18/02/2022 07:55
រាត្រីប្រារព្ធពិធីបុណ្យមាឃបូជាក្នុងព្រះពុទ្ធសាសនា នៅបណ្តាវត្តខ្មែរខេត្តត្រាវិញ។
នៅក្នុងថ្ងៃនេះ នៅតាមបណ្ដាវត្តពុទ្ធសាសនា គណៈមហានិកាយខ្មែរ តែងមានការចងបដាភ្ជាប់ដោយតួអក្សរ “មាឃបូជា”។ ពេលថ្ងៃពុទ្ធ បរិស័ទតែងចំណាយពេលនាំយកចង្ហាន់បង្អែម សព្វបែបយ៉ាងទៅប្រគេនព្រះសង្ឃ លុះពេលយប់ពុទ្ធបរិស័ទអញ្ជើញមកជួបជុំគ្នីគ្នាក្នុងវត្ត សំខាន់គឺចាស់ព្រឹទ្ធាចារ្យ លោកយាយលោតា រក្សាឧបោសថសីល ហើយនាំគ្នាសូត្រធម្មសង្វេគ រំលឹកដល់ការសន្យារបស់ព្រះពុទ្ធជាមួយមារ ដែលមកអារាធនាឱ្យព្រះអង្គបរិនិព្វាន។ ក្រោយរយៈពេល ៣ ខែក្រោយ មកគឺចំថ្ងៃពេញបូណ៌មី ខែពិសាខ ២៥៦៥ ឆ្នាំ មុនព្រះអង្គបរិនិព្វាន ឥតខុសឃ្លាតពីពាក្យសន្យារបស់ព្រះអង្គជាមួយមារឡើយ។
ផ្ដើមពីប្រវត្តិសង្ខេបខាងលើ ម៉្លោះហើយបណ្ដាវត្តពុទ្ធសាសនាគណៈមហានិកាយខែ្មរទាំង ១៤៣ វត្តតែងចាត់តាំងពិធីបុណ្យមាឃបូជា ដើម្បីរំលឹកក៏ដូចជាសំដែងការសោកស្ដាយពីការបរិនិព្វានរបស់ព្រះអង្គ ខានបានសំដែងព្រះធម៌ផ្ទាល់ជូនដល់មហាជនតាំងពីពេលនោះមក៕ ដំណឹង-រូបថត៖ សម្បត្តិ
លោកតាគឹមហ៊ីប នៅភូមិដៃទទឹង ឃុំតឹបង៉ាយ ស្រុកទីវកឹង។ លោកតាគឺជាមូលដ្ឋានចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍។ ដើមឆ្នាំ ១៩៦១ ក្នុងការធ្វើបាតុកម្មប្រឆាំងចក្រពត្តិ និងបរិវារ លោកតាត្រូវពួកទាហានឃុំចាប់ធ្វើទារុណកម្ម នៅនឹងកន្លែង ហើយបង្ខំឱ្យស្រែកប្រកាសបដិសេធអ៊ំហូ ដើម្បីឱ្យបាតុករស្រែកតាម។ ស្ថិតក្នុងស្ថានការណ៍តឹងតែងនោះលោក តាគឹមហ៊ីបបែរជាមានស្មារតីរឹងប៉ឹងជាងពេលណាៗទាំងអស់ លោកតាពោលថា៖ ពួកឯងមិនបាច់វាយអញទេ អញនឹងស្រែក ហោរឱ្យឮដូច្នេះ។ ពេលនោះខ្សែភ្នែករាប់រយនាក់សម្លឹងទៅកាន់លោកតាហ៊ីបដោយក្តីបារម្ភជាពន់ពេក។ ប៉ុន្តែបាតុករដែលកំពុងវត្តមាននៅទីនេះខ្សឹបប្រាប់គ្នាថា “តាហ៊ីបមិនក្បត់ទេ ពីព្រោះគាត់ក៏ដូចជាយើងដែរសុទ្ធតែបានអ៊ំហូ និងបក្សយើងរំដោះឱ្យរួចផុតពីភាពជាទាសករ។