22/04/2022 08:09
ភាពផ្លាស់ប្តូរធំបំផុតរបស់ឃុំទាំង ០៥ ខាងលើគឺ ហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគទុនកសាង។ បណ្តាដងផ្លូវគមនាគមន៍ជនបទបានក្រាលកៅស៊ូ ប្រព័ន្ធធារាសាស្ត្របានកសាងឆ្លើយតបតម្រូវការផលិត និងការរស់នៅរបស់ប្រជាជន ជីវភាពសម្ភាររបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ ប្រព័ន្ធនយោបាយបានពង្រឹងនិងពង្រីកស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាលំនឹង។ អត្រាគ្រួសារក្រីក្ររបស់ណ្តាឃុំថយចុះនៅក្រោម ៤%។ អត្រាលំនៅឋានសម្រេចសម្បទាជាង ៩០%។ អត្រាគ្រួសារប្រើប្រាស់ទឹកស្របអនាម័យសម្រេចពី ៩៩,៦% ‑១០០% ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ឆ្នាំ ២០២១ របស់ឃុំចំនួន ០៣ សម្រេចជាង ៥២ លានដុង។ល។
ផ្លូវគមនាគមន៍ជនបទតំបន់ជនរួមជាតិខ្មែរ។ រូបថត៖ ឌិញកាញ់
លោកថាច់យឿងនៅឃុំឡុងស៊ើងឱ្យដឹង៖ បើប្រៀបជាមួយឆ្នាំមុននោះ បច្ចុប្បន្នជីវភាពរបស់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរយ៉ាងច្រើន។ ក្នុងបណ្តាឆ្នាំជិតៗនេះ អនុវត្តគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការកសាងជនបទថ្មី បណ្តាហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើជីវភាពប្រជាជនបានវិនិយោគទុនកសាងច្រើន បង្កបានទិដ្ឋភាពថ្មី ក្នុងតំបន់ជនរួមជាតិខ្មែរ។
ព្រះឧបជ្ឈាយ៍ថាច់សង ប្រធានកិត្តិយសសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងវាយតម្លៃថា៖ ដោយមានគោលនយោបាយអាទិភាពជាច្រើនសម្រាប់តំបន់ជនរួមជាតិខ្មែរដូចជា៖ បណ្តាគោលនយោបាយឧបត្ថម្ភជនរួមជាតិខ្មែរពង្រីកការផលិត បង្កការងារធ្វើ បញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅ។ល។ បានរួមចំណែកជំនួយឱ្យមាមីងខ្មែរលុបបំបាត់ភាពក្រីក្រ កែលម្អជីវភាព។ ផ្តើមពីនោះ ជីវភាពសម្ភាររបស់មាមីងខ្មែរកាន់តែបានលើកកម្ពស់។
លោកត្រឹងវ៉ឹងស៊ើង លេខាគណៈកម្មាធិការបក្សឃុំត្រឿងទ័រឱ្យដឹង៖ ត្រឿងទ័រជាឃុំក្រីក្រមួយរបស់ស្រុកកូវង៉ាង ស្ថិតក្នុងកម្មវិធី ១៣៥ ដំណាក់កាលទី ៣ របស់រដ្ឋាភិបាល។ ទូទាំងឃុំមានគ្រួសារជនរួមជាតិខ្មែរ ២.៥១១ គ្រួ ស្រូបយកអត្រា ៧៣,៥៦%។ គិតតាំងពីឆ្នាំ ២០២០ មកដល់សព្វថ្ងៃនេះ បក្ខភាគឃុំបានចង្អុលការដល់បណ្តាអង្គការមហាជន ផ្សព្វផ្សាយនិងបើកទូលាយបណ្តាទម្រង់កាត់បន្ថយភាពក្រីក្រដូចជា៖ ទម្រង់ “ក្រុមប្រិតសំចៃឥណទានរបស់សមាគមសហព័ន្ធន៍នារីឃុំ ទម្រង់ផលិតស្រូវពូជ ស្រូវផលិតផលមានគុណភាពខ្ពស់” របស់សមាគមកសិករ។ល។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្របានកាត់បន្ថយ។ ឆ្នាំ ២០២១ ឃុំកាត់បន្ថយគ្រួសារក្រីក្រនៅតែ ១,៩៤% (ថយចុះ ៧,៦២% បើប្រៀបជាមួយឆ្នាំ ២០២០)។ គិតមកដល់បច្ចុប្បន្ន ប្រភពចំណូលរបស់មនុស្សម្នាក់សម្រេច ៥២,៤ លានដុងក្នុងមួយឆ្នាំ។ ឃុំត្រឿងទ័រអនុវត្តសម្រេច ១៩/ ១៩ លក្ខឋានកសាងជនបទថ្មី។
សមមិត្តង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងវាយតម្លៃ៖ ក្រោយពេលបានអនុវត្តបណ្តាវិធីសាស្រ្តស្តីពីការពង្រីកសេដ្ឋកិច្ច បង្កើនគុណភាពជីវភាពប្រជាជននៅតំបន់ជនរួមជាតិខ្មែរ គិតដល់ចុងឆ្នាំ ២០២១ បណ្តាឃុំនៅតំបន់ជនរួមជាតិខ្មែរ ផ្លូវថ្នល់បានកសាងរឹងមាំ។ គ្រួសារប្រជាជន ៩៩,៦% បានប្រើប្រាស់អគ្គិសនីជាតិ គ្រួសារជនរួមជាតិខ្មែរប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,២២% មាន ០៧/០៨ ឃុំ មានទីផ្សារបម្រើតម្រូវការលក់ដូរមុខទំនិញ។
សមមិត្ត ត្រឹងធីគឹមជុង លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាងចែករំលែក៖ ឆ្នាំ ២០២១ និង ០៤ ខែដើមឆ្នាំ ២០២២ ស្រុកកូវង៉ាង មាន ០៥ ឃុំដែលមានមានជនរួមជាតិខ្មែររស់នៅច្រើនកុះករកសាងសម្រេចឃុំជនបទថ្មី។ នេះជាស្នាដៃមួយក្នុងការកសាងជនបទថ្មី ភ្ជាប់ជាមួយដោះស្រាយការងារធ្វើ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរ ក្នុងស្ថានភាពអាសន្នរោគកូវីដ‑១៩ រាតត្បាតយ៉ាងស្មុគស្មាញ។ លទ្ធផលលេចធ្លោនោះ មានការចូលរួមយ៉ាងសកម្មរបស់កម្មាភិបាល បក្ខជន សមាជិក បណ្តាអង្គការមហាជន ការចូលរួមរបស់ជនរួមជាតិខ្មែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក រួមចំណែកជំរុញសេដ្ឋកិច្ចរបស់ស្រុកឲ្យរីកចម្រើន លេចធ្លោបំផុតក្នុងការងារកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។ បច្ចុប្បន្ន ស្រុកនៅមានគ្រួសារក្រីក្រតែ ៤១៥ គ្រួសារ ស្រូបយកអត្រា ១,១១% ចំនួនគ្រួសាររួមរបស់ស្រុក ក្នុងនោះគ្រួសារខ្មែរក្រីក្រថយចុះ ៣,៧៦% គ្រួសារជិតក្រថយចុះនៅ ១,៣៧% បើប្រៀបជាមួយឆ្នាំ ២០២០ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥៥,១៩ លានដុងក្នុងមួយឆ្នាំ៕
ឌិញកាញ់‑សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។