26/04/2022 07:57
ផ្លូវទៅកាន់ឃុំង៉ុកបៀង។
ព្រះតេជគុណថាច់រ៉ូ ព្រះចៅអធិការវត្តកំពង់សាលាមានថេរដីកាឱ្យដឹងថា៖ ក្នុងបណ្ដាឆ្នាំកន្លង ដោយបានផ្សព្វផ្សាយអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋដល់ជនរួមជាតិខ្មែរ ម៉្លោះហើយជីវភាពរបស់ពុទ្ធបរិស័ទខ្មែរមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ កាលពីមុនសម្លឹងមើលអំពីលំនៅ ឋានរបស់ជនរួមជាតិខ្មែរ មានលំនៅឋានរឹងមាំ ត្រឹមតែបន្តិចបន្តួចនោះ បច្ចុប្បន្ន ផ្ទះរឹងមាំនិងប្រកបដោយផាសុកភាពមានច្រើនជាង កូនចៅរូបណាក៏បានរៀនសូត្រល្អ ឆ្លើយតបដល់តម្រូវការ របស់សម័យកាលបច្ចុប្បន្ន។
បច្ចុប្បន្ន មូលដ្ឋានមានផ្លូវកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ផ្លូវបេតុងជាង ២០ គីឡូម៉ែត្រ តភ្ជាប់ជាមួយបណ្ដាមូលដ្ឋានជិតខាងបម្រើឱ្យការផលិតនិងការដឹកជញ្ជូនបណ្ដាមុខទំនិញកសិផល របស់ប្រជាជន។ ទន្ទឹមជាមួយការវិនិយោគកសាងថ្មី បណ្ដាសំណង់ផ្លូវគមនាគមន៍ដែលបានវិនិយោគ កសាងកាលពីមុនហើយត្រូវទ្រុឌទ្រោមនោះ បច្ចុប្បន្នក៏បានវិនិយោគទុនបង្កើនកម្រិត ពង្រីកទូលាយធានាឲ្យបណ្ដាមធ្យោបាយបើកបរទៅមកបានដោយស្រួល។
លោកថាច់សម ប្រជាជននៅភូមិព្រែកបត់បាន ឱ្យដឹង៖ ដងផ្លូវជនបទលេខ ១២ បានតភ្ជាប់ជាមួយបណ្ដាតំបន់ជិតខាង ជាដងផ្លូវបម្រើការសំខាន់សម្រាប់ការដឹកជញ្ជូនកសិផល បម្រើដល់បណ្ដាទីផ្សារ។ ដោយហេតុនោះ ពិនិត្យឃើញថានោះជាដងផ្លូវចាំបាច់ និងស្ថិតក្នុងក្រុមគប្បីកែប្រែ ដើម្បីធានាលក្ខឋានជនបទថ្មីលើកកម្ពស់ ម៉្លោះហើយមូលដ្ឋានស្នើដល់ផ្នែកពាក់ព័ន្ធវិនិយោគទុន បង្កើនកម្រិតបន្ថែម។ ក្នុងការសាងសង់ មានចំណែកដី រុក្ខជាតិជាច្រើនរបស់ប្រជាជនត្រូវប៉ះពាល់ គិតឃើញពីផលប្រយោជន៍សម្រាប់មាតុភូមិ គ្រួសារជាច្រើនក៏ស្ម័គ្រចិត្តបរិច្ចាគ។
លោកថាច់ធឿន នៅភូមិព្រៃវល្លិ បានឱ្យដឹងថា៖ ឃើញរបៀបធ្វើរបស់រដ្ឋអំណាចមូលដ្ឋានគឺ ដើម្បីកសាងមាតុភូមិឱ្យកាន់តែស្រស់បំព្រងផង កែលម្អជីវភាពរបស់ប្រជាជនផង។ ក្នុងបណ្ដាឆ្នាំកន្លង បណ្ដាគ្រួសារក្រីក្រគ្មានដីសង់លំនៅឋាន ដីសម្រាប់ផលិតនោះ បានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភដោះស្រាយការងារធ្វើជូនពលករ ជនបទមានជីវភាពលំនឹង។ ពេលជីវភាពបានលំនឹង ប្រជាជនតែងចូលរួមជាមួយនឹងរដ្ឋ ដើម្បីកសាងបណ្តាសំ ណង់លក្ខឋានជនបទថ្មី ពិសេសគឺផ្លូវគមនាគមន៍បង្ក លក្ខណៈងាយស្រួលក្នុងការធ្វើ ដំណើរទៅមកដឹកជញ្ជូនមុខទំនិញទាំងរដូវប្រាំង និងរដូវវស្សា។
លោក វ៉ហ្វាងឡាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងបានឱ្យដឹង៖ លទ្ធផលក្នុងការកសាងឃុំជនបទថ្មីលើកកម្ពស់ជួយឱ្យមូល ដ្ឋានបង្កើនសម្រស់ជាង ជីវភាពរបស់ប្រជាជនមិនបង្អង់បានកែលម្អ។ បច្ចុប្បន្នលំនៅឋានស្ថិរ វន្តក្នុងប្រជាជនមានអត្រាជាង ៦០% ពាក់កណ្ដាល ស្ថិរវន្តជាង ៣៥% វិស័យផលិតចិញ្ចឹមសត្វកាន់តែនាំមកប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ន ឃុំមានហ្វួង គោជិត ៥.០០០ ក្បាល ក្នុងនោះហ្វួងគោបង្កាត់ ជាង ៩៥% ។ ផ្ដើមពីនោះ គ្រួសារក្រីក្រភាគច្រើន មានលក្ខណៈឈានឡើងជាមួយទម្រង់ចិញ្ចឹមសត្វរបស់គ្រួសារ។ លទ្ធផលនៃការខិតខំក្នុងការកសាងជនបទថ្មីលើកកម្ពស់ ក្នុងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ ឃុំចាត់តាំងពិធីទទួលប័ណ្ណទទួលស្គាល់ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ដើម្បីអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវា ភាគខាងត្បូងបានរំដោះទាំងស្រុង អំណរអនុស្សាវ រីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ៕ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។