19/02/2021 09:18
ណែនាំអំពីវិធីសាស្រ្ដជាច្រើនដល់ព្រះសង្ឃប្រើប្រាស់អគ្គីសនីសុវត្ថិភាព និងប្រិតសំចៃ ។ រូបថត៖ ទ្រឿងង្វៀង
ជ្រោមជ្រែងចូលរួមអនុវត្តចលនាប្រើប្រាស់ អគ្គីសនីសុវត្ថិភាពនិងប្រិតសំចៃ បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្ដស្រុកកូវង៉ាង មានភូមិ អនុសង្កាត់ អង្គភាព មូលដ្ឋាន សាលារៀន មូលដ្ឋានជំនឿសា សនាជាច្រើនចូលរួមប្រិតសំចៃអគ្គិសនីមានប្រសិទ្ធភាព។ ក្នុងនោះ មានវត្តមេរងចាស់ឃុំថាញ់ហ្វាស៊ើងជាគំរូ។
សំណេះសំណាលជាមួយយើងខ្ញុំ ព្រះពហុសូធស៊ើងសាលីន វត្តមេរងចាស់មានថេរដីកាឲ្យដឹងថា៖ ឆ្នាំ ២០១៩ គិតជាមធ្យមវត្តចំណាយប្រាក់អគ្គិសនីប្រមាណ ០២ លានដុង ក្នុងមួយខែ ប៉ុន្តែ ឆ្នាំ ២០២០ ថយចុះនៅប្រមាណ ១,៦៥ លានដុង ក្នុងមួយខែ។ ដើម្បីបន្ថយប្រាក់អគ្គិសនី ព្រះចៅអធិការ និងគណៈកម្មការវត្តបានផ្សព្វផ្សាយ ណែនាំអំពីវិធីសាស្រ្ដជាច្រើនដល់ព្រះសង្ឃឲ្យផ្លាស់ ទាំងស្រុងអំពូលភ្លើង។ ម៉ោងអានសៀវភៅ និងកន្លែងអានសៀវភៅរបស់ព្រះសង្ឃបានកំណត់ច្បាស់លាស់។ អំពូលភ្លើងសម្រាប់បំភ្លឺនៅទីសាធារណៈពេលមិនប្រើប្រាស់នឹងពន្លត់អស់។ កង្ហា បានអនាម័យតមាកំណត់ជៀសវាងកុំឲ្យកខ្វក់អាច បណ្ដាលឲ្យខាតអគ្គិសនីច្រើន។ ជាពិសេស ចាប់ពីឆ្នាំ ២០២០ មកទល់ពេលនេះ បណ្ដាឧបករណ៍ ប្រើប្រាស់ក្នុងការប្រជុំជីវភាពទាក់ទងដល់អគ្គិសនីពេលទិញជ្រើសប្រភេទដែលមានគុណភាពគ្រប់គ្រាន់។
ព្រះតេជគុណ ស៊ើងសាលីនបានឲ្យដឹងបន្ថែម៖ នៅបណ្ដាថ្ងៃឧបោសថសីលវត្តបានឆ្លៀតពេលផ្សព្វផ្សាយ ណែនាំ ចលនាពុទ្ធបរិស័ទឲ្យចូលរួមប្រិតសំចៃអគ្គិសនី បង្កើនការយល់ដឹងអំពីរបៀបប្រើអគ្គិសនីសុវត្ថិភាពនិងប្រិតសំចៃ៕
ប្រែសម្រួល៖ ថាច់ហ្វាង
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។