21/01/2025 08:46
គិតមកដល់បច្ចុប្បន្ន អត្រាគ្រួសារក្រីក្ររបស់ឃុំនៅ ០២% ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេចជាង ៦៨ លានដុង កម្រិតជីវភាពរបស់ប្រជាជនបានលើកកម្ពស់ ដងផ្លូវជនបទជាច្រើនបានក្រាលកៅស៊ូ បង្កលក្ខណៈងាយស្រួល សម្រាប់ឃុំដែលមានជនរួមជាតិខ្មែរជាង ៦៤%។
ផ្លូវគមនាគមន៍ជនបទនៅឃុំង៉ូវឡាក។
សមមិត្ត ហ្វិញធីអា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំ ង៉ូវឡាក បានឲ្យដឹងថា៖ ក្នុងខែកក្កដា ឆ្នាំ ២០២៤ ឃុំ ង៉ូវឡាកបានទទួលស្គាល់ជាឃុំជនបទថ្មីលើកកម្ពស់ ស្តែងឲ្យឃើញនូវការខិតខំឈានឡើងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនមូលដ្ឋានក្នុងការកសាងជនបទថ្មី ។ នេះក៏ជាចលនារៀនសូត្រនិងធ្វើតាមគំរូរបស់អ៊ំហូ ដែលបានឃុំ ង៉ូវឡាក ជំរុញមាំក្នុងរយៈកាលកន្លង។ ឆ្លងតាមនោះ លទ្ធផលនៃការកៀរគរថវិកាដើម្បីកសាងជនបទថ្មីពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្នបានចំនួន ៤៩៣,៧៨៩ ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទានជាង ៦១,៦២១ ពាន់លានដុង។ ការអនុវត្តន៍កម្មវិធីគោលដៅជាតិ ស្តីពីការកសាងឃុំជនបទថ្មី ទទួលបានការគាំទ្រ និងឯកភាពចូលរួមរបស់ប្រជាជន ដូចជា៖ ចូលរួមបរិច្ចាគដីធ្លី សម្ភារសំណង់ ដំណាំកសិកម្ម និងការរួមចំណែកថ្ងៃពលកម្មចូលរួមកសាង ផ្លូវ និងស្ពានជនបទថ្មី។ល។
និយាយរួម ផ្តើមពីការផ្សព្វផ្សាយ បង្ហាញឲ្យឃើញថា ចំណេះដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនបានលើកកម្ពស់ យល់ច្បាស់ពីគោលបំណង អត្ថន័យ សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាជន រួមចំណែកជាមួយបក្ស និងរដ្ឋ ក្នុងការកសាងជនបទថ្មីយោងលើសកម្មភាពជាក់ស្តែង ដូចជា៖ ចូលរួមកសាងផ្លូវជនបទ បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ថ្ងៃពលកម្ម បរិច្ចាគដី សម្ភារកសាងផ្លូវភូមិ បរិច្ចាគដើមឈើ បូមខ្សាច់ប្រឡាយក្នុងស្រែ កៀរគរប្រជាជន ចូលរួមក្នុងសហករណ៍ ក្រុមសហការផលិតស្ម័គ្រចិត្តចូលរួមអនាម័យបរិស្ថាននៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។
ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនគ្រប់លំដាប់ថ្នាក់អំពីអត្ថន័យ សារៈសំខាន់ និងគោលដៅនៃកម្មវិធីជនបទថ្មីលើកកម្ពស់ ផ្សារភ្ជាប់ជាមួយនឹងការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ហូជីមិញ នោះ ឃុំង៉ូវឡាក ជំរុញមាំការងារផ្សព្វផ្សាយ។ ឆ្លងតាមរយៈនោះ បំផុសចលនាឲ្យប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទ រហូតមកដល់ពេលនេះ មានប្រជាជនចំនួន ៤១៥ គ្រួសារ បានបរិច្ចាគដីជាង ៦៨.០០០ ម៉ែត្រក្រឡា ចាក់ថ្ម ៤១២ ម៉ែត្រត្រីគុណ ដើម្បីកសាងដងផ្លូវជនបទ ដោយទទួលបានថវិកាឧបត្ថម្ភពីប្រជាជនជាង ១,២ ពាន់លានដុង មានភូមិ ១0/១០ បានទទួលស្គាល់ឡើងវិញជាភូមិវប្បធម៌ ជនបទថ្មី និងទទួលស្គាល់ ៤.៣៨៦ គ្រួសារវប្បធម៌ជនបទថ្មី (ស្មើនឹង ៩៤,១%) នៃចំនួនគ្រួសាររួម។
មីង ថាច់ធីសុធន នៅភូមិសំពោងសក់ធំ ឃុំង៉ូវឡាក បានឲ្យដឹងថា៖ ពេលឃុំចាប់ផ្តើមចលនារៀនសូត្រ និងធ្វើតាមអ៊ំហូ និងកសាងឃុំជនបទថ្មីលើកកម្ពស់ ខ្លួនខ្ញុំផ្ទាល់ក៏ចង់រួមចំណែកខិតខំចូលរួមតាមសមត្ថភាពផងដែរ។ តាមរយៈនោះ ខ្ញុំបានចូលរួមជាមួយក្លឹបសប្បុរសធម៌ ដែលបានបង្កើតដោយសមាគមនារីឃុំ ដើម្បីរួមចំណែកកៀរគរប្រជាជន ក្នុងភូមិ រួមដៃគ្នាឧបត្ថម្ភដល់គ្រួសារជួបការលំបាក និងគ្រួសារចាស់ជរាអនាថាជម្នះការលំបាក។
លទ្ធផលលេចធ្លោក្នុងចលនារៀនសូត្រនិងធ្វើតាមអ៊ំហូ ក្នុងការកសាងជនបទថ្មីនៅឃុំង៉ូវឡាកនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងលទ្ធផលពីការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព បណ្ដាប្រភពទុនពីគម្រោងការ និងដើមទុនសម្រាប់ពង្រីកការផលិត ទុនវិនិយោគពីធនាគារបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន ពង្រីកការផលិត បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគលើគំរូផលិតផលសំខាន់ៗ របស់ឃុំ រួមចំណែកពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យរឹងមាំ៕
អត្ថបទ-រូបថត៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។