16/10/2020 09:10
ជាមួយនឹងសំបុកឃ្មុំ ០១ សំបុកបងផាមវុាំងយ្វីរៀបចំបានប្រមាណពី ០៨-១០ ជាន់ឃ្មុំយកទឹកឃ្មុំ។ រូបថត៖ គីមឡង
ទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំ បង្កើនប្រភពចំណូល ឆ្លងតាមឆ្នាំនីមួយៗ
បងផាមវុាំងយ្វី កើតឆ្នាំ ១៩៨៦ ជាលេខាសាខាសម្ព័ន្ធយុវជនភូមិលេខ ៦ ឃុំម៉ីកឹមបានឲ្យដឹងថា៖ ប្រមាណ ០៨ ឆ្នាំមុននេះ បងតែង ប្រើប្រាស់ពេលវេលាទំនេរល្ហែល្ហើយទៅយក ទឹកឃ្មុំធម្មជាតិ មានម្តងដោយចៃដន្យបងរកឃើញ ឃ្មុំរជ្ជនី បងក៏ចាប់យកឃ្មុំទាំងហ្វួងមកចិញ្វឹមសាកល្បង ក្រោយពីចិញ្ចឹមបាន ០១ ខែបង ប្រមូលផលទឹកឃ្មុំបានប្រមាណ ២៥០ មីលី លីត្រ។ ផ្តើមពីនោះដោយបានឃើញការចិញ្ចឹមឃ្មុំអាច នឹងនាំមកលទ្ធផលសេដ្ឋកិច្ចល្អបានជាបងជ្រើសរបរចិញ្ចឹមឃ្មុំយកទឹកឃ្មុំ ដើម្បីពង្រីក សេដ្ឋកិច្ច។
បងយ្វីចែករំលែកថា៖ នៅមូលដ្ឋានយើងមាន ដើមឈើហូបផ្លែចេញផ្កាជាច្រើនវាសមស្របឲ្យការចិញ្ចឹមឃ្មុំយកទឹកឃ្មុំ។ របរចិញ្ចឹមឃ្មុំមិនសូវចំណាយប្រាក់ និងកម្លាំងពលកម្មប៉ុន្មាន ប៉ុន្តែនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ ម្យ៉ាងទៀតកាល ពីនៅក្មេង ខ្ញុំចូលចិត្តទៅយកទឹកឃ្មុំធម្មជាតិណាស់។ បន្ទាប់ពីនោះខ្ញុំគ៏សន្សំបានចំណេះ ដឹងក្នុងការចិញ្ចឹមឃ្មុំយកទឹកឃ្មុំ បានច្រើនបង្គួរ ដែរ។ ដើម្បីពង្រីកបានហ្វួងឃ្មុំ ដូចបំណងនោះ គ្រាដម្បូងខ្ញុំត្រូវទៅស្វែងរកហ្វួងឃ្មុំធម្មជាតិខាង ក្រៅដើម្បីចាប់ឃ្មុំរជ្ជនីមកចិញ្ចឹម។ ថ្វីត្បិតគ្រា ដម្បូងក៏ជួបការលំបាកច្រើនដែរ ចំនួនឃ្មុំរជ្ជនីចាប់មិនបានច្រើន ខ្ញុំមានគំនិតចង់បំបែកហ្វួងឃ្មុំដែលមានស្រាបនោះ ប៉ុន្តែការបំបែកហ្វួង ក៏ជួបការលំបាកផងដែរ អាស្រ័យដោយឃ្មុំ រជ្ជនីកូនច្រើនតែចោលសំបុកហើរទៅ។ ការ ប្តេជ្ញាចិត្ត នឹងអត់ធ្មត់ជាមួយនឹងទម្រង់នេះ ខ្ញុំ មិនធុញទ្រាន់ ខិតខំស្វែងរក រៀនសូត្រជានិច្ចកាលដើម្បីដកពិសោធន៍ គិតមកដល់ពេលនេះ ខ្ញុំអាចបញ្ជាក់បានថាបានសម្រេចជោគជ័យ។
កាលពីឆ្នាំ ២០១២ បងយ្វីចិញ្ចឹមឃ្មុំបានតែ ពី ០១-០២ សំបុកប៉ុណ្ណោះ ដល់ឆ្នាំ ២០១៥ ពង្រីកបាន ២៥ សំបុក បរិមាណផលប្រមូល ផលបានពី ០៣ ឆ្នាំដម្បូងគឺ ៧២ លីត្រ តម្លៃ លើទីផ្សារពេលនោះ ក្នុងមួយលីត្រថ្លៃ ២០០.០០០ ដុង ប្រភពចំណូលបាន ១៤,៤ លានដុង។ ឆ្នាំ ២០១៦ អាស្រ័យដោយមានបទពិសោធន៍ច្រើន បានជាចំនួនសំបុកឃ្មុំកើនឡើងបាន ៤០ សំ បុក បរិមាណផលប្រមូលផលទឹកឃ្មុំបាន ១២០ លីត្រ តម្លៃពេលនោះក្នុងមួយលីត្រថ្លៃ ២៥០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៣០ លានដុង។ ឆ្នាំ ២០១៧ ចំនួនសំបុកឃ្មុំពង្រីកឡើងបាន ៦០ សំបុក បរិមាណផលប្រមូលផលទឹកឃ្មុំ បាន ១៨០ លីត្រតម្លៃពេលនោះក្នុងមួយលីត្រ ថ្លៃ ២៥០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៤៥ លានដុង។ ជាមធ្យមប្រភពចំណូលពីហ្វួង ឃ្មុំជាប្រចាំខែបាន ៣,៧ លានដុង។ ឆ្នាំ ២០១៨ ចំនួនសំបុកឃ្មុំពង្រីកឡើងបាន ៨០ សំបុក បរិមាណផលប្រមូលផលទឹកឃ្មុំបាន ២៤០ លីត្រតម្លៃពេលនេះ ក្នុងមួយលីត្រថ្លៃ ៣០០.០០០ ដុង ប្រភពចំណូលក្នុងឆ្នាំបាន ៧២ លានដុង។ ជាមធ្យមប្រភពចំណូលពីហ្វួង ឃ្មុំជាប្រចាំខែបាន ០៦ លានដុង។ ឆ្នាំ ២០១៩ ពង្រីកបាន ១០០ សំបុក បរិមាណផលប្រមូល ផលទឹកឃ្មុំបាន ៣០០ លីត្រតម្លៃពេលនេះក្នុងមួយលីត្រថ្លៃ ៤០០.០០០ ដុង ប្រភពចំណូល ក្នុងឆ្នាំបាន ១២០ លានដុង។ជាមធ្យមប្រភពចំ ណូលពីហ្វួងឃ្មុំជាប្រចាំខែបាន ១០ លាន ដុង។ ក្នុងបណ្តាខែដើមឆ្នាំ ២០២០ នេះ ពង្រីកបាន ១១០ សំបុក បរិមាណផលប្រមូល ផលទឹកឃ្មុំបាន ១៩២,៥ លីត្រតម្លៃសព្វថ្ងៃនេះក្នុងមួយលីត្រថ្លៃ ៤០០.០០០ ដុង ប្រភពចំ ណូលសរុបរួមបាន ៧៧ លានដុង។ ឆ្លង អស់រយៈកាល ០៥ ឆ្នាំដែលចិញ្ចឹមឃ្មុំយក ទឹកឃ្មុំ បងយ្វីប្រមូលផលទឹកឃ្មុំបាន ១.១០៤,៥ លីត្រជាមួយនឹងប្រភពចំណូល ៣៨៥,៤ លាន ដុង រួមចំណែកបង្កើនប្រភពចំណូល លំនឹងជីវ ភាពគ្រួសារ។
បងយ្វីបានឲ្យដឹងបន្ថែមថា៖ “មានពេលខ្លះខ្ញុំ មិនគ្រប់ចំនួនទឹកឃ្មុំសម្រាប់លក់ផង ពិសេស គឺនៅរដូវភ្លៀង។ ខ្ញុំយល់ឃើញថាទម្រង់នេះ មានប្រសិទ្ធភាពល្អ សមស្របជាមួយនឹងរាល់កំ ណត់អាយុ ប្រាក់ចំណាយតិច។ កន្លងហើយ មានមនុស្សជាច្រើនមកស្វែងយល់រៀនសូត្រពី “ទម្រង់ចិញ្ចឹមឃ្មុំយកទឹកឃ្មុំ” របស់ខ្ញុំ បច្ចុប្បន្ន នេះ ទម្រង់នេះបានពង្រីកទូលាយជាច្រើនគ្រួសារមករៀនសូត្រ និងធ្វើតាមសម្រេចលទ្ធផល ល្អ។
ដាំក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្របែកនាំមកលទ្ធផលខ្ពស់
លោកឡេវុាំងតឿង កើតឆ្នាំ ១៩៥៥ យុទ្ធជនពិការប្រភេទ ៤/៤ សមាជិកសមាគអតីត យុទ្ធជនអនុសង្កាត់លេខ ៩ ទីប្រជុំជនកាងឡុង អនុវត្តសម្រេចជោគជ័យជាមួយនឹងទម្រង់ “ដាំ ក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្របែក”។
លោកឡេវុាំងតឿងបានឲ្យដឹងថា៖ “កាលពី ឆ្នាំ ១៩៩៣ ខ្ញុំបានសមាគមអតីតយុទ្ធជនទីប្រជុំជនកាងឡុង ចលនាចូលរួមអង្គការចាត់តាំង សមាគម ពេលចូលរួមប្រជុំជីវភាពនៅសាខាសមាគមអតីតយុទ្ធជនអនុសង្កាត់លេខ ៩។ ក្នុងរយៈកាលនេះ ខ្ញុំចូលរួមប្រជុំជីវភាពសមា គមផង គិតគូពង្រីកសេដ្ឋកិច្ចគ្រួសារផង។ ឆ្លង អស់រយៈកាលជាច្រើនឆ្នាំ ដែលបានដាំដុះគ្រប់ ប្រភេទឈើលើផ្ទៃដីចម្ការ និងផលិតស្រូវ ខ្ញុំ ឃើញថាប្រសិទ្ធភាពមិនបានខ្ពស់ប្រមាណគ្រប់ តែចិញ្ចឹមគ្រួសារប៉ុណ្ណោះ។ ដល់ឆ្នាំ ២០១៦ សមាគមអតីតយុទ្ធជនទីប្រជុំជនកាងឡុង ចលនា ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជា ចលនា” ក្នុងសមាជិកនោះ ឆ្លងតាមការស្វែងយល់ក៏ដូចជាអនុវត្តតាមគោលការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញដើម្បីបង្កើន ប្រភពចំណូលក្នុងការផលិត ខ្ញុំបានប្តេជ្ញាចិត្តកែប្រែផ្ទៃដីផលិតស្រូវមិនសូវបានផល ០៤ កុង បង្វែរមកដាំក្រូចថ្លុងសម្បកខៀវ ឆ្លាស់និងត្រ បែក”។
កន្លងហើយយើងខ្ញុំបានទៅទស្សនាទម្រង់ លោកតឿងបានបញ្ជាក់ថា៖ ដើម្បីអនុវត្តទម្រង់មានប្រសិទ្ធភាព គឺត្រូវចេះពីបច្ចេកទេសដាំក៏ដូចជារបៀបថែទាំ។ តាមប្រសាសន៍របស់ លោកតឿង បានឲ្យដឹងថា៖ មុនដម្បូងបង្អស់ ផ្តេីមពីផ្ទៃមុខដីស្រែយើងត្រូវឡើងភ្លឺ ពួនដំបូក កម្ពស់ឲ្យល្មម ធានាធ្វើម្តេចឲ្យទឹកហូរបានល្អ ជីករណ្តៅមានទំហំ ០,៦ ម៉ែត្រ x ០,៦ ម៉ែត្រ x០,៦ ម៉ែត្រ ពេលជីកអាចម៍ដីមុខទុកដោយ ឡែក អាចម៍ដីខាងក្រោមយកលាយជាមួយនឹង ជីលាមកសត្វ កំបោរម្សៅ ជីលឹង បន្ទាប់ពីនោះ លប់រណ្តៅមានកម្ពស់ដី ២០-២០សង់ទីម៉ែត្រ។ ដាំត្របែកបានប៉ុន្មានខែមុនបន្ទាប់ពីនោះទើបដាំក្រូចថ្លុង ពេលដាំ ត្រូវជីករណ្តៅចំកណ្តាលដំបូករួចដាក់កូនឈើចុះខ្ពស់ជាងផ្ទៃមុខដំបូកពី ០៣-០៥ សង់ទីម៉ែត្រ និងដាក់កូនឈើចុះត្រូវ ដោតឈើចងលំនឹងដើមឈើ មិនទុកឲ្យកូនឈើត្រូវជះឥទ្ធិពលរបស់ខ្យល់។ ពេលដាំគឺដាំ ត្របែកមួយជួរឆ្លាស់កណ្តាលពីរជួរក្រូចថ្លុង ចម្ងាយពីដើមក្រូច ០៤ ដើមគឺដើមត្របែក ០១ ដើមចំកណ្តាល។ ដើមត្របែកត្រូវកាត់តម្រឹម មែក បង្កឲ្យបានមែករាងស្រូចដើម្បីមិនបង្កជះឥទ្ធិពលដល់ដើមក្រូច។
លោកឡេវុាំងតឿង បានឲ្យដឹងបន្ថែមថា៖ “កាលពីឆ្នាំ ២0១៧ ត្របែកចាប់ផ្តើមផ្តល់ផ្លែលើក ទីពីរ ក្រោយពីទូទាត់បណ្តាខ្ទង់ចំណាយនៅ សល់បានប្រមាណ ៨០ លានដុង។ ដល់ឆ្នាំ ២០១៨ ដើមក្រូចថ្លុងសម្បកខៀវក៏ចាប់ផ្តើម ផ្តល់ផ្លែ ប្រភពចំណូលក្នុងឆ្នាំបានជាង ២៥០ លានដុង តាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះ ទទួលបានប្រភពចំណូលបានជាង ៣០០ លាន ដុង។ អាស្រ័យដោយទម្រង់សម្រេចលទ្ធផល នេះ លោកពូសាងសង់បានផ្ទះមួយខ្នងរឹងមាំ សេដ្ឋកិច្ចគ្រួសារបានលំនឹង “ពង្រីកទូលាយលើ ភូមិសាស្ត្រទីប្រជុំជនកាងឡុង និងបណ្តាឃុំជិត ខាង ដោយឡែកតែអនុសង្កាត់លេខ ៩ មាន សមាជិកសមាគមអតីតយុទ្ធជនរៀនសូត្រ និង ធ្វើតាម។ បណ្តាទម្រង់ទាំងនេះកំពុងពង្រីក បានល្អ បងប្អូនសមាជិកមានភាពរីករាយ”៕
ប្រែសម្រួល៖ រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។