29/07/2022 14:55
អតីតយុទ្ធជន ថាច់ស៊ីរៀន (ស្តាំ) ទស្សនាគំរូចិញ្ចឹមអន្ទង់។
ខ្ញុំមានឱកាសធ្វើដំណើរតាម លោក ង្វៀងមិញថើយ ប្រធានសមាគមអតីតយុទ្ធជនសង្កាត់លេខ ៧ ទីក្រុងត្រាវិញទៅសួរសុខទុក្ខគ្រួសារលោកមា ថាច់ស៊ីរៀន។ ពេលបានឮថាមានអ្នកកាសែតមកសួរសុខទុក្ខគាត់បានបង្ហាញនូវភាពអៀនខ្មាស ហើយនិយាយដោយបន្ទាបខ្លួនថា៖ខ្ញុំខ្មាសអៀន មិនហ៊ានជួបជាមួយអ្នកយកសារព័ត៌មានឡើយ ព្រោះខ្ញុំឃើញថាខ្ញុំមិនទាន់បានធ្វើអ្វីលេចធ្លោទេ ត្រូវតែខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតក្នុងការផលិតធ្វើអាជីវកម្មរបស់ខ្លួន។
យើងខ្ញុំបានស្តាប់ពីការចែករំលែករបស់លោក មាអំពីការជម្នះភាពលំបាកនិងការរួចផុតពីភាពក្រីក្រ ព្រមទាំងបទពិសោធន៍ផ្ទាល់របស់ខ្លួនគាត់ នៅពេលប្រឈមមុខនឹងភាពបរាជ័យក្នុងជីវិត ក៏ដូចជាការងារផលិតនិងធ្វើអាជីវកម្ម។គាត់បាន នាំយើងខ្ញុំទៅទស្សនាទម្រង់ចិញ្ចឹមអន្ទង់រួចនិយាយថា៖ មកដល់ពេលនេះខ្ញុំចិញ្ចឹមបានប្រហែល ០៧ ឆ្នាំហើយ។កាលទើបចិញ្ចឹម ខ្ញុំជួបការលំបាក និងស្មុគស្មាញយ៉ាងច្រើន។ ដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួនចង់រៀនសូត្របទពិសោធន៍ ទម្រង់ផលិតថ្មីៗតាមសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយខ្ញុំចាប់អារម្មណ៍លើទម្រង់ចិញ្ចឹមអន្ទង់នេះ។ មុនដំបូងខ្ញុំចិញ្ចឹមក្នុងអាងតូចតែ ១ ។ ពូជអន្ទង់នេះ ខ្ញុំបានធ្វើដំណើរទៅដល់ខេត្ត តៀងយ៉ាងដើម្បីទិញយកមក។ប៉ុន្តែដំបូងការចិញ្ចឹមមិនបានផល ដោយសារមិនដឹងរបៀបថែទាំក៏ដូចជាកម្រិតចំណីនិងអនាម័យស្រះ។ល។
ដោយមិនព្រមចុះចាញ់គាត់មានបទពិសោធន៍ និងស្វែងរកបច្ចេកទេសតាមរយៈការអានកាសែតនូវរបៀបថែទាំអន្ទង់។មុននឹងចិញ្ចឹមគឺត្រូវជ្រើសរើសពូជដោយប្រយ័ត្ន ហើយត្រូវរកកន្លែងដែល មានផ្ទៃដីធំសម្រាប់បង្កាត់ពូជ។ បន្ទាប់ពីអន្ទង់ ពងរួចត្រូវប្រមូលយកទៅភ្ញាស់។ ដើម្បីឲ្យអន្ទង់មានទីជម្រកគាត់បានចងខ្សែនីឡុងហើយទម្លាក់ វាទៅក្នុងអាង។ អន្ទង់នៅតូចនឹងស៊ីសត្វល្អិត ប្រហែល១ខែឲ្យស៊ីចំណីឧស្សាហកម្មគ្រាប់។ របបចំណីត្រូវតែមានកម្រិត ប្រសិនបើឲ្យស៊ីតិចអន្ទង់ មិនគ្រប់ជាតិបំប៉នក្រធំតប៉ុន្តែបើឲ្យស៊ីច្រើនពេកអន្ទង់ពិបាករំលាយអាហារ ដូច្នេះអន្ទង់នឹងត្រូវងាប់។
ឥឡូវទម្រង់ចិញ្ចឹមអន្ទង់របស់លោក ថាច់ស៊ីរៀន មានអាងចំនួន ២២អាង។អាងនីមួយៗចិញ្ចឹមអន្ទង់ប្រហែល ២.០០០ ក្បាល មានផ្ទៃ ០៤ ម៉ែត្រ ក្រឡា។គិតទៅក្នុងមួយឆ្នាំអាចចិញ្ចឹមអន្ទង់បាន ១រដូវ។ទុនចំណាយសម្រាប់ទិញពូជប្រហែល ២៥០លានដុង។ក្នុងអាងនីមួយៗពេលប្រមូលផលបានប្រហែល៣៥០គីឡូក្រាមហើយលក់ក្នុង១គីឡូក្រាមជាមួយតម្លៃ ១២០.០០០ដុង។ តាមការប៉ាន់ស្មាន ក្នុងមួយអាង ក្រោយពេលប្រមូលផលហើយទូទាត់ប្រាក់ចំណាយរួចស្រេចគ្រួសារលោកមានៅចំណេញជិត ២០ លានដុង។
មិនត្រឹមតែមានចំណង់ចំណូលចិត្តក្នុងការស្វែងរកនិងអនុវត្តចិញ្ចឹមអន្ទង់បានជោគជ័យ ក្នុងរយៈកាលជាង ២០ ឆ្នាំមកអាយនេះអតីតយុទ្ធជនថាច់ស៊ីរៀន ក៏បានបង្កើតបានមូលដ្ឋានអាជីវកម្មទឹក កកនិងទឹកសុទ្ធជាមួយផ្លាកអាជីវកម្មវៀតអាង ទៀតផង។ បច្ចុប្បន្នគិតជាមធ្យមក្នុងមួយថ្ងៃមូលដ្ឋានផលិតទឹកកកបានប្រហែល៤០តោន។ មូលដ្ឋានផលិតទឹកសុទ្ធរបស់គាត់បានរួមចំណែកដោះស្រាយការងារឱ្យពលករទំនេរនៅមូលដ្ឋានប្រហែល ២០ នាក់ ម្នាក់ៗមានប្រាក់ចំណូលគិតជាមធ្យម ០៦ លានដុងក្នុងមួយខែ។
កើតចេញ និងធំដឹងក្តីក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧៩ ពេលរៀនចប់ថ្នាក់ទី ១២ លោកថាច់ស៊ីរៀន បានចូលបម្រើកងទ័ពស្ម័គ្រចិត្តក្នុងសមរភូមិប្រទេសកម្ពុជា។ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៨៤ លោកមាត្រឡប់មកស្រុកកំណើតវិញគាត់ធ្វើការនៅតំបន់ ខាងត្បូងហាយយឿងក្នុងទីក្រុងកឹងធើ។ ដល់ឆ្នាំ ១៩៨៥ អតីតយុទ្ធជន ថាច់ស៊ីរៀន មានគ្រួសារ និងឆ្លងកាត់មុខរបរជាច្រើន។
លោកថាច់ស៊ីរៀនឲ្យដឹង៖ ខ្ញុំចូលចិត្តរៀនសូត្រអ្វីដែលថ្មីៗ។ ខ្ញុំមិនបានចូលរៀននៅសកលវិទ្យាល័យដូចអ្នកដទៃទេ ប៉ុន្តែខ្ញុំនៅតែស្រាវជ្រាវនិងសិក្សាគ្រប់ពេលវេលា គ្រប់ទីកន្លែង សិក្សាតាមប្រព័ន្ធផ្សព្វផ្សាយ។ល។ ដើម្បីយកមកប្រើប្រាស់ ក្នុងការផលិតធ្វើអាជីវកម្ម។នោះគឺជាវិធីមួយដែល ខ្ញុំរៀនសូត្រនិងធ្វើតាមគំរូសីលធម៌របស់អ៊ំហូក្នុង ស្មារតី«សិក្សារៀនបន្ថែមនិងសិក្សារហូត»។
លោក ង្វៀងមិញថើយប្រធានសមាគមអតីតយុទ្ធជនសង្កាត់លេខ ៧ បានឲ្យដឹងថា៖ លោក ថាច់ស៊ីរៀន ជាអតីតយុទ្ធជនដែលសិក្សារៀនសូត្រឧស្សាហ៍ព្យាយាម និងច្នៃប្រតិដ្ឋក្នុងវិស័យផលិត និងធ្វើអាជីវកម្ម ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ មិនត្រឹម តែប៉ុណ្ណោះលោកមាក៏បានជួយដល់គ្រួ សារក្រីក្រជាង ១០ គ្រួសារក្នុងការផ្គុំដាក់ អន្ទងអគ្គិសនីនិងទឹកសម្រាប់គ្រួសារទាំងនេះប្រើប្រាស់ ដោយឥតគិតថ្លៃរាល់ខែទៀតផង។ គាត់សក្ដិសម ជាគំរូអតីតយុទ្ធជនឆ្នើមម្នាក់ក្នុងចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌របស់អ៊ំហូ សម្រាប់សមា ជិកសមាគមអតីតយុទ្ធជននិងប្រជាជននៅសង្កាត់ លេខ ៧ ធ្វើតាម៕ អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។