06/09/2022 09:51
កសិករថែទាំឪឡឹក ។ រូបថត៖ ម៉ឹងក្វឹង
លោកមាថាច់សលឲ្យដឹងថា៖ គ្រួសារគាត់ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គាត់ជាពលករស្នូលក្នុងគ្រួសារដែលមានសមាជិក ០៦នាក់។ កាលពីមុនគ្រួសារគាត់តែងជួបការលំបាក ប្រកបការងារស៊ីឈ្នួល ប្រភពចំណូលមិនទៀងទាត់។ ក្នុងឆ្នាំ ២០១១គ្រួសារគាត់បានក្រុមប្រិតសំចៃ និងបុលទុនភូមិមេរងថ្មីពិនិត្យឲ្យបុលទុនចំនួន ២០ លានដុង ពីធនាគារគោលនយោបាយសង្គម ស្រុកសម្រាប់ពង្រីកសេដ្ឋកិច្ច។ ក្រោយពេលទទួលបានប្រាក់ទុនដោយបានការជំនួយពីអង្គការមហាជនដែលផ្តល់ទំនុកចិត្តក្រុមប្រិតសំចៃប្រាក់និង បុលទុនណែនាំរបៀបប្រើប្រភពទុនសម្រាប់ការ ចិញ្ចឹមគោ នាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ក្នុងដំណាក់កាលចិញ្ចឹមគោមេ គាត់ប្រមូលបានបទពិសោធន៍ជាច្រើន ម៉្លោះហើយនាំមកលទ្ធផលខ្ពស់។ បន្ទាប់ពីគោកើតកូនញីគាត់ទុកចិញ្ចឹមបន្តពូជបន្ថែមទៀតហើយបើសិនជាគោឈ្មោលវិញគឺគាត់ថែទាំពី ៦ -៨ ខែរួចលក់វិញ ទទួលបានប្រាក់ចំណេញ ពី១០-១៥លានដុងក្នុងមួយក្បាល។
តាមប្រសាសន៍របស់លោកមាសល៖ដោយ សារមានដើមទុននោះ ទើបគ្រួសាររបស់គាត់មានប្រាក់ចំណូលស្ថិរភាព និងរួចផុតពីភាពក្រីក្រនៅឆ្នាំ២០២០។ គ្រួសាររបស់គាត់បានសងប្រាក់ទុននោះរួចស្រេច។ ដើម្បីរួចផុតពីភាពក្រីក្រចីរភាព និងមានដើមទុនពង្រីកការផលិតធ្វើអាជីវកម្ម នៅឆ្នាំ២០២១គ្រួសារលោកមាបន្តបុលទុនចំនួន ៥០ លានដុងទៀតពីកម្មវិធីដោះស្រាយ ការងារធ្វើដើម្បីកសាងកសិដ្ឋានចិញ្ចឹមរួចបង្កើនចំនួនគោនិងទិញដីបន្ថែមសម្រាប់ដាំដុះ។ មកដល់ពេលនេះគ្រួសារគាត់បានធូរធាគ្រាន់បើហើយ សាងសង់បានផ្ទះរឹងមាំ។ លោកមារក្សាការថែទាំ គោមេចំនួន៤ក្បាលនិងដីកសិកម្ម ០,៥ ហិកតា សម្រាប់ផលិត។
ផ្ដើមពីប្រភពទុនបុលតាមរយៈអង្គការមហាជនដែរ គ្រួសារមីងថាច់ធីង៉ុកយ៉ៅនៅភូមិពាក់រហាត់ ឃុំឡុងស៊ើងបានវិនិយោគដាំឪឡឹក ០៣ រដូវក្នុងមួយឆ្នាំគួបផ្សំជាមួយការចិញ្ចឹមគោមេ។ មីងយ៉ៅបានឲ្យដឹង៖គ្រួសារគាត់មានដីចំនួន ០,៣ ហិកតា សម្រាប់ដាំដំណាំ។ អាស្រ័យកើតមកពីគ្រួសារកសិករទើបគាត់មានបទពិសោធន៍ក្នុងការដាំឪឡឹក។ ក្នុងដំណាក់កាលផលិតដោយសារបុលទុនបាន ៥០ លានដុងតាមរយៈអង្គការមហាជន វិនិយោគទៅក្នុងការចិញ្ចឹមគោមេគួបផ្សំជាមួយការដាំដំណាំបាននាំមកនូវលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ គ្រួសារមីង នៅទាំងបានមូលដ្ឋាន ឧបត្ថម្ភទុនសាងសង់ផ្ទះរឹងមាំដើម្បីនឹងនរចិត្តក្នុងការផលិត។ចំពោះផ្ទៃដីដាំឪឡឹកក្នុងមួយរដូវបើសិនតម្លៃលំនឹង និងឪឡឹកអំណោយផលនោះ គ្រួសារមីងទទួលបានប្រាក់ចំណេញពី ២០ -៣០ លានដុង ក្នុងមួយរដូវ ប្រសិនជារដូវមិនសូវអំណោយផលវិញក៏នៅចំណេញពី ១៥-២០ លានដុងដែរ។ អាស្រ័យការដាំឪឡឹក ជាច្រើនឆ្នាំមកនេះមិនចំពោះ តែគ្រួសារមីងប៉ុណ្ណោះនៅមានគ្រួសារជាច្រើន នៅក្នុងភូមិក៏បានរួចផុតពីភាពក្រីក្រផងដែរ។
ជាមួយនឹងគោលនយោបាយឧបត្ថម្ភបុលទុនអាទិភាព ក្នុងប៉ុន្មានឆ្នាំកន្លងបានជំរុញរហ័សគោលដៅកាត់បន្ថយភាពក្រីក្រនៅក្នុងស្រុករួមចំណែកលើកទឹកចិត្តដល់គ្រួសារកសិករនីមួយៗនៅជនបទ៕ ប្រែសម្រួល៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។