24/08/2021 09:15
ព្រះតេជគុណថាច់រឿន។
ព្រះតេជគុណ ថាច់រឿន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកយ្វៀងហាយ ព្រះចៅអធិការវត្តសត្ថារីនទី (ប្រខុប) មានថេរដីកាឱ្យដឹងថា៖ ក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយបណ្តា វិធានការបង្ការ ទប់ស្កាត់ជំងឺ ទន្ទឹមនឹងនោះ ក៏គិតគូរដល់បណ្តាស្ថានភាពលំបាក។ អាស្រ័យ ហេតុនោះអាត្មាក៏មានអំណោយតាមសមត្ថភាពជាង ១០០ ចំណែករួមមាន អង្ករ មី ប៊ីចេង ទឹក ស៊ីអ៊ីវ។ល។ គិតជាតម្លៃក្នុងមួយចំណែកៗជាង ២០០.០០០ ដុងដើម្បីចែករំលែកដល់ពុទ្ធបរិស័ទផងដែរ។ ការចែករំលែកនោះ មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ពីព្រោះក្នុងសម័យកាលសព្វថ្ងៃ គ្រួសារជាច្រើនត្រូវប្រឈមមុខជាមួយភាពលំបាក ពលករមួយចំនួនបានចាត់ជាសសរទ្រូងរបស់គ្រួសារ បច្ចុប្បន្នក៏ត្រូវរងឥទ្ធិពលដោយបាត់បង់ការងារធ្វើ បាត់ប្រភពចំណូលរបស់គ្រួសារ។
នៅលើភូមិសាស្រ្តស្រុកយ្វៀងហាយ មានវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរចំនួន ១៤ វត្ត។ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក តែងបំផុសចលនាបណ្តាវត្តលើភូមិសាស្រ្ត រួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានគិតគូររាល់ស្ថានភាពលំបាកផង ចូលរួមការងារបង្ការ ទប់ស្កាតជំងឺផង។
ព្រះសង្ឃជូនអំណោយដល់ប្រជាពុទ្ធបរិស័ទ។
ដោយអាស្រ័យបានការបំផុសចលនារបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក បណ្តាវត្តមានការជ្រោមជ្រែង និងមានបណ្តាសកម្មភាព ជាក់ស្តែង។ តួយ៉ាងដូចជា ព្រះចៅអធិការវត្តដំបងពាក់(ឃុំដូងចូវ) ព្រះចៅអធិការវត្ត រំដួល (ឃុំដូងស្វ៊ឹង) ព្រះចៅអធិការវត្តត្រពាំងឈូក (ទីប្រជុំជនឡុងថាញ់) ព្រះចៅអធិការវត្តខ្នាចទទឹង (ឃុំង៉ូវឡាក)។ល។ ព្រះចៅអធិការវត្តនីមួយៗតែង បម្រុងអំណោយជិត ១០០ ចំណែក ជូនដល់គ្រួសារពុទ្ធបរិស័ទក្រីក្រនៅក្នុងចំណុះវត្តក្នុងពេល អនុវត្តគម្លាតសង្គមសរុបតម្លៃជាង ១៥០ លានដុង។
លោកគឹមជីហ្វា ប្រធានគណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានឱ្យដឹងថា៖ បណ្តាវត្តមានតួនាទីយ៉ាងសំខាន់ក្នុងសម័យកាលលំបាក ដូចសព្វថ្ងៃ ក្រៅពីការរួមចំណែកក្នុងការងារផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់អាសន្នរោគ ព្រះចៅ អធិការគ្រប់អង្គនៅទាំងជំរុញមាំអនុវត្តការងារ សប្បុរសធម៌សង្គម ជួយដល់បណ្តាស្ថានភាពរបស់ពុទ្ធបរិស័ទខ្មែរ បន្ថយបានការលំបាកក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគនេះ។
ព្រះសង្ឃជូនអំណោយដល់ពុទ្ធបរិស័ទ ។
នៅតាមបណ្តាកន្លែងដែលបិទខ្ទប់នៃបណ្តាឃុំង៉ូវឡាក ដូងចូវ ដូងស្វ៊ឹង សមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិស្រុក សហការជាមួយរដ្ឋអំណាចមូលដ្ឋានរួមឧបត្ថម្ភស្បៀង អាហារដែលជាតម្រូវការ ចាំបាច់សម្រាប់ប្រជាជនតំបន់ត្រូវបិទខ្ទប់ ធានាការប្រជុំជីវភាពរបស់ប្រជាជន។ ព្រះតេជគុណ ថាច់រឿន មានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ បណ្តាសប្បុរសជននៅកន្លែងនានាពេលឮដំណឹង ពីមូលដ្ឋានណាត្រូវបិទខ្ទប់នោះតែងបំផុសចលនា គបវាលបណ្តាវត្ថុចាំបាច់ដើម្បីឧបត្ថម្ភប្រជាជនក្នុងតំបន់ត្រូវបិទខ្ទប់។ អាត្មារំពឹងគិតឃើញថា នោះជាឱកាសសម្រាប់ព្រះចៅអធិការ ក្នុងមួយ វត្តរួមវិភាគទានបន្តិចបន្តួច ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានធ្វើល្អការងារគិតគូរដល់ គ្រួសារតំបន់ត្រូវបិទខ្ទប់។
ព្រះតេជគុណ ថាច់ញឹក ជូនអំណោយដល់ពុទ្ធបរិស័ទ ។
ការងារសប្បុរសធម៌សង្គម បានសមាគមព្រះសង្ឃសាគ្គីស្នេហាជាតិស្រុកដាក់បញ្ចូលទៅជាសកម្មភាពរៀងរាល់ខែ ត្រីមាស ឆ្នាំ។ ទោះជាដូច្នោះ ក៏ដោយក្នុងលើកបង្ការ ទប់ស្កាត់អាសន្នរោគ បណ្តាវត្តលើភូមិសាស្រ្តមានការបង្កើនសកម្មភាព បម្រុងមនោសញ្ចេតនាល្អប្រសើរច្រើនជាង ដើម្បីរួមជាមួយរដ្ឋអំណាចមូលដ្ឋានបន្ថយអម្រែកធ្ងន់ គិតគូររាល់កង្វះខាតសម្រាប់គ្រួសារក្រីក្រ គ្រួសារ លំបាកលើភូមិសាស្រ្តស្រុក៕ អត្ថបទ-
រូបថត៖ ថាច់សម្បត្តិ
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។