04/06/2024 13:14
លោក ថាច់អាង(ខាងឆ្វេង) និងរដ្ឋអំណាចមូលដ្ឋានពិនិត្យអំពូលភ្លើងអុជបំភ្លឺតាមដងផ្លូវជនបទ។
ភូមិអូរត្រាវត្បូង ឃុំតឹបង៉ាយ ស្រុកទីវកឹង មានជនរួមជាតិខ្មែរ៣០%។ ដោយកំណត់ច្បាស់ថា ការកសាងជនបទថ្មី ជនបទថ្មីលើកម្ពស់ត្រូវមានការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន ម្ល៉ោះហើយជនរួមជាតិខ្មែរនៅទីនេះបានបរិច្ចាកដី ដំណាំកម្លាំងពលកម្ម ដើម្បីកសាងផ្លូវបេតុង ផ្លូវកៅស៊ូ បង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវ។ល។ គិតជាតម្លៃជិត ៦០០ លានដុង រួមចំណែកជាមួយរដ្ឋ អំណាចមូលដ្ឋានកសាងសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់កាលពីឆ្នាំ ២០២៣ ។
គ្រួសារលោក ថាច់អាង ជាគ្រួសារមួយក្នុងចំ ណោមគ្រួសារបានរួមចំណែកយ៉ាងសកម្មក្នុងការ កសាងជនបទថ្មីលើកម្ពស់ ។ លោក មិនត្រឹមតែធ្វើជាគំរូ ក្នុងការបរិច្ចាគដីកសាងផ្លូវមួយខ្សែ (ទទឹង ០,៦ ម៉ែត្រ ប្រវែងជាង ៤០០ ម៉ែត្រ) ប៉ុណ្ណោះទេ នៅទាំងពង្រីកតួនាទីជាអ្នកមានប្រជាប្រិយភាពតំបន់ជនជាតិខ្មែរ ចលនាទូទាំងប្រជាជនក្នុងភូមិចូលរួមបរិច្ចាគដីកសាងផ្លូវជនបទ បង្គោលភ្លើងផងដែរ។
លោក ថាច់អាងបានឲ្យដឹងថា៖ ក្នុងនាមជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ ខ្ញុំមានបំណងរួម ចំណែកក្នុងការចលនាប្រជាជនអនុវត្តបណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិនៅមូលដ្ឋាន។ ម្ល៉ោះហើយ នៅពេលប្រជុំម្តងៗ ខ្ញុំតែងចូលរួមបំពេញយោបល់កសាងកម្មវិធីផែនការផ្សព្វផ្សាយ ។ ជាពិសេសគឺផ្សព្វផ្សាយ ចលនាប្រជាជន ចូលរួមកសាងផ្លូវ បង្គោលភ្លើងអុចបំភ្លឺផ្លូវជនបទ។ ក្នុងការផ្សព្វផ្សាយ ខ្ញុំតែងពន្យល់ឲ្យមាមីងយល់អំពី គោលដៅរបស់បក្ស និងរដ្ឋក្នុងការកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់គឺដើម្បីអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ដើម្បីផលប្រយោជន៍របស់ប្រជាជន។ល។ ដូច្នោះហើយនៅពេលសហការផ្សព្វផ្សាយ មាមីងក្នុងភូមិក៏យល់ស្រប រួចចូលរួមជ្រោមជ្រែងក្នុងការកសាងជនបទថ្មីលើកកម្ពស់។
លោកង្វៀងថាញ់វៀត អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ តឹបង៉ាយ បានឲ្យដឹងថា៖ ជាច្រើនឆ្នាំកន្លង បណ្តាសកម្មភាពកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់ នៅភូមិអូរត្រាវត្បូង តែងបានសាខាបក្ស រដ្ឋអំណាចភូមិពង្រីកស្មារតីសាមគ្គី ជាមួយមាមីងជនជាតិខ្មែរដើម្បីពិគ្រោះសម្រេចដោយប្រជាធិបតេយ្យរួចស្រេចទើបចាត់តាំងអនុវត្តឱ្យបានល្អ។ ជនរួមជាតិខ្មែរនៅភូមិអូរត្រាវត្បូងតែងពង្រីកស្មារតីសាមគ្គីរួមជាមួយនឹងសាខាបក្ស រដ្ឋអំណាចភូមិអនុវត្តបណ្តាលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់។ ជាពិសេសការបរិច្ចាគ ដីដំណាំ កម្លាំងពលកម្ម ដើម្បីចូលរួមកសាងលក្ខឋានហេដ្ឋារចនាសម្ព័ន្ធជនបទលើកកម្ពស់ រួចបានមាមីងជនជាតិខ្មែរចូលរួមអនុវត្តល្អ រួមចំណែកជាមួយឃុំអនុវត្តសម្រេច ១៩/១៩ លក្ខឋានឃុំជនបទថ្មីលើកកម្ពស់ រង់ចាំថ្នាក់លើត្រួតពិនិត្យទទួលស្គាល់៕ អត្ថបទ-រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។