27/11/2020 08:11
ព្រះវិហារវត្តកំពង់ជ្រៃ។ រូបថតៈ ប៊ូយតៀងផុង
សៀវភៅ “លក្ខណៈប្រពៃរបស់បណ្តាមូលដ្ឋានជំនឿសាសនាខេត្តត្រាវិញ” បានបោះពុម្ភលើក្រដាស់ ស ខ្នាត ២៣x២៥ សង់ទីម៉ែត្រជាមួយនឹង ១៥៦ ទំព័រ (មិនគិតក្រប)។ សៀវភៅបានឧទ្ទេសនាមជាមួយនឹងមិត្តអ្នកអាននូវរូបភាពល្អប្រពៃជាង ២៥០ សន្លឹក របស់ចំនួន ៨៤ មូលដ្ឋានជំនឿសាសនាឆ្នើមៗលើក្នុងចំនួន ៣៦៨ មូលដ្ឋានជំនឿបូជាសាសនា និងរាប់រយមូលដ្ឋានជំនឿនៅលើភូមិសាស្ត្រខេត្ត ត្រាវិញ។
ត្រាវិញមានប្រវត្តិសាស្ត្រកកើតនិងអភិវឌ្ឍន៍ ដ៏យូរអង្វែងសហគមន៍ប្រជុំជនតាំងទីលំនៅនៅខេត្តត្រាវិញបានកកើតនិងអភិវឌ្ឍន៍ដោយភាពបង្រួបបង្រួមរស់នៅស្និទ្ធស្នាលជាមួយគ្នារវាងបណ្តាជនជាតិខ្មែរ-កិញ-ចិន-ចាម។ល។ គឺជាសហគមន៍ប្រជុំជនតាំងទីលំនៅដោយមានច្រើនជនជាតិរស់នៅដោយប្រកបរបរ ផ្សេងៗពីគ្នា ជីវភាពរស់នៅចិត្តវិញ្ញាណ គោរពបូជាកាន់សាសនាក៏ខុសគ្នាដែរ មូលដ្ឋានជំនឿបូជាដូចជា៖វត្តធម្មយុត្តិ អាស្រម មណ្ឌល វិបស្សនា ព្រះពុទ្ធសាសនា។ល។ ដែលមានតម្លៃ ប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ទិដ្ឋភាព យ៉ាងអស្ចារ្យវិសេសវិសាល។ ក្នុងចំនួន ៣៧០ មូលដ្ឋានជំនឿបូជាសាសនា មានវត្តពុទ្ធសាសនា ខ្មែរ ១៤៣ វត្ត ដែលពួនអាត្មាក្រោមម្លប់នៃពោធិព្រឹក្ស និងកប្បព្រឹក្សជាមួយនឹងស្ថាបត្យកម្មដ៏ស្អាតប្រពៃ។ មានវត្តពុទ្ធសាសនាឧត្តរ និកាយ ១១១ កន្លែង មូលដ្ឋានជំនឿបូជាការ តូលិកសាសនា ៤៦ កន្លែង មូលដ្ឋានសាសនា សុខាវតីគឺសី ១៧ កន្លែងនិងមូលដ្ឋានសាសនា កៅដាយ ៤៦ កន្លែង។ល។ នៅមានអាស្រមឥស្លាមសាសនាសូរ៉ាវ គ្រឹស្គសាសនាស្នាក់ការ ថ្វាយបង្គំ មូលដ្ឋានជំនឿប្រជាប្រិយផ្សេងៗជាច្រើនទៀតដែលមានតម្លៃប្រវត្តិសាស្ត្រវប្ប ធម៌និងលក្ខណល្អប្រពៃដោយឡែកទៀត។
ស្ថិតលើរូបគំនួរជាង ២៥០ សន្លឹកដែលបានបណ្តាអ្នកថតអ្នកនិពន្ធឆ្នើមៗរបស់ខេត្តត្រាវិញអនុវត្ត ដើម្បីឧទ្ទេសនាមដោយឆ្លង តាមសៀវភៅ “លក្ខណៈប្រពៃរបស់បណ្តាមូល ដ្ឋានជំនឿសាសនាខេត្តត្រាវិញ” នេះបាននាំមកជូនដល់មិត្តអ្នកអាននូវជ្រុងជ្រោយនៃលក្ខណ ល្អប្រពៃរបស់បណ្តាមូលដ្ឋានជំនឿសាសនា។ ឆ្លងតាមសៀវភៅនេះ គណៈចង្អុលការការងារ ព័ត៍មានកិច្ចការបរទេសខេត្តត្រាវិញនៅទាំងឧទ្ទេសនាមជាមួយ នឹងមិត្តអ្នកអាននៅក្នុង និងក្រៅប្រទេសនៅការយកចិត្តទុកដាក់អភិរក្សរបស់បក្ស-រដ្ឋអំណាចចំពោះបញ្ហាសេរីភាពជំនឿសាសនារបស់ខេត្តនិយាយដោយឡែកក៏ដូចជាក្នុងទូទាំងប្រទេសនិយាយរួម៕
ប្រែសម្រួល៖ រតនា
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។