15/05/2022 06:29
* ស៊ើងធីង៉ុកថើ៖ ធ្វើតាមដំបូន្មានអ៊ំ អំពីការលត់ដំអត្តចរិត បំពាក់បំប៉នសីលធម៌អស់មួយជីវិត
ប្អូនស៊ើងធីង៉ុកថើ អានសៀវភៅ។
ស៊ើងធីង៉ុកថើជាសិស្សថ្នាក់ទី ១២/៤ សាលាវិទ្យាល័យឡុងហ៊ីប ឃុំឡុងហ៊ីបស្រុកថ្កូវសម្រេចកិត្តិនាមជាសិស្សគ្រាន់បើពូកែ ១១ ឆ្នាំ បន្តបន្ទាប់។ ជាពិសេសរយៈកាល ០២ ឆ្នាំ ដែលរៀននៅសាលាវិទ្យាល័យឡុងហ៊ីប ប្អូនសម្រេចកិត្តនាមពូកែឆ្នើមបានគណៈចាងហ្វាងសាលាសរសើរជារឿយៗនៅថ្ងៃគោរពទង់ជាតិដើមសប្តាហ៍ ដើម្បីឱ្យមិត្តភក្តិរៀនសូត្រ និងយកតម្រាប់តាម។
ក្នុងការរៀនសូត្រ និងធ្វើតាមដំបូន្មានអ៊ំ ង៉ុកថើចំណាប់អារម្មណ៍បំផុតអំពីការលត់ដំអត្តចរិត បំពាក់បំប៉នសីលធម៌អស់មួយជីវិត។ តាមរយៈនោះ ង៉ុកថើ តែងអនុវត្តល្អតាមច្បាប់សីលធម៌នៅរាល់សកម្មភាព ក៏ដូចជាចាំជានិច្ចក្នុងសតិរបស់ខ្លួន។ ជាពិសេសចាប់តាំងពីបានមិត្តរួមថ្នាក់ទុកចិត្ត ជ្រើសធ្វើជាប្រធានថ្នាក់រយៈកាល ០៣ ឆ្នាំរៀននៅសាលាវិទ្យាល័យ។
ង៉ុកថើសំណេះសំណាលថា៖ ក្នុងរឿងនិទានរបស់អ៊ំ ដែលប្អូនបានអាន ជំនួយឲ្យប្អូនមានចំណេះដឹងដ៏មានតម្លៃ ដើម្បីយកទៅអនុវត្តក្នុងការរៀនសូត្រ និងការរស់នៅ។ ក្នុងនោះ អ៊ំហូជាទីគោរពស្រឡាញ់បានផ្តាំថា៖ “យើងគ្រប់រូបត្រូវរៀនសូត្របំពាក់បំប៉នសីលធម៌ ដូចជាលុបមុខជារៀងរាល់ថ្ងៃ” នេះជាការងារដែលត្រូវព្យាយាមធ្វើឲ្យបានខ្ជាប់ខ្ជួន និងធ្វើអស់មួយជីវិត។ អ៊ំនៅទាំងបញ្ជាក់ថា៖ “មានវិជ្ជាសម្បត្តិប៉ុន្តែគ្មានគុណសម្បត្តិគឺជាមនុស្សឥតប្រយោជន៍។ មានគុណសម្បត្តិ ប៉ុន្តែគ្មានវិជ្ជាសម្បត្តិមិនអាចធ្វើការងារអ្វីមានប្រយោជន៍ឡើយ” ។ ធ្វើតាមដំបូន្មានអ៊ំប្អូនតែងស្តាប់បង្គាប់តាមដំបូន្មានឪពុក ម្ដាយ និងគ្រូបង្រៀន។ ក្នុងថ្នាក់រៀនប្អូនតែងយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់មេរៀនព្រមទាំងក្រើនរំលឹកដោយវាចាទន់ភ្លន់ចំពោះមិត្តភក្តិណាដែលនិយាយគ្នាក្នុងថ្នាក់រៀន។ ពង្រីកស្មារតីសាមគ្គី ជួយធុរៈគ្នាក្នុងការរៀនសូត្រ។ ពេលនៅផ្ទះក្រៅពីម៉ោងធ្វើលំហាត់ ប្អូនបានជួយធ្វើការងារផ្ទះ ដើម្បីសម្រាលការផ្ទះមួយចំណែកណាជូនឪពុកម្តាយ។
លោកគ្រូ ឡេហ្វាងណាម លេខាសម្ព័ន្ធយុវជនសាលាវិទ្យាល័យឡុងហ៊ីប បានឲ្យដឹង៖ ង៉ុកថើគឺជាកូនស្រីម្នាក់គត់របស់គ្រួសារដែលមានជីវភាពធូរធា ប៉ុន្តែ ង៉ុងថើគ្មានចរិតក្អេងក្អាងឡើយ។ ជាច្រើនឆ្នាំមកនេះ ង៉ុកថើ តែងព្យាយាមរៀនសូត្រ និងលត់ដំអត្តចរិតបានល្អជាពិសេសប្អូនតែងគោរពធ្វើតាមដំបូន្នានអ៊ំជានិច្ច។ អាស្រ័យហេតុនោះទើបង៉ុកថើមិនត្រឹមតែសម្រេចកិត្តិនាមជាសិស្សពូកែ ឆ្នើមប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អតួនាទីជាប្រធានថ្នាក់ លេខាសាខាសម្ព័ន្ធយុវជនថ្នាក់ ឈានមុខក្នុងសកម្មភាពសម្ព័ន្ធយុវជន និងសម្រេចស្នាដៃជាច្រើនគួរឲ្យកត់សម្គាល់ដូចជា៖ ទទួលជ័យលាភីលេខ ៣ នាពិធីប្រឡងស្វែងយល់អំពី “ ឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” ថ្នាក់ស្រុក (ឆ្នាំសិក្សា ២0២0-២0២១)។ ជ័យលាភីលេខ ១ ថ្នាក់សាលានាពីធីប្រឡងនិទានរឿងអ៊ំហូ (ឆ្នាំសិក្សា ២០២១-២០២២)។ល។
* ថាច់ធីហុង៖ ធ្វើតាមដំបូន្មានអ៊ំ “វ័យក្មេង ធ្វើការងារស្រាល”
ប្អួនថាច់ហុង (ខាងឆ្វេង) និងមិត្តរួមថ្នាក់អានសៀវភៅនៅបណ្ណាល័យសាលា។
ថាច់ធីហុង ជាសិស្សថ្នាក់ទី ៥/១ សាលាបឋមសិក្សាលឿងហ្វា(សេ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។ ហុងជាកូនលុះក្នុងដំបូន្មានរបស់ឪពុកម្តាយកាលទើបដឹងក្តីម៉្លេះប្អូនតែង ព្យាយាមរៀនសូត្របានល្អ។ ដោយការព្យាយាមនោះ ហុងក៏សម្រេចកិត្តិនាមជាសិស្សពូកែក្នុងរយៈកាល ០៤ ឆ្នាំ បន្តបន្ទាប់។ ទន្ទឹមនឹងនោះ ហុងនៅទាំងចូលរួមបណ្តាពិធីប្រឡងជាច្រើន ទទួលបានជ័យលាភីខ្ពស់ជារឿយៗ ដូចជា៖ ជ័យលាភីលេខ ១ នាពីធីប្រឡងនិទានរឿងអ៊ំថ្នាក់សាលា។ ជ័យលាភីលេខ ៣ នាពិធីប្រឡងកុមារឧទ្ទេសនាមសៀវភៅថ្នាក់ស្រុក។ល។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ។ ទោះបីមមាញឹកនឹងការងារធ្វើស្រែចម្ការក៏ដោយ ប៉ុន្តែពេលមកពីរៀនវិញ ឪពុកម្តាយប្អូនហុងតែងចំណាយពេលស្និទ្ធស្នាល ជំរុញទឹកចិត្ត និងរួមដំណើរជាមួយហុង (ហុងមានបងប្អូនស្រី ០២ នាក់)ក្នុងពេលរៀន និងធ្វើលំហាត់នៅផ្ទះ។
ដើម្បីសម្រេចស្នាដៃក្នុងការរៀនសូត្រដូចបច្ចុប្បន្ននេះ ទន្ទឹមនឹងការជំរុញស្មារតីរបស់ឪពុក ម្តាយ ហុងតែងគោរព និងធ្វើតាមដំបូន្មានអ៊ំ។ ហុងសំណេះសំណាល៖ ប្អូនចូលចិត្តអានសៀវភៅណាស់ ជាពិសេសអានសៀវភៅ “និទានរឿងអ៊ំហូជាមួយយុវជន យុវកុមារ”។ ក្នុងនោះ ប្អូនរៀនសូត្រ និងធ្វើតាមបណ្តាំអ៊ំបានផ្តាំចំពោះយុវជន និងយុវកុមារថា៖ “ វ័យក្មេងធ្វើការងារស្រាល តាមកម្លាំងរបស់ខ្លួន”។ ដើម្បីគោរព ធ្វើបានល្អតាមដំបូន្មានអ៊ំ ប្អូនតែងសកម្មចូលរួមបណ្តាចលនា “ផែនការតូច”ដូចជា៖ រើសអេតចាយ ក្រដាសគ្រប់ប្រភេទជាដើម ដើម្បីកសាងមូលនិធីក្រុមកុមារឈានមុខ សម្រាប់ឧបត្ថម្ភមិត្តភក្តិដែលមានស្ថានភាពលំបាក។ ក្រៅពីនោះប្អូននៅទាំងជួយណែនាំមិត្តភ័ក្តិក្នុងការរៀនសូត្រតាមរយៈចលនា “មិត្តទាំងពីរនាក់ជួយគ្នាដើម្បីជឿនលឿ” “ជួយមិត្តជម្នះការលំបាក”។ល។
អ្នកគ្រូ ង្វៀងធីឡង គ្រូបង្រៀនអចិន្រ្តៃយ៍ថ្នាក់ទី ៥/១ សាលាបឋមសិក្ស លឿងហ្វា (សេ)បានឲ្យដឹង៖ ប្អូនថាច់ធីហុងជាសិស្សលុះក្នុងដំបូន្មាន រៀនពូកែ។ ក្រៅពីនោះ ប្អូននៅទាំងបានគ្រូបង្រៀនអប់រំឲ្យអនុវត្តល្អនូវដំបូន្មាន ៥ ប្រការរបស់អ៊ំហូ។ នេះជាវិជ្ជាសម្បត្តិដ៏មានតម្លៃសម្រាប់សិស្សទាំងអស់ក្នុងនោះមានប្អូនហុង យកទៅអនុវត្តក្នុងការរៀនសូត្រនិងជីវភាពដើម្បីមានវ័យវឌ្ឍនាការល្អ៕
អត្ថបទ‑រូបថត៖ សុជា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។