17/09/2021 08:47
ការលក់ដូរបណ្តាមុខទំនិញកសិផលនៅឃុំភឿកហ៊ឹងពេលអនុវត្តសារាចរលេខ ១៥។
បងស្រីថាច់ធីស្វៀង អ្នកជំនាញខាងលក់ផលបន្លែនៅផ្សារក្បាលថ្នល់បានឱ្យដឹងថា៖ ដោយអាស្រ័យស្គាល់អ្នកជួញដូរជាច្រើននៅមូលដ្ឋានដទៃៗ ម៉្លោះហើយពេលឮដំណឹងថា ផ្សារអនុញ្ញាតឱ្យធ្វើសកម្មភាពលក់ដូរមកវិញនោះ ខ្ញុំក៏ប្រមូលទិញបានបណ្តាផលបន្លែគ្រប់សម្រាប់ឆ្លើយតបដល់តម្រូវការរបស់អ្នកប្រើប្រាស់។ ទោះបីក្រោយពេលអនុវត្តគម្លាតសង្គម តម្លៃផលបន្លែមួយចំនួនមានការកើនឡើងបន្តិច ក៏ដោយ ប៉ុន្តែចំនួនអ្នកមកទិញក៏ច្រើនបង្គួរដែរ។
នៅផ្សារភឿកហ៊ឹង បណ្តាតំបន់ដែលកាលពីមុនបានបិទទ្វារអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦ នោះ ក្នុងបណ្តាថ្ងៃនេះ ក៏ចាប់ផ្តើមចាត់តាំងលក់មកធម្មតាវិញ ប៉ុន្តែធានាការងារបង្ការ ទប់ស្កាត់អាសន្នរោគតាមវិធានការ ៥K។ បងស្រីត្រឹងធីស្វៀង អ្នកលក់គុយតៀវនៅផ្សារភឿកហ៊ឹងបានឱ្យដឹងថា៖ បើសិនក្នុងបណ្តាថ្ងៃមិនអនុវត្តគម្លាតសង្គមនោះ រៀងរាល់ព្រឹកហាងលក់ភោជនាហាររបស់បងមានមនុស្សជាច្រើនចូលមកហូបចុក។ ចាប់ពីពេលអនុវត្ត គម្លាតសង្គម ហាងរបស់បងបិទទ្វារជិត ២ ខែ។ ទោះបីគ្រួសារបងបើកហាងលក់ដូរមកវិញ ប៉ុន្តែមិនរៀបចំតុតាំងបម្រើភ្ញៀវនៅនឹងកន្លែងឡើយ មនុស្សជាច្រើនទិញរួចយកទៅផ្ទះដើម្បីជៀសវាងផ្តុំគ្នាច្រើន។
លោកង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹងបានឱ្យដឹងថា៖ ភាពជោគជ័យជំហានដំបូងក្នុងការនាំយកមូលដ្ឋានចេញចាក “តំបន់ក្រហម” គឺអាស្រ័យមានការជ្រោមជ្រែងយ៉ាងខ្ពស់របស់ប្រជាជន។ ពេលនេះបានចាត់តាំងសកម្មភាពលក់ដូរដូចដើមវិញនៅតាមផ្សារ បណ្តាគ្រួសារគឺនាំមកភាពរីករាយជូនមាមីង។ ទោះជាដូច្នោះក៏ដោយ មូលដ្ឋានក៏តែងតាមដានរាល់ការប្រែប្រួលរបស់អាសន្នរោគ និងបណ្តាសារលិខិត សេចក្តីណែនាំរបស់ថ្នាក់លើដើម្បីដាក់ចេញបណ្តាវិធានការទប់ទល់ទាន់ពេល ពីព្រោះបើខ្វះការប្រុងប្រយ័ត្ន ខ្វះការគ្រប់គ្រងហ្មត់ចត់ អាសន្នរោគអាចកើតមានសារជាថ្មីពុំខាន់។
ក្រោយពេលសារាចរលេខ ៤០២១ បានចេញផ្សាយប៉ុស្តិ៍ជាច្រើនលើភូមិសាស្រ្តបណ្តាឃុំ តំបន់លឿង តំបន់បៃតងបានរុះរើ ប្រជាជនបានធ្វើដំណើរទៅមកដោយសេរី។ល។ ប៉ុន្តែរដ្ឋអំណាចមូលដ្ឋាននៅតែរក្សាការផ្សព្វផ្សាយដល់ប្រជាជនពីការលើកកម្ពស់ស្មារតីក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគ ជាក់ស្តែងគឺមិនគប្បីអត្តនោម័តិ ប្រហែសធ្វេស ពីព្រោះអាសន្នរោគអាចកើតមានឡើងវិញ បើសិនប្រជាជនខ្វះការប្រុងប្រយ័ត្ន មិនប្រតិបត្តិល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩៕
អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។