20/10/2022 08:19
ដងផ្លូវនៅជនបទ។
ភូមិដៃត្រឿងមានគ្រួសារប្រជាជន ៣៤១ គ្រួ ក្នុងនោះ ជនរួមជាតិខ្មែរមានអត្រាជិត ៩០%។ ក្រោយពេលកសាងសម្រេចលក្ខឋានភូមិជនបទថ្មីកម្រិតខ្ពស់បានជិតមួយឆ្នាំ វិស័យជនបទនៅភូមិនេះកាន់តែរីកចម្រើនជាលំដាប់។
លោក ថាច់ង៉ុកសាង លេខាសាខាភូមិដៃត្រឿង បានចែករំលែក៖ក្រោយពេលបានកសាងសម្រេចលក្ខឋានភូមិជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ ២០២១ សាខាបក្សភូមិដៃត្រឿងបន្តចេញផ្សាយសេចក្ដីសម្រេចចិត្តប្រធានបទស្ដីពីការកសាងភូមិជន បទថ្មីខ្នាតគំរូនិងខិតខំអនុវត្តឲ្យបានសម្រេចក្នុងឆ្នាំ ២០២៣។ គណៈកម្មការប្រជាជនភូមិបានពង្រីកកម្លាំងរបស់រណសិរ្ស និងបណ្ដាអង្គការមហាជនឲ្យប្រមូលផ្ដុំសមាជិកចូលរួមយ៉ាងសកម្ម។ ក្រៅពីនោះ គណៈចង្អុលការកសាងជនបទថ្មីឃុំភូកឹងបានចាត់ឲ្យបណ្ដាផ្នែក បណ្ដាអង្គការមហា ជនឧបត្ថម្ភអនុវត្ត ខ្លឹមសារមួយចំនួនតាមសំណូម ពរនៃលក្ខឋានកសាងភូមិជនបទថ្មីខ្នាតគំរូ។ ផ្ដើមពីនោះ ភូមិបានប្ដេជ្ញាកសាងភូមិជនបទថ្មីខ្នាតគំរូ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនរួមជា តិខ្មែរ។
ដើម្បីចូលរួមលើកកម្ពស់ជីវភាពសម្ភារនិងស្មារតីសម្រាប់ប្រជាពលរដ្ឋ ដៃត្រឿងបានចលនាប្រជាជនដើម្បីលើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជនភូមិបានចលនាប្រជាជនឲ្យកែប្រែចម្ការចម្រុះ ផ្លាស់ប្ដូរពូជដំណាំ កសាងបណ្ដាទម្រង់ផលិតភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចគ្រួសារនិងពង្រីកបណ្ដាមុខរបរនិងសេវាកម្ម ។ បច្ចុប្បន្ន ភូមិមានក្រុមផលិតស្រូវចំនួន ០៦ ក្រុម (ក្នុងនោះ មាន ០២ ក្រុមសហការជាមួយក្រុមហ៊ុន ADC) ដោយមានសមាជិកចំនួន ១៥៤ នាក់ចូលរួមផលិតមានប្រសិទ្ធភាពលើផ្ទៃដី ២០៥ ហិកតា ទម្រង់ដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមួយ ផ្ទៃដី ០,៣ ហិកតា និងទម្រង់ចិញ្ចឹមគោគួបផ្សំនឹង ការដាំដូងសរីរាង្គលើផ្ទៃដីជាង ១០ ហិកតា។ល។
ភូមិបានវិនិយោគទុនពង្រីកការផលិត ដើម្បី រួមចំណែកពង្រីកសេដ្ឋកិច្ចដោះស្រាយការងារ ធ្វើជូនពលករនៅមូលដ្ឋានជាង ៧០ នាក់។
លោក គឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំទទួលបន្ទុកចង្អុលការភូមិដៃត្រឿងបានឲ្យដឹងថា៖សេដ្ឋកិច្ចបានរីកចម្រើនប្រជាជនមាន លក្ខណៈបរិច្ចាគថវិកា និងកម្លាំងដើម្បីកសាងជនបទថ្មី។ ផ្ដើមពីប្រភពទុនសង្គមូបនីយកម្ម ភូមិ បានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវគមនាគមន៍ អាគារវប្បធម៌ ។ល។ ក្រៅពីការ ពង្រីកសេដ្ឋកិច្ចប្រជាជនក្នុងភូមិនៅទាំងមានស្មារតីស្មគ្រ័ចិត្ដនិងចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ផ្លូវភូមិ និងផ្លូវលំរក្សាអនាម័យបរិស្ថាន។ គិតមកដល់ពេលនេះ ភូមិទាំងមូលមាន គ្រួសារប្រជាជន ៩៩,៧% បានប្រើប្រាស់អគ្គិសនីសុវត្ថិភាព គ្រួសារ ១០០% មានទឹកស្របអនាម័យប្រើប្រាស់។ កុមារទាំងអស់បានទៅរៀនត្រូវតាមអាយុ និងគ្មានសិស្សបោះបង់ការរៀនសូត្រពាក់កណ្ដាលការ។ល។ បច្ចុប្បន្ននេះ ភូមិមានគ្រួសារធូរធារ ស្ដុកស្ដម្ភ ៨០ គ្រួសារ ចំណែកគ្រួសារក្រីក្រ នៅ ០១ គ្រួសារ ប្រាក់ចំណូលជាមធ្យមរបស់មនុស្ស ម្នាក់សម្រេចជាង ៥៤ លានដុងក្នុងមួយឆ្នាំ (ខ្ពស់ ជាង ០៣ ដងបើប្រៀបជាមួយ ០៥ ឆ្នាំមុន)។
លោកថាច់ង៉ុកសាងបានឲ្យដឹងបន្ថែម៖ នៅពេលចាប់ផ្តើមកសាងជនបទថ្មី សាខាបក្សភូមិក៏ជួបនឹងការលំបាកយ៉ាងច្រើន ជាពិសេសលក្ខឋាន ស្ដីពីគាំពារសុខាភិបាលនិងគាំពារសង្គមស្ម័គ្រ ចិត្ត។ ប្រជាជននៅទីនេះ ភាគច្រើនប្រកបរបរ កសិកម្មជាចម្បង ហើយមានគ្រួសារមួយចំនួនទៅធ្វើការឆ្ងាយពីស្រុកកំណើត បណ្ដាលឲ្យមានការពិបាកក្នុងការប្រមូលផ្តុំប្រជាជនចូលរួម គាំ ពារសុខាភិបាល និងគាំពារសង្គមស្ម័គ្រចិត្ត។ ដើម្បីជម្នះបញ្ហាលំបាកទាំងនោះ សាខាបក្សភូមិសហការជាមួយបណ្ដាផ្នែកអង្គការមហាជនឃុំ ជាពិសេសសមាគមសហព័ន្ធន៍នារីភូមិ ចុះទៅដល់គ្រួសារនីមួយៗដើម្បីចលនាផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីអត្ថន័យនៃការកសាងជនបទថ្មី និងស្ម័គ្រចិត្តចូលរួមគាំពារសង្គម។ ជាលទ្ធផលដល់ចុងឆ្នាំ ២០២១ អត្រា ប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេច ៩០,៧៦% គាំពារសង្គម ស្ម័គ្រចិត្តសម្រេច ៧១,០៥% ។ ភូមិកំពុងខិតខំបង្កើនអត្រាគ្រួសារទិញគាំពារសុខាភិបាល ដើម្បី សម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូក្នុងឆ្នាំ ២០២៣៕ សុខា- ច័ន្ទសង្ហា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។