន រួមវិភាគទានកម្លាំងកាយសម្ភារកសាងភូមិស្រុកឱ្យកាន់តែស្រស់បំព្រង។ ទោះបីជីវភាពជួនកាលជួបនឹងការលំបាក ប៉ុន្តែ លោក តែងឆ្លៀតពេលដ៏មានតម្លៃចូលរួមជាមួយ បណ្ដាផ្នែកអង្គការមហាជនអនុវត្តបណ្ដាកិច្ចការ សង្គមដូចជា៖ ជួសជុលផ្លូវថ្នល់ ធ្វើអនាម័យដងផ្លូវ ចូលរួមបំផុសចលនាប្រជាជនកសាងគ្រួសារ ភូមិវប្បធម៌ជនបទថ្មី។ លោកថាច់កឿង ចែករំលែក៖ ខ្ញុំជាកូនកំព្រាឪពុកម្ដាយតាំងពីតូច រួចពេលកសាងគ្រួសារក៏រៀបការជាមួយកូនអ្នកកំព្រាដែរ។ អាស្រ័យហេតុនោះ កសាងជីវភាពគ្រួសារតែងពឹងទៅលើកម្លាំងពលកម្មរបស់ប្ដីប្រពន្ធខ្ញុំ។ ផ្ដើមពីរបបឧបត្ថម្ភប្រចាំខែសម្រាប់យុទ្ធជនជំងឺ ម៉្លោះហើយគ្រួសារគិតឃើញថាបានកក់ក្ដៅចិត្តដែរ។
ធ្លាប់មានរយៈពេលជិតស្និទ្ធ បំពេញការងារជាមួយលោកថាច់កឿង លោកថាច់សារី នៅភូមិស្លែងចាស់ ឃុំតឹបស៊ើង ចែករំលែក៖ លោកថាច់កឿង និយាយនិងធ្វើតាមគោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ មានការជិត ដិតជាមួយប្រជាជន។ អាស្រ័យហេតុនោះ លោក តែងបានប្រជាជនគោរពស្រឡាញ់។ ក្នុងពេលផ្អាកចូលរួមបណ្ដាកិច្ចការ លោកសំដែងពីចរិត យ៉ាងសាមញ្ញ។ ប្រការដែលធ្វើឱ្យខ្ញុំចូលចិត្តចំ ពោះរូបគាត់ គឺអ្វីដែលមូលដ្ឋានបានផ្សព្វផ្សាយ គាត់តែងបម្រុងពេលវេលចូលរួម។ នោះគឺជាប្រការរៀនសូត្រតាមអ៊ំ ចាត់ទុកផលប្រយោជន៍ របស់មាតុភូមិជាការសំខាន់បំផុត។
និយាយពីជីវភាពនៅពេលអនាគត លោក ថាច់កឿង ចែករំលែកបន្ថែមទៀតថា ខ្ញុំកាន់តែចាស់ ខ្ញុំប្រាថ្នាធ្វើអ្វីបានគឺធ្វើដើម្បីឱ្យក្មេងជំនាន់ ក្រោយត្រាប់តាម។ មោទនភាពរបស់ខ្ញុំគឺអ្វីៗដែល ខ្ញុំបានបរិច្ចាគនាពេលកន្លងក៏បានតបស្នងមកវិញ យ៉ាងស័ក្ដិសម។ នោះក៏ជាប្រការធ្វើឱ្យខ្ញុំមានជំ នឿមុតមាំទៅលើការដឹកនាំរបស់បក្សយើង៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។