02/03/2021 09:17
ឃុំចុះឈ្មោះកសាងដងផ្លូវ ខៀវ‑ជ្រះ‑ស្អាត ផ្ទៃដីដាំដើមឈើសម្រេច ៣,១ ម៉ែត្រកឡាក្នុងមនុស្សម្នាក់ មូលដ្ឋានផលិត-ធ្វើអាជីវកម្ម ៣៤/៣៤ កន្លែងនៅលើភូមិសាស្រ្តឃុំអនុវត្តល្អតាមកិច្ចសន្យា គម្រោងការ ផែនការការពារបរិស្ថាន (សម្រេចអត្រា ១០០%) ភូមិទាំង ០៧/០៧ បានទទួលស្គាល់សម្រេចលក្ខឋានភូមិវប្បធម៌‑ជនបទថ្មី គ្រួសារចិញ្ចឹមសត្វពាហនៈ ១.១១៩/១.២៤៨ គ្រួបានសង់រោង ក្រោលធានាអនាម័យបរិស្ថាន (សម្រេចអត្រា ៨៩,៦៦%)។ល។
បងប្អូននារីឃុំឡុងហ៊ីបចូលរួមអនាម័យបរិស្ថានដាំផ្កាតាមដងផ្លូវក្នុងឃុំ។ រូបថត៖ សុជា
អ្នកស្រីត្រឹងង៉ុកមិញ ប្រធានគណៈកម្មាធិកាប្រជាជនឃុំឡុងហ៊ីបបានឲ្យដឹង៖ ឃុំឡុងហ៊ីបកំពុងស្នើថ្នាក់លើទទួលស្គាល់ឃុំ សម្រេចលក្ខឋានឃុំជនបទថ្មី ម្ល៉ោះហើយ មូលដ្ឋានខិតខំរក្សានិងបង្កើនគុណភាពបណ្តាលក្ខឋានដែលបានអនុវត្តសម្រេច។ ជាពិសេស ឆ្នាំ ២០២១ ឃុំបន្តការរក្សានិងអនុវត្តល្អតាមសំណូមពរក្នុងការងារការពារបរិស្ថាន នៃការកសាងជនបទថ្មី គណៈកម្មាធិការប្រជាជនឃុំចង្អុលការបណ្តាភូមិនិងបណ្តាផ្នែកអង្គការមហាជនឲ្យផ្សព្វផ្សាយ ចលនា ណែនាំប្រជាជនវិនិច្ឆ័យសំរាមប្រចាំថ្ងៃតាមច្បាប់កំណត់។ បន្តការរក្សាបណ្តាដងផ្លូវដាំផ្កាលើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ ពង្រីកមានប្រសិទ្ធភាពអាងសម្រាប់ដាក់សំរាមមានជាតិពុលចំនួន ២០ អាង ដែលការិយាល័យភោគផលធម្មជាតិ និងបរិស្ថានឧបត្ថម្ភសម្រាប់ដាក់ក្រឡ សម្បកថ្នាំការពាររុក្ខជាតិ ជលផល មិនទុកឲ្យជាតិថ្នាំហូរចេញទៅខាងក្រៅជះឥទ្ធិពលដល់បរិស្ថាន។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនឃុំនៅទាំងផ្តុំកម្លាំងចង្អុលការអនុវត្តល្អការងារអនាម័យបរិស្ថាន កាប់ឆ្ការព្រៃឈើស៊ុមទ្រុម គាស់កាយជ្រលងទឹកហូរតាមដងប្រឡាយ៕
ប្រែសម្រួល៖ សុជា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។