15/02/2022 09:08
លោកផាមថុងញឹក អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកចូវថាញ់ឲ្យដឹងថា៖ ឆ្នាំ ២០២១ ថ្វីត្បិតរងឥទ្ធិពលច្រើនពីមហាសន្នរោគកូវីដ-១៩ ក្ដី ប៉ុន្តែការងារប្រជាចលនារបស់បក្ស ជាពិសេសចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” នៅលើភូមិសាស្រ្តស្រុកបានផ្សព្វផ្សាយទូលំទូលាយដោយមានរបៀបធ្វើល្អៗ ច្នៃប្រតិដ្ឋ ផ្ទាល់នឹងភាពជាក់ស្ដែង នាំមកលទ្ធផលពិតប្រាកដ រួមចំណែកជំរុញការពង្រីកសេដ្ឋកិច្ច-សង្គម រក្សាលំនឹងកិច្ចការពារប្រទេស សន្តិសុខនៅមូលដ្ឋាន។ ឆ្នាំ ២០២១ ទូទាំងស្រុកចុះឈ្មោះចំនួន ៧១ ទម្រង់ “ប៉ិនប្រសប់ការងារប្រជាចលនា” លើបណ្ដាវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារប្រទេស សន្តិសុខ កសាងប្រព័ន្ធនយោបាយ។ តាមការវាយតម្លៃ មាន ៤៤ ទម្រង់មានប្រសិទ្ធភាពបានបណ្ដាផ្នែក និង មូលដ្ឋានលើកទឹកចិត្តឲ្យពង្រីកទូលាយ។
ភ្ញៀវទេសចរភ្លក់ភោជនាហារនៅភូមិទេសចរណ៍កោងជីម។ រូបថត៖ ថាច់ហ្វាង
អ្នកស្រីង្វៀងធីបិចវ៉ឹង ប្រធានសាខាសមាគមនារីភូមិកោងជីម ឃុំហ្វាមិញ ស្រុកចូវថាញ់ ឲ្យដឹងថា៖ កោងជីមជាភូមិស្ថិតនៅលើកោះរបស់ឃុំហ្វាមិញ មានផ្ទៃដីរួម ៦២ ហិកតា។ ជីវភាព សេដ្ឋកិច្ចរបស់ប្រជាជននៅទីនេះសម្របទៅតាមធម្មជាតិ ០៦ ខែទឹកប្រៃជ្រាបចូលគឺ ចិញ្ចឹមជលផល ០៦ ខែទឹកសាប គឺមាមីងផលិតស្រូវ។ ឆ្នាំ ២០១៤ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់សហការជាមួយអង្គការ OxFam (អង្គការក្រៅរដ្ឋាភិបាល) ចេញបង្ហាញមុខក្រុមសហគ្រប់គ្រងកោះកោងជីមដើម្បីការពារព្រៃឈើ និងប្រភពធនធានជលផល ផ្ដើមពីនោះរក្សាបានបណ្ដាប្រភពជលផល ភោគផលជលផលសម្បូរបែប ដូចជា៖ ក្ដាម បង្កង សាវទាវ ត្រីអណ្ដែងប៉ី ត្រីប្រាអម្ពូរ។ល។ ផ្ដើមពីជលផលខាងលើ ប្រជាជនភូមិកោងជីមអាចច្នៃជាភោជនាហារមានលក្ខណៈដោយឡែករបស់ភូមិ ដូចជា៖ នំចាក់អំបែង នំសម្ល ក្ដាមសមុទ្រ។ល។ បណ្ដាប្រភេទប្រហុក ផ្អក បង្គា ត្រីងៀត។ ប្រជាជននៅទីនេះតែងយកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ច “ជ្រះ”៖ ស្រះចិញ្ចឹមបង្កង ស្រែស្រូវ រងបន្លែ។ល។ មិនប្រើប្រាស់ជាតិគីមី។ ដាំផ្កា ឈើលម្អតាមភ្លឺស្រះចិញ្ចឹមជលផលបង្កទិដ្ឋភាពបរិស្ថាន។ តម្លាភាព សក្ដានុពលនោះបានបង្កលក្ខណៈឲ្យប្រជាជននៅទីនេះរីកចម្រើន។ ផ្ដើមពីតម្រូវការខាងលើ កន្លងហើយសាខាសមាគមនារីភូមិសហការជាមួយសមាគមសហព័ន្ធន៍នារីឃុំ និងរដ្ឋអំណាចមូលដ្ឋានកសាងទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា “ភូមិទេសចរណ៍ជីវបរិស្ថាន សហគមន៍កោងជីម”។
ដើម្បីទម្រង់ប៉ិនប្រសប់ការងារប្រជាចលនា “ភូមិទេសចរណ៍ជីវបរិស្ថានសហគមន៍កោងជីម” ពង្រីកប្រសិទ្ធភាព សាខាសមាគមនារីភូមិកោងជីមសហការជាមួយបណ្ដាផ្នែកចាត់តាំងផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត សារាចរ គោលនយោបាយ ច្បាប់របស់រដ្ឋ ផែនការរបស់សមាគមថ្នាក់លើ ចលនាកសាងគ្រួសារ “គ្មាន ០៥ យ៉ាងស្អាត ០៣ យ៉ាង” និងចលនាបដិវត្តន៍នៅមូលដ្ឋាន ដូចជាកសាងគ្រួសារវប្បធម៌ ជនបទថ្មី ការពារបរិស្ថាន បង្ការទប់ស្កាត់ជំងឺរបេង គ្រុនឈាម បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បង្ការ ជម្នះអំពើហឹង្សាក្នុងគ្រួសារ សមភាពភេទ។ល។ បាន ៦២ លើក ដោយ មានមនុស្សចំនួន ១.១៤៣ លើកនាក់ចូលរួម។ គិតមកទល់ពេលនេះ “ភូមិទេសចរណ៍ជីវបរិស្ថានសហគមន៍កោងជីម” ទទួលភ្ញៀវទេសចរជាង ៦.០០០ នាក់មកទស្សនា។ ឆ្លងតាមរយៈនោះ បង្កការងារធ្វើជូនគ្រួសារ ២៨ គ្រួក្នុងសហគមន៍ រួមចំណែកដោះស្រាយការងារធ្វើ បង្កើនប្រភពចំណូលក្នុងមួយខែពី ០២ -១០ លានដុងក្នុងមួយគ្រួសារ។
នៅពេលចខាងមុខ គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបន្តជំរុញមាំការងារ “ប៉ិនប្រសប់ការងារប្រជាចលនា” ភ្ជាប់ជាមួយការអនុវត្តន៍សារាចរលេខ ១៦-CT/TTg ចុះថ្ងៃទី ១៦ ឧសភាឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្ដីពីការបង្កើន និងផ្លាស់ថ្មីការងារប្រជាចលនា ក្នុងបណ្ដាស្ថាប័នរដ្ឋ បាល រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងស្ថានភាពថ្មី”។ ពង្រីកតួនាទីរបស់ប្រព័ន្ធប្រជាចលនា រណសិរ្សមាតុភូមិ និងបណ្ដាអង្គការចាត់តាំង នយោបាយ-សង្គមក្នុងកិច្ចការប៉ិនប្រសប់ការងារប្រជាចលនា បង្កើនគុណភាពកសាងទម្រង់ គំរូប៉ិនប្រសប់ការងារប្រជាចលនាភ្ជាប់ជាមួយការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កសាងទីផ្សារអារ្យធម៌ និងបណ្ដាចលនាប្រឡងប្រណាំង បណ្ដាកិច្ចចលនា៕
ប្រែសម្រួល៖ ថាច់ហ្វាង
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។