05/03/2021 15:19
ជូនលិខិតសរសើរដល់បណ្តាបុគ្គលឆ្នើម។ រូបថត៖ តូវៀង
ក្នុងដំណាក់កាល ២០១៨-២០២០ ស្រុកទីវកឹងបន្តឆ្លៀតយកការវិនិយោគទុនរបស់មជ្ឈិម ខេត្ត ទន្ទឹមនឹងនោះបំផុសចលនាបណ្តាអង្គការចាត់តាំង បុគ្គល អាជីវកម្មនៅក្នុងនិង ក្រៅស្រុក និងការចូលរួមវិភាគទានរបស់ប្រជាជន ដើម្បីអនុវត្តបណ្តាសំណង់ ចំណែកការងារ ឆ្លើយតបតម្រូវការលក្ខឋានកសាងជនបទថ្មីលើកកម្ពស់ និងជនបទថ្មីគំរូ ដោយមានប្រភពប្រាក់ទុនជាង ៧៩៦ ពាន់លានដុង។ ក្នុងនោះថវិកាមជ្ឈិម និងខេត្តវិនិយោគ ៤១៣ ពាន់លានដុង ទុនឥណទានជាង ៣៤២ ពាន់លានដុង ទុនគួបផ្សំជិត ៨,៥ ពាន់លានដុង។ ឆ្លងតាមបណ្តាប្រភពទុនវិនិយោគនិងការចូលរួមជ្រោមជ្រែងរបស់ប្រជាជន ពីឆ្នាំ ២០១៨ មកដល់សព្វថ្ងៃ ស្រុកទីវកឹងមាន ៣/៩ ឃុំសម្រេច ២០/២០ លក្ខឋានជនបទថ្មីលើកកម្ពស់។ ក្នុងនោះឃុំតឹងហ៊ុងបានទទួលស្គាល់ឆ្នាំ ២០១៩ ឃុំភូកឹង និងតឹងហ្វាកំពុងរងចាំគណៈកម្មាធិការប្រជាជនខេត្តចេញសេចក្ដីសម្រេចចិត្តទទួលស្គាល់ឃុំជនបទថ្មីលើកកម្ពស់ឆ្នាំ ២០២០។ ដោយឡែក ៦ ឃុំនៅមក (ឡុងថើយ ហ៊ីវទ្រុង ហ៊ីវទឺ តឹបង៉ាយ ហ៊ុងហ្វា ង៉ាយហ៊ុង) ក៏សម្រេចពី ១៦-១៧ លក្ខឋាន ជនបទថ្មីលើកកម្ពស់។ ចំពោះការកសាងជន បទថ្មីគំរូវិញ គិតតាំងពីដើមឆ្នាំ ២០២០ ស្រុក ទីវកឹង មាន ១១ ភូមិរបស់ ៩ ឃុំចុះឈ្មោះ កសាងជនបទថ្មីគំរូ។ គិតមកដល់បច្ចុប្បន្ន ឆ្លងតាមការត្រួតពិនិត្យ វាយតម្លៃមាន ២ ភូមិគឺភូមិលេខ ១ ឃុំតឹងហ៊ុង និងភូមិកញ្ចោងកំពង់លាវ ឃុំភូកឹងសម្រេច ៨/៨ លក្ខឋាន បណ្តាភូមិនៅមកក៏សម្រេចពី ៦-៧ លក្ខឋាន ជនបទថ្មីលើកកម្ពស់។
បច្ចុប្បន្ននៅ ៩ ឃុំលើភូមិសាស្រ្ដស្រុកទីវកឹងមានគ្រួសារប្រជាជន ៨៨,៦៧% មានផ្ទះលំនៅសម្រេចតាមសម្បទារបស់ក្រសួងស្ថាបនា មាន ៩/៩ ឃុំគ្មាននៅផ្ទះបណ្ដោះអាសន្ន គ្មាននៅគ្រួសារមិនមានដីសង់លំនៅឋាន មានពលករ ៩០,០៨% មានការងារធ្វើជាប្រចាំ មានឃុំ ១០០% សម្រេចសម្បទាជាតិស្តីពីសុខាភិបាល ប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេច ៩០,៩៤%។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគមនាគមន៍តភ្ជាប់បណ្តាស្រុក ឃុំ ភូមិ តំបន់ប្រជាជនស្នាក់នៅបានក្រាលកៅស៊ូ និង បេតុង។ បណ្តាសម្ភារវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមបានយកចិត្តទុកដាក់វិនិយោគទិដ្ឋភាពបរិស្ថានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែភ្លឺ-ខៀវ-ជ្រះ-ស្អាត ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមបានធានា។ ប្រព័ន្ធនយោបាយតែងបានលើកកម្ពស់តាមទិសដៅស្អាតស្អំរឹងមាំ។ ដល់ចុងឆ្នាំ ២០២០ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់នៅ ៩ ឃុំសម្រេច ៥៨,៦ លានដុងក្នុងមួយឆ្នាំ ចំនួនគ្រួសារក្រីក្រនៅតែ ២៤៥ គ្រួសារ (ស្រូបយកអត្រា ០,៩៧%)។
ក្នុងឱកាសនេះប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនលិខិតសរសើរដល់សមូហភាព ២១ កន្លែង និងបុគ្គល ៦១ រូបមានស្នាដៃឆ្នើមក្នុងចលនាកសាងជនបទថ្មីដំណាក់កាល ២០១៨-២០២០៕
តូវៀង-សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។