23/10/2020 08:19
របរផលិតអំបុក ។
បច្ចុប្បន្ន ឃុំង៉ុកបៀងមានប្រជាជន ២.៣៦៨ គ្រួសារ ដោយមានមនុស្សរាយជិត ១០.០៥០ នាក់ ក្នុងនោះជនរួមជាតិខ្មែរ ៨១,០៥%។ ឃុំមានផ្ទៃដីធម្មជាតិ ២.៤២៥ ហិកតាបានចែកចេញជា ០៧ ភូមិ៖ កំពង់សាលា ទឹកហូ យ៉ុងកាវ ព្រែកបត់ ព្រៃវល្លិ៍ (អា) ព្រៃវល្លិ៍ (បេ) និងឫស្សីម្គម្ព។ ដោយកំណត់ការលើកកម្ពស់ជីវភាព សម្ភារស្មារតី ជូនប្រជាជនមានតួនាទីសំ ខាន់ រយៈពេលកន្លង ឃុំង៉ុកបៀងបានដាក់ចេញ បណ្ដាវិធីសាស្រ្ដជាក់ស្ដែងដើម្បីអនុវត្ត ។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកតួនាទីរបស់ប្រជាជនសកម្មចូលរួមពង្រីកសេដ្ឋកិច្ច ពង្រីកស្មារតី ខ្លួនទីពឹងខ្លួន ដើម្បីឈានឡើង។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម បង្វែរផ្ទៃដីដាំដំណាំនិងឈើហូបផ្លែមាន តម្លៃសេដ្ឋកិច្ចខ្ពស់ ជំរុញមាំការផ្ទេរជូនវិទ្យាសាស្រ្ដបច្ចេកទេស បង្កលក្ខណៈឲ្យមាមីងប្រសព្វជា មួយប្រភពទុនបុលកសាងទម្រង់មានលទ្ធផល រួមចំណែកបង្កើនលទ្ធផលសេដ្ឋកិច្ចគ្រួសារ។
ទន្ទឹមនឹងនោះ ឃុំង៉ុកបៀងនៅទាំងម្ចាស់ការ ក្នុងការអនុវត្តវិទ្យាសាស្រ្ដបច្ចេកទេសជឿន លឿនក្នុងការផលិត បង្កលក្ខណៈឲ្យកសិកម្មរីកចម្រើន។ គិតដោយឡែកតែក្នុងឆ្នាំ ២០១៩ តម្លៃផលិតកសិកម្ម ជលផលរបស់ឃុំ សម្រេច ២២៧,៧ ពាន់លានដុង ស្មើ ៥០,២២% នៃតម្លៃផលិតរួមក្នុងឆ្នាំ។ ប្រសិនបើគិតពេញមួយ អាណត្តិកាល ២០១៥-២០២០ សរុបតម្លៃ ផលិត របស់ឃុំសម្រេច ៥០២,១ ពាន់លានដុង កើន ០២ ដងបើប្រៀបនឹងឆ្នាំ ២០១៥) អត្រាកើនជា មធ្យមរៀងរាល់ឆ្នាំ ២០,១៧% ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ដល់ឆ្នាំ ២០២០ សម្រេច ៥១ លានដុងក្នុងមួយឆ្នាំ (កើន ៣២,៨ លាន ដុងប្រៀបនឹងឆ្នាំ២០១៥)។ សម្រេចបានលទ្ធផលទាំងនោះ អាស្រ័យឃុំអនុវត្តល្អការរចនាសម្ព័ន្ធ ផ្នែកកសិកម្មឡើងវិញ ផ្លាស់ប្ដូរការផលិតបង្កើតបានទម្រង់ថ្មីជាច្រើន នាំយន្តូបនីយ៍កម្មចូលក្នុងការផលិតនិងប្រមូលផល។ ឃុំបានកំណត់យក សេដ្ឋកិច្ចសមូហភាពមានតួនាទីសំខាន់ ក្នុងដំណាក់កាលពង្រីកសេដ្ឋកិច្ចសង្គមនៅជនបទ។ក្រៅពីក្រុមសេដ្ឋកិច្ចសហការ ១៨ ក្រុម ឃុំ នៅទាំងបង្កើតបានសហករណ៍កសិកម្មថាញ់កុងដំណើរការសកកម្មភាពនាំមកលទ្ធផលសេដ្ឋកិច្ចជូនសមាជិកនិងកសិករ រួមចំណែកបង្កការងារធ្វើលំនឹងនិងបង្កើនប្រភពចំណូលជូនពលករជនបទ។
បងត្រឹងវិញឌឹក នៅភូមិកំពង់សាលាចែករំ លែក៖ “ចាប់តាំងពីពេលមានសហករណ៍មក មាមីងនៅទីនេះដាំដំណាំ ច្រើនប្រភេទ ចម្បងគឺម្ទេសដៃនាង។ អាស្រ័យតម្លៃបានធានាប្រ មូលទិញលំនឹង ម៉្លោះហើយក៏ហ៊ានដាំប្រភេទដំណាំនេះ ទាំងអស់ព្រោះទទួលបានប្រភពចំ ណូលខ្ពស់ជាងមុន”។
អំពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម បំផុតគឺផ្លូវគមនាគមន៍ជនបទបានវិនិយោគកសាង ឆ្លើយតបតម្រូវការធ្វើដំណើរទៅមកដឹកជញ្ជូន មុខទំនិញជូនប្រជាជន រួមចំណែកញុាំងឲ្យ វិស័យជនបទថ្មី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ ស្រស់បំព្រង។ លោកមាសើុងសាឡែន នៅភូមិ ទឹកហូរបានឲ្យដឹងថា៖ “គ្រួសារខ្ញុំបានស្ម័គ្រចិត្តបរិច្ចាគដីចម្ការ ១.០០០ ម៉ែត្រក្រឡាសម្រាប់កសាងផ្លូវគមនាគមន៍ជនបទ។ កាលពីមុនផ្លូវ នេះគ្រាន់តែជាផ្លូវច្រក ម៉្លោះហើយ ជួបលំបាក ក្នុងការធ្វើដំណើរដឹកជញ្ជូនមុខទំនិញ។ បច្ចុប្បន្ន បានរដ្ឋកសាងជាផ្លូវកៅស៊ូ ការធ្វើដំណើរទៅ មក ដឹកជញ្ជូនមុខទំនិញងាយស្រួលជាង ឈ្មួញចុះមកដល់ទីនេះទិញមុខទំនិញកសិផលជាមួយតម្លៃខ្ពស់ជាង យើងខ្ញុំនរណាក៏ជ្រោម ជ្រែងអស់ពីចិត្ត”។
ទម្រង់ដាំឪឡឹក។
ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជាជនលើភូមិ សាស្រ្ដឃុំង៉ុកបៀង បន្តអនុវត្តភារកិច្ចរចនា សម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ភ្ជាប់ជាមួយការផ្លាស់ ប្ដូរទម្រង់បង្កើន កសាងជនបទថ្មីលើកកម្ពស់ អនុវត្តល្អផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត បំផុតគឺផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹមតាមទិសដៅ សម្របសម្រួលជាមួយធាតុអាកាសនិងអភិវឌ្ឍស្ថិរភាព ឡើងគម្រោងការបង្វែរផ្ទៃដី ១.២៦៥ ហិកតាតំបន់ផលិតស្រូវគុណភាពខ្ពស់ ស្រូវ ពូជនៅភូមិឫស្សីម្គម្ព ព្រៃវល្លិ៍ (បេ) ឡើងគម្រោង ការតំបន់ជំនាញផលិតស្រូវ និងដាំដំណាំនៅ បណ្ដាភូមិ៖ ព្រៃវល្លិ៍ (អា) យ៉ុងកាវ ព្រែកបត់ កំពង់សាលា និងទឹកហូរ។ ទន្ទឹមនឹងនោះ ឃុំ នឹងបន្តអនុវត្តល្អកម្មវិធីពង្រីកសេដ្ឋកិច្ចតំបន់ ជនបទតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង និង បង្កើនតម្លៃផលិតផល OCOP (អំបុក) បណ្ដា ភូមិ៖ ព្រៃវល្លិ៍ (អា) យ៉ុងកាវ ព្រែកបត់និងពង្រីក បណ្ដាទម្រង់ផលិតស្រូវផ្ដល់ទិន្នផលខ្ពស់ ខិតខំបង្កើនតម្លៃផលិតសម្រេចមធ្យមពី ១០០ ដល់ ១៣០ លានដុង ក្នុងផ្ទៃដីមួយហិកតា៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។