13/03/2022 07:39
លោកកាវវ៉ាំងកុង នៅភូមិវ៉ាមឌិញ ឲ្យដឹងថា៖ ចាប់តាំងពីពេលឃុំនិញថើយ ស្រុកកូវកែ ចូលរួមកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធបានរីកចម្រើន ជីវភាពប្រជាជនបានលើកកម្ពស់។ បណ្តាដងផ្លូវតភ្ជាប់ភូមិ តភ្ជាប់តំបន់ប្រជាជនស្នាក់នៅបានបើកទូលាយ (ពីមុនតែ ១,៥ ម៉ែត្រ បានចេញ ៣,៥ ម៉ែត្រ) បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកចម្ការដឹកជញ្ជូនផ្លែឈើ។ រួមជាមួយនោះគឺបណ្តាទម្រង់ផលិតរបស់អ្នកចម្ការបានវិនិយោគបើកទូលាយ។ បណ្តាផលិតផល OCOP ក្រូចត្លុងសម្បកខៀវរបស់សហករណ៍កសិកម្មនិញថើយបានទទួលស្គាល់លំដាប់ផ្កាយ ០៣។ល។
តាមលោកង្វៀងថាញ់លីម លេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំនិញថើយ៖ ឆ្នាំ ២០២១ ជាឆ្នាំជួបការលំបាកច្រើនអាស្រ័យជះឥទ្ធិពលអាសន្នរោគកូវីដ-១៩ ប៉ុន្តែដោយការខិតខំអស់ពីកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជន ឃុំនិញថើយអនុវត្តសម្រេច ០៤/០៤ លក្ខឋានក្នុងកន្សោមលក្ខឋានជាតិស្ដីពីការកសាងជនបទថ្មីគំរូ និងសម្រេចជាឃុំជនបទថ្មីគំរូនៅចុងឆ្នាំ ២០២១ ត្រូវតាមផែនការដាក់ចេញ។ នេះជាសមិទ្ធផលសំខាន់របស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្នុងឃុំ។
ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ ហ៊ឺវហ្វេ
ដើម្បីអនុវត្តសម្រេចគោលដៅ ផែនការដាក់ចេញ យោងលើស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ឃុំនិញថើយបន្តផ្សព្វផ្សាយកសាងឃុំជនបទថ្មីគំរូតាមគោលលំនាំ៖ “ងាយធ្វើមុន ពិបាកធ្វើក្រោយ” យកប្រជាជនធ្វើជាគោល ប្រជាជនទទួលផលប្រយោជន៍ពីកម្មវិធីកសាងជនបទថ្មីដែលបាននាំមក។
ក្នុងចលនាកសាងជនបទថ្មីនៅឃុំនិញថើយ ការព្រមព្រៀងរបស់ប្រជាជនបានសម្តែងឲ្យឃើញតាមរយៈការងារធ្វើជាក់ស្តែងជាច្រើន ដូចជាចូលរួមគបវាល់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍(បរិច្ចាគដី ដំណាំ ឈើហូបផ្លែ ។ល។)។ ចែករំលែកការលំបាកជាមួយបណ្តាគ្រួសារក្រីក្រ ជិតក្រក្នុងការជួយថែទាំជីវភាព ស្មារតី សម្ភារ (ចលនាសាងសង់លំនៅឋាន កសាងអណ្តូងទឹក។ល។)។ ឆ្នាំ ២០២១ ប្រភពថវិកាកេណ្ឌប្រមូលសម្រាប់កសាងជនបទថ្មីរបស់ឃុំជិត ១១៥ ពាន់លានដុង ក្នុងនោះ ប្រជាជនចូលរួមគបវាល់ជិត ២០ ពាន់លានដុង ផ្តើមពីការចូលរួមគបវាល់ជាក់ស្តែងរបស់ប្រជាជនបានជួយឲ្យឃុំលើកកម្ពស់ រូតរះ សម្រេចសារវន្ត និងធានាបានស្ថិរភាពយូរអង្វែងបណ្តាលក្ខឋានជនបទថ្មីគំរូ។
លោកង្វៀងថាញ់លីម បញ្ជាក់ ភាពមានព្រៀបរបស់មូលដ្ឋានគឺសេដ្ឋកិច្ចកសិកម្មក្នុងឆ្នាំ ២០២១ ឃុំជំរុញទឹកចិត្ត ចលនាប្រជាជនផ្លាស់ប្តូររូបភាពផលិតកសិកម្ម ផ្តុំកម្លាំងឡើងគម្រោងផែនការ បត់បែងប្រភេទឈើ ដំណាំ សត្វចិញ្ចឹមសមស្របជាមួយតំបន់ជីវបរិស្ថាននីមួយៗភ្ជាប់ជាមួយអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសទំនើបក្នុងការផលិត រួមចំណែកលើក កម្ពស់ទិន្នផល គុណភាពផលិតផលមុខទំនិញ ឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់។ ឆ្លង តាមរយៈនោះ រួមចំណែកលើកកម្ពស់តម្លៃមុខទំនិញក្នុងផលិតកសិកម្ម លើកកម្ពស់ប្រភពចំណូលរបស់ប្រជាជនកើនឡើងឥតឈប់ឈរ ទោះបីលក្ខណៈលក់ចេញមុខទំនិញជួបការលំបាកច្រើនអំពីតម្លៃ។ល។
ក្នុងនោះអំពីសេដ្ឋកិច្ចចម្ការ ឃុំចលនាជំរុញទឹកចិត្តប្រជាជនឲ្យផ្លាស់ប្តូរដីចម្ការយូរឆ្នាំមិនមានប្រសិទ្ធភាពបានជិត ១០ ហិកតាមកដាំឈើហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូចជាក្រូចណាំរ៉យ ក្រូចត្លុងសម្បកខៀវ គិតមកទល់ពេលនេះទូទាំងឃុំមានចម្ការឈើហូបផ្លែជាង ១.១៨០ ហិកតា ផ្តល់ផលផ្លែជាង ១៧.៦២០ តោន។ សេដ្ឋកិច្ចសមូហភាពក៏បានយកចិត្តទុកដាក់លើកកម្ពស់គុណភាព ប្រសិទ្ធភាពសកម្មភាព ក្នុងឆ្នាំឃុំរក្សាសកម្មភាពសហករណ៍ ០១ កន្លែង និងក្រុមសហការផលិត ២៥ ក្រុម មានសមាជិកចូលរួមជិត ៤៦០ រូបធ្វើសកម្មភាពសំខាន់លើវិស័យផលិតកសិកម្ម ជាពិសេសឃុំឧបត្ថម្ភបង្កើនកម្រិតផលិតផល OCOP ពីលំដាប់ផ្កាយ ០៣ ឡើងផ្កាយ ០៤ សម្រាប់ផលិតផលក្រូចត្លុងសម្បកខៀវរបស់សហករណ៍កសិកម្មនិញថើយ។
រួមជាមួយនោះ បណ្តាកម្មវិធីគោលដៅជាតិកាត់បន្ថយក្រីក្រស្ថិរភាព សុខុមាលភាពសង្គម និងបណ្តាគោលនយោបាយសុខុមាលភាពសង្គមនៅមូលដ្ឋានក៏បានឃុំយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព។ ក្នុងឆ្នាំ ២០២១ ឃុំបានបង្កលក្ខណៈឲ្យគ្រួសារប្រជាជន ៤៧៧ គ្រួបុលទុន ជិត ១០ ពាន់លានដុងសម្រាប់វិនិយោគពង្រីកសេដ្ឋកិច្ច លើកកម្ពស់ប្រភពចំណូលជូនគ្រួសារ។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ៧៥ លានដុង ឃុំគ្មាននៅគ្រួសារក្រីក្រ មាន ០២ គ្រួសារ ស្ថិតក្នុងគាំពារសង្គម មានគ្រួសារជិតក្រ ៩៤ គ្រួ ស្រូបយកអត្រា ៣,៥% ប្រៀបនឹងចំនួនគ្រួសាររួមក្នុងទូទាំងឃុំ៕
ប្រែសម្រួល៖ តឹងង៉ុក
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។