23/07/2024 08:51
អតីតយុទ្ធជន ថាច់ង៉ុកភឿង ប្រមូលផលម្រះ។
កាលពីខែកុម្ភៈ ឆ្នាំ ១៩៧៥ យុវជន ថាច់ង៉ុកភឿង បានចូលរួមបដិវត្តន៍។ បន្ទាប់ពីប្រទេសជាតិ បានរំដោះភាគខាងត្បូងប្រទេសជាតិបានឯករាជ្យ ថាច់ង៉ុកភឿង បានមូលដ្ឋានចាត់ឲ្យទៅរៀននៅសាលាឧស្សាហកម្ម និងកសិកម្មនៅខេត្តគឺវឡុង។ នៅឆ្នាំ ១៩៧៩ យុវជន ថាច់ង៉ុកភឿង បានស្ម័គ្រចិត្តចូលរួមបំបេញកាតព្វកិច្ចយោធាអន្តរជាតិនៅប្រទេសកម្ពុជា។ នៅឆ្នាំ ១៩៨១ គាត់បានចេញ ពីកងជួរទ័ព រួចត្រឡប់មកស្រុកកំណើតវិញ។
ទោះបីបានបញ្ចប់ភារកិច្ចរំដោះប្រទេសជាតិ និងបំពេញកាតព្វកិច្ចយោធាអន្តរជាតិក៏ដោយ ប៉ុន្តែលោកមា ថាច់ង៉ុកភឿង នៅតែឈានមុខក្នុងការចូលរួមបដិវត្តន៍វិលត្រឡប់មកស្រុកកំណើត និងបន្តចូលរួមការងារនៅគណៈបញ្ជាការដ្ឋានយោធាឃុំ និងទទួលតួនាទីសំខាន់ៗ ជាច្រើននៅអង្គភាព។ ក្នុងឆ្នាំ ២០០១ គាត់បានគណៈកម្មាធិការបក្សឃុំដូងស្វឹង ប្រគល់ភារៈឲ្យធ្វើជាលេខាសាខាបក្សភូមិ។
អតីតយុទ្ធជន ថាច់ង៉ុកភឿង ឲ្យដឹង៖ បច្ចុប្បន្ន ដោយសុខភាពមិនបានមាំមួន ទើបខ្ញុំលែងទទួលនាទីជាលេខាសាខាបក្សភូមិរួចហើយ ប៉ុន្តែខ្ញុំនៅតែចូលរួមជាមួយសាខាបក្ស ដើម្បីធ្វើជាគំរូក្នុងការអនុវត្តន៍តាមគោលការណ៍របស់បក្ស ច្បាប់របស់ រដ្ឋ និងមូលដ្ឋាន ហើយពង្រីកល្អស្មារតីកងទ័ពអ៊ំ ហូ។ ក្នុងឆ្នាំ ២០១៤ នៅពេលដែលមូលដ្ឋានមានគោលនយោបាយកសាងដងផ្លូវជនបទថ្មី តាមទម្រង់ រដ្ឋនិងប្រជាជនរួមដៃគ្នាធ្វើខ្ញុំបានបរិច្ចាគដីជាង ៤០០ ម៉ែត្រក្រឡា ដើម្បីកសាងដងផ្លូវនេះ។ ទន្ទឹមនឹងនោះ ខ្ញុំបានកៀរគរប្រជាជនក្នុងភូមិ ចូលរួមបរិច្ចាគដីដើម្បីឲ្យដងផ្លូវនេះបានកសាងឆាប់បានសម្រេច។ នៅឆ្នាំ ២០២៣ មូលដ្ឋានបន្តមានគោល នយោបាយកសាងដងផ្លូវជនបទ ឆ្លងកាត់តំបន់លំនៅឋានរបស់ប្រជាជននៅក្នុងភូមិ គ្រួសារខ្ញុំបន្តបរិច្ចាគដីជាង ២០០ ម៉ែត្រក្រឡាទៀតដើម្បីដងផ្លូវបានកសាងសម្រេចត្រូវតាមពេលវេលាកំណត់។
លោកមា ថាច់ង៉ុកភឿង មិនត្រឹមតែជាអតីតយុទ្ធ ជនឈានមុខ ក្នុងការកសាងជនបទថ្មីប៉ុណ្ណោះ ទេ លោកមា នៅទាំងជាគំរូកសិករមួយរូបផលិតធ្វើ អាជីវកម្មពូកែ ជាមួយទម្រង់ដាំដំណាំនាំមកប្រភពចំណូលខ្ពស់ និងលំនឹងប្រចាំឆ្នាំទៀតផង។
ជាមួយនឹងផ្ទៃដីផលិតស្រូវ ៥ កុង ដែលមិនសូវ មានផលនោះ លោកមាភឿង បានបង្វែរមកដាំចំដំណាំគ្រប់ប្រភេទ ដូចជាម្រះ ត្រសក់ម្ទេស។ល។ គិតជាមធ្យមក្នុងមួយឆ្នាំ នាំមកប្រភពចំណូលរាប់រយលានដុង ទម្រង់ដាំដំណាំបានជំនួយឲ្យគ្រួសាររបស់គាត់ មានជីវភាពធូរធា និងជាទម្រង់មួយដែលបានសមាគមកសិករឃុំដូងស្វឹងជ្រើសរើស ដើម្បីចាត់តាំងវគ្គហ្វឹកហាត់ឲ្យសមាជិកកសិករនៅក្នុងឃុំរៀនសូត្រតាម។
លោកថាច់សាន្ត ប្រធានគណៈកម្មការប្រជាជនភូមិ បាយ៉ាមអា ឲ្យដឹង៖អតីតយុទ្ធជន ថាច់ង៉ុកភឿង បានបង្ហាញពីលក្ខណៈល្អប្រពៃរបស់កងទ័ពអ៊ំហូ សកម្មក្នុងពលកម្មរកទទួលទានសម្រាប់គ្រួសារ និងជាសមាជិកអតីតយុទ្ធជនម្នាក់ អស់ពីចិត្តជាមួយសមាគមលោកមាបានឈានមុខចូលរួមជ្រោមជ្រែងក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន និងបរិច្ចាគដីជិត ០១ កុង សម្រាប់កសាងដងផ្លូវនៅមូលដ្ឋាន៕ អត្ថបទ-រូបថត៖ សុខា
ដោយកំណត់យកសេដ្ឋកិច្ចកសិកម្ម ជាកម្លាំងមួយក្នុងបណ្ដាកម្លាំងរឹងមាំ ដើម្បីជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ម៉្លោះហើយគណៈកម្មាធិការបក្ស រដ្ឋអំណាចផ្ដុំចង្អុលការ បំផុសចលនាប្រជាជនប្រើប្រាស់អស់សក្ដានុពលដីធ្លី ដោយការដាំបណ្ដាប្រភេទដំណាំមានតម្លៃ សេដ្ឋកិច្ច បង្កើតការចងសម្ព័ន្ធ ប្រ មូលទិញផលិតផល សំដៅលំជួយឱ្យជនរួមជាតិខ្មែរ ស្ងប់ចិត្តក្នុងការផលិត។