11/02/2025 09:27
សមមិត្ត ឡេវ៉ាំងហាំង ជូនអំណោយដល់នាយកក្រុមហ៊ុន។ រូបថត៖ ទ្រឿងអង
រួមដំណើរមានសមមិត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ឧស្សាហពាណិជ្ជកម្ម មន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គមគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច សម្ព័ន្ធ ពលករខេត្ត គណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយ។
មុនពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន គណៈប្រតិភូការងារអញ្ជើញទៅទស្សនាផ្ទាល់ និងស្វែងយល់កំពង់ផែ មជ្ឈមណ្ឌលបញ្ជារោងចក្រឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ និង យ្វៀងហាយទី ៣ បើកទូលាយ។
របាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត លោកង៉ូវ៉ាំងស៊ី នាយកក្រុមហ៊ុនឧណ្ហ អគ្គិសនីយ្វៀងហាយឱ្យដឹងថា៖ ឆ្នាំ ២០២៤ បរិមាណផលិតអគ្គិសនីសរុបរួមរបស់រោង ចក្រទាំង ៣ (ឧណ្ហអគ្គិសនីយ្វៀងហាយទី ១ ឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ និងឧណ្ហអគ្គិសនីយ្វៀងហាយទី ៣ បើកទូលាយ) សម្រេច ១៤.១៤៣ លាន kilowatt ក្នុងមួយម៉ោងសម្រេច ៩១,៧% នៃផែន ការរបស់អគ្គក្រុមហ៊ុនប្រគល់ជូននិងសម្រេច ៨២% នៃផែនការរបស់ក្រសួងឧស្សាហពាណិជ្ជកម្មប្រគល់ជូនស្មើនឹង ១៤៤,៥% ប្រៀបធៀបជាមួយឆ្នាំ ២០២៣។ ឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលធ្យូងបាន ៦,៧ លានតោនធានាបម្រើការធ្វើសកម្មភាពរបស់បណ្តារោងចក្រជាប្រចាំបរិមាណធ្យូងដែលនៅមានក្នុងឃ្លាំងដល់ចុងឆ្នាំ ២០២៤ បានធានាត្រឹមត្រូវតាមការកំណត់។ ក្នុងនោះ ទទួលយកធ្យូងផ្ទៃក្នុងបាន ៣,១ លានតោន និងធ្យូងអា ហរ័ណ ៣,៦ លានតោន។
ឆ្នាំ ២០២៤ ប្រភពចំណូលក្នុងការផលិតអគ្គិសនីសម្រេច ២៥.៦៩៥ ពាន់លានដុង បង់ថវិការដ្ឋ ៧៥១,៥ ពាន់លានដុង។ ក្នុងនោះ បង់ពន្ធនាយកដ្ឋានពន្ធខេត្តត្រាវិញ ២០០ ពាន់ លានដុង មន្ទីរធនធាន និងបរិស្ថាន ៩១,៥ ពាន់ លានដុង ផ្នែកគយផ្លូវសមុទ្រ ៤៦០ ពាន់លានដុង។ អំពីការងារការពារបរិស្ថាន ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមការកំណត់ធានាសុវត្ថិភាពអនា ម័យបរិស្ថានពលកម្មក្នុងការផលិត។ ឆ្នាំ ២០២៤ បរិមាណផេះកើតមាន និងអាចម៍លោហធាតុ សរុបរួមចំនួន ១.២៤៦.៨៨៨ តោនលក់បាន ១.០៩៩.១២៥ តោន សម្រេច ៨៨,១៥% និងទាញយកពីវាលអាចម៍លោហធាតុយ្វៀងហាយទី ៣ ចំនួន ៤៣.០៤២ ម៉ែត្រត្រីគុណ។ ទន្ទឹមនឹងនោះ ការងារផលិតធ្វើអាជីវកម្មឆ្នាំ ២០២៤ ក្រុមហ៊ុនសហការជាមួយបណ្តាគណៈ ផ្នែកអនុវត្តសុខុមាលភាពសង្គមនៅលើភួមិសាស្ត្រខេត្តបានជិត ៤,២ ពាន់លានដុង។
សមមិត្ត ឡេវ៉ាំងហាំង ត្រួតពិនិត្យ និងធ្វើការជាមួយក្រុមហ៊ុន។រូបថត៖ ទ្រឿងអង
ឆ្នាំ២០២៥ ក្រុមហ៊ុនបានក្រសួងឧស្សាហពាណិជ្ជកម្មប្រគល់ភាគកម្រិតផលិត (ទាំង ៣ រោងចក្រ) ចំនួន ១៩.៦១៦ លាន kilowatt ក្នុងមួយម៉ោង។
ស្តីពីភារកិច្ចឆ្នាំ ២០២៥ សមមិត្ត ឡេវ៉ាំងហាំង សំណូមពរក្រុមហ៊ុនគប្បីពង្រីកស្មារតីឆ្លងកាត់រាល់ការលំបាក ទាញយកសក្តា នុពល កេណ្ឌប្រមូលកម្លាំងដើម្បីអនុវត្តសម្រេចភាគកម្រិត។ ចំពោះមុខគឺត្រូវផ្តើមការងារជាបន្ទាន់នៅដើមឆ្នាំ បង្កបរិយា កាសឫទ្ធានុភាពពលកម្ម ផលិត ផុលផុស មានប្រសិទ្ធភាព។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជឿងជាក់ថាឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនអនុវត្តសម្រេចភាគកម្រិតដែលបានប្រគល់ជូន បន្តរួមចំណែកសម្រាប់ខេត្តបង្កើនសម្ទុះកំណើនរួមចំណែកជា មួយខេត្តអនុវត្ត សម្រេចភារកិច្ចដែលបានប្រគល់ជូន ពិសេស គឺសម្រេចនិងសម្រេចលើសបណ្តាភាគកម្រិត អំពីសេដ្ឋកិច្ចដែលសេចក្តីសម្រេចចិត្តបាន ដាក់ចេញ៕ ប្រែសម្រួល៖ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។