24/08/2021 08:08
ក្រុមហ៊ុនប្រាក់ប្រិតសំចៃសាខាសមាគមកកាកបាតក្រហមភូមិចាប់ឆ្នោតទទួលប្រាក់ទុន។
ភូមិទី៣ ឃុំផុងភូមានគ្រួសារប្រជាជន ៤០៨ គ្រួ ក្នុងនោះគ្រួសារជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៣%។ ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ក្នុងបណ្តាឆ្នាំកន្លង សាខាបក្ស គណៈកម្មការប្រជាជន និងអង្គការមហាជនភូមិតែងយកចិត្តទុកដាក់អនុវត្តលក្ខឋានស្ដីពីបរិស្ថាន និងលុបបំបាត់គ្រួសារក្រីក្រនៅមូលដ្ឋាន។ បច្ចុប្បន្នក្រោយពេលត្រួតពិនិត្យអង្កេតភូមិទី ៣ អនុវត្តសម្រេច ៦/៨ លក្ខឋានភូមិជនបទថ្មីលើកកម្ពស់ បច្ចុប្បន្ន ភូមិកំពុងខិតខំអនុវត្តសម្រេច ០២ លក្ខឋានទៀតគឺ លក្ខឋានបរិស្ថាននិងប្រភពចំណូល។
លោកថាច់វ៉ាំងធូ ប្រធានគណៈកម្មការប្រជាជនភូមិទី ៣ បានឲ្យដឹង៖ ដើម្បីបង្កើនប្រភពចំណូលឲ្យបណ្តាគ្រួសារប្រជាជន ភូមិយកចិត្តទុកដាក់ឧបត្ថម្ភបណ្តាគ្រួសារជួបលំបាក និងគ្រួសារក្រីក្រពង្រីកការផលិត មានប្រភពចំណូលលំនឹង។ ភូមិមានគ្រួសារក្រីក្រ ០៧ គ្រួ និងជិតក្រ ៣៥ គ្រួ សព្វថ្ងៃកំពុងខិតខំដល់ចុងឆ្នាំ ២០២១ លុបបំបាត់គ្រួសារក្រីក្រ ០៦ គ្រួ។ គិតតាំងពីដើមឆ្នាំមកដល់ពេលនេះ ក្រុមបំផុសចលនាបណ្តាគ្រួសារធូរធា និងសប្បុរសជនឧបត្ថម្ភបណ្តាគ្រួសារក្រីក្រ ភូមិនៅទាំងបង្កលក្ខណៈឲ្យគ្រួសារទាំងនោះបានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ក្នុងមួយគ្រួសារបានបុលប្រាក់ទុន ២៥ លានដុង សម្រាប់ចិញ្ចឹមគោមេ។ ទន្ទឹមនឹងនោះ ភូមិបានសហការជាមួយអង្គការមហាជនអនុវត្តទម្រង់ឧបត្ថម្ភទុនដើម្បីលុបបំបាត់ភាពក្រីក្រជូនបណ្តាសមាជិក។
ដើម្បីចូលរួមលុបបំបាត់គ្រួសារក្រីក្រ សាខាសមាគមកាកបាទក្រហមភូមិទី ៣ បង្កើតទម្រង់ក្រឡអង្ករសប្បុរសធម៌ និងប្រាក់ប្រិតសំចៃដោយមានសមាជិក ៣៦ នាក់ចូលរួម។ លោក មាថាច់ខៀន អនុប្រធានសាខាសមាគមកាកបាទក្រហមភូមិទី ៣ បានឲ្យដឹង៖ ទម្រង់ក្រឡអង្ករសប្បុរសធម៌ និងប្រាក់ប្រិតសំចៃបានបង្កើតកាលពីឆ្នាំ ២០០៦ សព្វថ្ងៃកំពុងពង្រីកប្រសិទ្ធភាព ក្នុងការជំនួយទុនបណ្តាសមាជិកឲ្យរួចផុតពីភាពក្រីក្រ។ ជារៀងរាល់ខែសមាជិកម្នាក់គបវាល់អង្ករ ០១ លីត្រ និងប្រាក់ ២០.០០០ ដុង ដើម្បីដោះស្រាយឲ្យសមាជិកក្រីក្រ និងគ្រួសារដែលខ្វះទុនខ្ចីមុន។ សមាជិកម្នាក់ទទួលបានប្រាក់ទុន ០៤ លានដុង និងអង្ករ ១០ គ្រីឡូក្រាម។ គិតជាមធ្យមក្នុងមួយឆ្នាំមានសមាជិកជិត ៨០ នាក់បានខ្ចីប្រាក់ទុន។
ក្នុងឆ្នាំ ២០២០ ដោយបានទម្រង់ក្រឡអង្ករសប្បុរសធម៌អាទិភាពដោះស្រាយឲ្យខ្ចីទុនមុននោះ បងថាច់កើត យកប្រាក់ទុន ០៤ លានដុងនោះទៅទិញទា ៣០ ក្បាលមកចិញ្ចឹម។ ក្រោយពេលចិញ្ចឹមថែទាំជិត ០២ ខែបងលក់ហ្វូងទា ចំណេញជិត ០៤ លានដុង។ បង កើតឲ្យដឹង៖ ក្រោយពេលចិញ្ចឹមទាទទួលបានផល និងមានប្រភពចំណូលបន្ថែម គ្រួសារខ្ញុំបានពង្រីកហ្វូងទា និងបន្តមុខរបរនេះមកដល់បច្ចុប្បន្ន។
ដើម្បីអនុវត្តសម្រេចលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ ភូមិទី ៣ បន្តរក្សាការងារផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងជូនប្រជាជន អំពីអត្ថន័យ គោលដៅ, ខ្លឹមសារ វិធីសាស្ត្រក្នុងពេលអនុវត្ត ដើម្បីប្រជាជនស្រុះស្រួលចូលរួមកសាងភូមិជនបទថ្មីលើកកម្ពស់៕
អត្ថបទ‑រូបថត៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។