04/12/2020 07:37
គណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គលឆ្នើម។ រូបថត៖ បាធី
កាលពីថ្ងៃទី ៣០ វិច្ឆិកា គណៈចង្អុលការបណ្តាកម្មវិធីគោលដៅជាតិនិងចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបលទ្ធផល ២០ ឆ្នាំចលនា ”ទូទាំងប្រជា ជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ដំណាក់កាល ២០០០-២០២០។ សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តគឹមរឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអញ្ជើញចូលរួម។
ចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ដោយឆ្លងអស់រយ:កាល ២០ឆ្នាំ បានអនុវត្តលើភូមិសាស្ត្រខេត្ត បានស៊ីជម្រៅទៅក្នុងជីវភាពក្លាយជាចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងទូលំទូលាយក្នុងមហាជន។ ឆ្លងតាមនោះ បានរួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ ចលនាបង្កបានជាទិដ្ឋភាពថ្មីសម្រាប់មូលដ្ឋាន លើកកម្ពស់ចំណេះដឹងប្រតិបត្តិការបណ្តាគោលការណ៍ គោលមាគ៍ា គោលនយោបាយក្រឹត្យច្បាប់របស់បក្ស-រដ្ឋ ស្តារឡើងស្មារតីស្នេហាជាតិស្នេហាមាតុភូមិ និងសកម្មចូលរួមបណ្តាចលនាបដិវត្តន៍នៅគ្រប់មូលដ្ឋាន។ ជាក់ស្តែងនោះ គឺគិតមកដល់ពេនេះ ក្នុងទូទាំងខេត្តមានគ្រួសារ ៨៩,២៩% សម្រេចសម្បទាវប្បធម៌មាន ៦៣០/៧៥៦ ភូមិ អនុសង្កាត់វប្បធម៌សម្រេច ៨៣,៣៣% ចំនួនស្ថាប័ន អង្គភាព អាជីវកម្មវប្បធម៌សម្រេចអត្រា ៩៥,៧៩%។ គិតមកដល់ពេលនេះទទួលស្គាល់បាន ៦៣,៨៥ ឃុំសម្រេចលក្ខឋាន “ឃុំវប្បធម៌ជនបទថ្មី” ១៤/២១ សង្កាត់ ទីប្រជុំជនសម្រេចសម្បទា “សង្កាត់ទីប្រជុំជនវប្បធម៌អារ្យធម៌ទីក្រុង” ។ល។ ពិសេសគឺ ឆ្លងអស់រយ:កាល ២០ ឆ្នាំ កន្លងដែលបានផ្សព្វផ្សាយ និងអនុវត្តចលនា ”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ខេត្តត្រាវិញតាំងពីខេត្តនៅមានការទុក្ខលំបាកខាងសេដ្ឋកិច្ចប្រជាបញ្ញាទាបអត្រាគ្រួសារក្រីក្រច្រើន ស្ថានភាពសន្្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមមានការប្រែប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែមកដល់ពេលនេះជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនដោយមិនបញ្ឈប់នឹងបានកែលម្អនិងរីកចំរើន។ ទិដ្ឋភាពបរិស្ថានជ្រះស្អាត។ បណ្តាកម្រិតសង្គមដូចជា៖ សុខាភិបាលអប់រំតែង បានអនុវត្តល្អ គ្រោះអបាយមុខសង្គមបានអូសបន្ថយចុះរបៀបរស់នៅអារ្យធម៌ ក្នុងពិធីអាពាហ៍ពិពាហ៍ បុណ្យសព ពិថីបុណ្យទានតែងបានយកចិត្តទុកដាក់អនុវត្តសន្តិសុខនយោបាយបានធានា។
ពង្រីកនូវបណ្តាលទ្ធផលដែលសម្រេចបានស្ថិតនៅក្នុងអង្គសន្និបតនេះ ក្រៅពីបានស្តាប់បណ្តាយោបល់បទអន្តរាគមន៍របស់តំណាងគ្រប់លំដាប់ថ្នាក់ តំណាងទាំងឡាយនៅទាំងបានស្តាប់ការផ្សព្វផ្សាយទិសដៅភារកិច្ច និងបណ្តាវិធីសាស្ត្រ ជាសារវន្តដើម្បីអនុវត្តល្អចលនានេះ ក្នុងពេល ខាងមុខ។ ក្នុងនោះ មានភារកិច្ច ០៧ យ៉ាង និងវិធីសាស្ត្រជាសារវន្ត ០៤ យ៉ាងដើម្បីខិតខំដល់ ឆ្នាំ ២០២៥ ក្នុងទូទាំងខេត្តមានគ្រួសារប្រជាជន ៩៥% សម្រេចគ្រួសារវប្បធម៌ ៩០% ភូមិ អនុសង្កាត់វប្បធម៌ ១០០% ឃុំសម្រេចលក្ខឋានឃុំ “វប្បធម៌ជនបទថ្មី” ៩០% សង្កាត់ ទីប្រជុំជនសម្រេចសម្បទា “ អារ្យធម៌ទីក្រុង” និង ១០០% ស្ថាប័ន អង្គភាព អាជីវកម្មវប្បធម៌។
សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាពនិងបុគ្គល។
សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់ត្រានិងវាយតម្លៃខ្ពស់នូវបណ្តាលទ្ធផលដែលសម្រេចបានពីចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” នៅលើភូមិសាស្ត្រខេត្តក្នុងរយៈកាល ២០ ឆ្នាំកន្លង។ ដើម្បីទុកឲ្យចលនានេះបន្តបានពង្រីកសមមិត្ត ឡេវុាំងហាំង ចង្អុលការគប្បីបន្តជំរុញមាំការផ្សព្វផ្សាយចលនាបង្កើនការដឹកនាំចង្អុលការតាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន អង្គភាពគ្រប់លំដាប់ថ្នាក់ជានិច្ចកាលត្រួតពិនិត្យលើកកម្ពស់គុណភាពចលនាមិនរត់តាមស្នាដៃ និងពង្រីកតួនាទីស្វ័យគ្រប់គ្រងរបស់ប្រជាជន រួមជាមួយនឹងរដ្ឋអំណាចមូលដ្ឋាន។ ចំណុចផ្សេងទៀតនោះ សមមិត្តឡេវុាំងហាំងក៏បានចង្អុលការដល់បណ្តាមូលដ្ឋាន អង្គភាព គប្បីធ្វើសេនាធិការសំណើចលនាបណ្តាប្រភពធនធានបន្តការវិនិយោគបណ្តាសម្ភារៈវប្បធម៌ ធានាសម្រាប់ប្រជាជនមានលក្ខណៈកំសាន្តសប្បាយ និងហាត់ប្រាណលើកកម្ពស់ជីវភាពអំពីស្មារតី។ ជារៀងរាល់ឆ្នាំ គណៈចង្អុលការអនុវត្តចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្ប ធម៌”គ្រប់លំដាប់ថ្នាក់ចាត់តាំងបូកសរុបទាន់ពេល និងដាក់ចេញទិសដៅភារកិច្ចគប្បីត្រូវអនុវត្តក្នុង ឆ្នាំបន្តដើម្បីអនុវត្តបន្តបន្ទាប់ជានិច្ចកាល បង្កជាប្រសិទ្ធភាពខ្ពស់។
នាឱកាសនេះ មានសមូហភាព និងបុគ្គល ៩៦ កន្លែង-រូប មានស្នាដៃរួមបំពេញឲ្យចលនា”ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌” ក្នុងរយៈកាល ២០ ឆ្នាំកន្លងនិងបានស្ងើចសរសើរ។ក្នុងនោះគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាព ២២ កន្លែង និងបុគ្គល ២៤ រូប។ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ត្រាវិញជូនលិខិតសរសើរដល់សមូហភាព ១៨ កន្លែង និងបុគ្គល ៣២ រូប៕ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។