07/09/2021 09:30
វិស័យផលិតកសិកម្មបានចាត់ទុកជាមុខរបរពិសេសរបស់មូលដ្ឋាន។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ រដ្ឋអំណាចមូលដ្ឋាន ចលនាប្រជាជនបង្កើតថ្មីក្រុមសហការផលិតបានចំនួន ៣ ក្រុម ដោយមានសមាជិក ៣០ នាក់ចូលរួម បង្កើនចំនួនមកទល់ពេលនេះ ទូទាំងឃុំមានក្រុមសហការផលិត ១៧ ក្រុម ក្នុងនោះវិស័យដាំដុះចំនួន ១៣ ក្រុម ដោយមានសមាជិក ១៨៨ នាក់ចូលរួមផលិតលើផ្ទៃដីសហការ ៤៦ ហិកតា។ វិស័យចិញ្ចឹមសត្វចំនួន ៤ ក្រុម ដោយមានសមាជិក ៦០ នាក់។ ឃុំមានក្រុមផលិតបន្លែតាមទិសដៅសុវត្ថិភាព ៤ ក្រុម ដោយមានសមាជិក ៧៤ នាក់ ជាមួយនឹងផ្ទៃដី ២១,១ ហិកតា។ ក្នុងនោះក្រុមផលិត បន្លែសម្រេចសម្បទា VietGAP ២ ក្រុមនៅភូមិក្នុងស្រុក និងភូមិកិញឆាង។ ទន្ទឹមជាមួយនោះ បណ្តាអង្គការមហាជនបានផ្សព្វផ្សាយ និងពង្រីកទូលាយទម្រង់បន្ថយភាពក្រីក្រជាច្រើនដូចជា៖ ឧបត្ថម្ភពង្រីកការផលិត ចិញ្ចឹមសត្វ ឧបត្ថម្ភការលក់ដូរ។ល។ ផ្តើមពីនោះ ចំនួនគ្រួសារក្រីក្រលើភូមិសាស្រ្តបានកាត់បន្ថយយ៉ាងច្រើន។ ឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រក្នុងទូទាំងឃុំមាន ១០៣ គ្រួ ក្នុងនោះមាន ២៣ គ្រួសារស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងឆ្នាំ ២០២០ គឺ ៥០,១៥ លានដុង តាមការគ្រោងទុកប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ ក្នុងឆ្នាំ ២០២១ សម្រេច ៥៥,៣ លានដុង។
ដងផ្លូវជនបទភូមិកៅស៊ូអាស្រ័យប្រជាជនរួមវិភាគទានថវិកាកសាង។
លោកស្រីតូធីធូយ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាឡើយបានឱ្យដឹងថា៖ ឃុំហ្វាឡើយមានភាពងាយស្រួលក្នុងការកសាងជនបទថ្មីគឺដោយអាស្រ័យបានការយកចិត្តទុកដាក់របស់បក្សរដ្ឋ រួមជាមួយគោលការណ៍ គោលនយោបាយ យន្តការច្នៃប្រតិដ្ឋ រវៀសរវៃ ផ្លាស់ថ្មីរបស់ខេត្ត និងមជ្ឈិម។ ប្រព័ន្ធនយោបាយបានលំនឹង មានការព្រមព្រៀងរួមវិភាគទានបណ្តាប្រភពកម្លាំងរបស់ប្រជាជនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទិដ្ឋភាពបរិស្ថានជនបទមានភាពស្រស់បំព្រងជាង។ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានធានា ប្រជាជនឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋក្នុងពលកម្មផលិត និងសកម្មចូលរួមកសាងគ្រួសារវប្បធម៌ ជនបទថ្មី ភូមិវប្បធម៌ជនបទថ្មី និងឃុំជនបទថ្មី។
ផ្សព្វផ្សាយកសាងឃុំជនបទថ្មី ជនរួមជាតិខ្មែរជាច្រើនលើភូមិសាស្រ្ត រួមចំណែកយ៉ាងសកម្មសំដៅគាំទ្រ អនុវត្តបណ្តាលក្ខឋានជនបទថ្មី ពិសេសគឺលក្ខឋានផ្លូវគមនាគមន៍ និងបរិស្ថានជាដើម។ ជាតួយ៉ាងដូចជាលោកមា ថាច់សាមឿន នៅភូមិកៅស៊ូ(ត្រួង) គ្រួសារចំណាយប្រាក់ប្រិតសំចៃជាង ១០ លានដុង ធ្វើផ្លូវបេតុងនៅមុខផ្ទះ មានប្រវែងជាង ៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រសម្រាប់ប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ ឬក៏ដូចជាបង ថាច់ជី នៅភូមិកៅស៊ូរួមគ្នាជាអ្នកប្រកបរបរធ្វើសំណង់ បានរួមវិភាគទានជាសម្ភារ និងថ្ងៃពលកម្មរបស់ខ្លួនចំនួន ២ ថ្ងៃដើម្បីកសាងសំណង់។
លោកគឹមថាញ់យ៉ាវ ប្រធានគណៈកម្មការប្រជាជនភូមិកៅស៊ូបានឱ្យដឹងថា៖ ក្នុងការកសាងផ្លូវគមនាគមន៍ជនបទថ្មី កសាងប្រព័ន្ធអំពូលភ្លើងតាមដងផ្លូវ តែងបានប្រជាជនគាំទ្រខ្ពស់ ម្នាក់ៗរួមវិភាគទានប្រាក់មួយចំណែក សម្រាប់កសាង។
លើមូលដ្ឋានសម្រេចបានអំពីការកសាងជនបទថ្មី ឃុំហ្វាឡើយបានដាក់ចេញគោលដៅខិតខំលើកកម្ពស់គុណភាពបណ្តាលក្ខឋានឃុំជនបទថ្មី។ ជាក់ស្តែងគឺ ខិតខំបង្កើនកម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់កើនឡើងជារៀងរាល់ឆ្នាំ ១,២ ដង។ អត្រាគ្រួសារក្រីក្ររក្សានៅអត្រាក្រោមពី ២%។ ជាសន្សឹមៗ បង្វែរពលករកសិកម្មដែលមានលទ្ធភាពបង្វែរទៅជាឧស្សាហកម្ម ឧស្សាហសិប្បកម្ម សេវាកម្ម ពាណិជ្ជកម្ម ដោះស្រាយការងារជូនពលករក្នុងអំឡុងអាយុប្រមាណ ៩៥%៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។