26/01/2021 08:40
បណ្តាថ្ងៃដើមឆ្នាំ ២០២១ យើងខ្ញុំមានឱកាសមកកាន់ឃុំផុងថាញ់ ជាមូលដ្ឋានមួយមានជនរួមជាតិខ្មែររស់នៅជាង ៣៤%។ ដើម្បីពង្រីកនូវសក្តានុពលអំពីកសិកម្ម បណ្តាឆ្នាំកន្លង ឃុំផុងថាញ់បានផ្តុំកម្លាំងផ្លាស់ប្តូរការផលិតតាមគោលដៅពហុសណ្ឋាន អំពីចិញ្ចឹមសត្វនិងដាំដំណាំ នាំមកតម្លៃផលិតក្នុងកសិកម្មកើនឡើងច្រើនដង។ ជាពិសេសការដាក់ឲ្យប្រើប្រាស់បណ្តាសំណង់ហេដ្ឋារចនាជនបទបានបង្កលក្ខណៈងាយស្រួលក្នុងការផលិត និងលក់បណ្តាមុខទំនិញផលិតផលរបស់កសិករនៅបណ្តាតំបន់ខាងក្នុងវាលស្រែ (ភ្ជាប់ឃុំតឹងអាង ស្រុកកាងឡុង)។
សំណេះសំណាលជាមួយយើងខ្ញុំ លោកឡឹមថាញ់ត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងថាញ់បានឲ្យដឹង៖ មុននោះប្រជាជននៅបណ្តាតំបន់ខាងក្នុងវាលស្រែរបស់បណ្តាភូមិដូចជា៖ ភូមិលេខ ២ ភូមិលេខ ៣ សមយឺយ កាចឿង។ល។ មានតែផ្លូវបេតុងមួយសម្រាប់ធ្វើដំណើរទៅមក និងទំនាក់ទំនងពាណិជ្ជកម្ម។ ចំណែកការដឹកជញ្ជូនមុខទំនិញត្រូវពឹងផ្អែកលើបណ្តាដងប្រឡាយ។ ចុងខែធ្នូឆ្នាំ ២០២០ ដងផ្លូវកៅស៊ូទទឹង ៣,៥ ម៉ែត្របានកសាងសម្រេចរួចដាក់ឲ្យប្រើប្រាស់ (ជំនួសឲ្យដងផ្លូវបេតុងទទឹង ១,៥ ម៉ែត្រមុននោះ)។ បានជះឥទ្ធិពលយ៉ាងធំដល់គ្រួសាររាប់រយគ្រួនៅបណ្តាតំបន់ខាងក្នុងវាលស្រែបានដឹកជញ្ជូននិងទំនាក់ទំនងពាណិជ្ជកម្មរបស់កសិករ។ ទន្ទឹមនោះភ្ជាប់រវាងមជ្ឈមណ្ឌលបណ្តាឃុំ (ដងផ្លូវជាតិលេខ ៥៤) និងឃុំតឹងអាង ស្រុកកាងឡុង។
ម៉ាស៊ីនជីកស្តារប្រឡាយធារាសាស្រ្តវាលស្រែ។ រូបថត៖ រតនា
ដោយមានសរុបផ្ទៃដីផលិតស្រូវរបស់កសិករចំនួន ១.៩០០ ហិកតាក្នុងមួយរដូវក្នុងមួយឆ្នាំផលិត ០៣ រដូវ ដោយឡែករដូវវស្សាឆ្នាំ ២០២០ ទើបតែប្រមូលផល កសិករនៅឃុំផុងថាញ់រីករាយអាស្រ័យស្រូវអំណោយផលផង និងលក់បានតម្លៃខ្ពស់ផង លោកឡឹមថាញ់ត្វឹងចែករំលែកថា៖ ស្រូវបានឈ្មួញមកប្រមូលទិញនៅវាលស្រែពី ៦.៨០០-៧.០០០ ដុងក្នុងមួយគីឡូក្រាម(កើន ៨០០- ១.០០០ ដុងក្នុងមួយគីឡូក្រាមបើប្រៀបជាមួយដំណាក់ ឆ្នាំ ២០១៩) និងទិន្នផលផ្ដល់មធ្យមសម្រេច ពី ៦,១ តោនក្នុងមួយហិកតា (កើន ០,៣ តោនក្នុងមួយហិកតាបើប្រៀបជាមួយឆ្នាំ ២០១៩)។ ផ្តើមពីនោះបង្កើនតម្លៃរបស់ដើមស្រូវឡើងជាង ១១ ពាន់លានដុង។ ក្រៅពីនោះ ឃុំក៏បង្កបានបណ្តាទម្រង់ផលិតថ្មីឲ្យប្រជាជននៅលើភូមិសាស្រ្ដ អំពីចិញ្ចឹសត្វពាហនៈ (ទាកាប៉ាបង្កាត់ពូជបារាំង) ផ្សព្វផ្សាយ ០៩ គម្រោងការដាំដូង ដោយមានគ្រួសារ ៦៣ គ្រួចូលរួម (ដាំ ៣១,៦៩ ហិកតា) និងមាន ០៣ គម្រោងការដាំដំណាំមាន ៣៦ គ្រួសារចូលរួម (ដាំ ២២,៥ ហិកតា)។ល។ ដល់ចុងឆ្នាំ ២០២០ អត្រាគ្រួសារក្រីក្រឃុំផុងថាញ់បន្ថយចុះនៅ ១,៦១% និងប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់សម្រេចជាង ៥១,៥ លានដុងក្នុងមួយឆ្នាំ។
មីងថាច់ធីលី នៅភូមិលេខ ២ ឃុំភុងថាញ់រីករាយឲ្យដឹង៖ គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌជាគ្រួសារក្រីក្រ ប្តីប្រពន្ធខ្ញុំប្រកបរបរស៊ីឈ្នួល។ កន្លងហើយនេះបានរដ្ឋឧបត្ថម្ភទុនពង្រីកការផលិតដើម្បីវិនិយោគទុនទិញទាកាប៉ាបង្កាត់មកចិញ្ចឹម មកដល់បច្ចុប្បន្នហ្វូងទាបានជាង ០៣ ខែ និងកំពុងធំធាត់ល្អដល់ពេលប្រមូលផល។ ដោយទទួលបានប្រាក់ទុនឧបត្ថម្ភតាមការគ្រោងទុកក្រោយពេលលក់ទានេះជាមួយតម្លៃ ៤៣.០០០ ដុងក្នុងមួយគីឡូក្រាមមីងនឹងបើកទូលាយទម្រង់នេះ។ នេះជាឱកាសល្អសម្រាប់អ្នកក្រីក្រដែលខ្វះទុនផលិត និងបង្កលក្ខណៈឲ្យគ្រួសារក្រីក្រមានប្រភពចំណូលបន្ថែម បង្កលក្ខណៈឲ្យប្រជាជននៅជនបទមានការងារធ្វើពេលនៅទំនេរ។
ដើម្បីពង្រីកលទ្ធផលបណ្តាផ្ទៃដីក្នុងការផលិត ឃុំផុងថាញ់បានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផល ១៣៤,៧ ហិកតាមកដាំដំណាំ ឈើហូបផ្លែ ចិញ្ចឹមជលផល។ល។ ក្នុងឆ្នាំ ២០២០ អនុវត្តសម្រេចនិងដាក់ឲ្យប្រើប្រាស់ ០៨ សំណង់ប្រឡាយកម្រិត ២ និងកម្រិត ៣ កសាងថ្មី និងផ្គត់ផ្គង់ផ្លូវបេតុង ០៧ ខ្សែ សរុបថវិកាជាង ១០,៤ ពាន់លានដុង ស្ពានជនបទ ៥ មានតម្លៃ ០,៩៥៨ ពាន់លានដុង និងថ្ងៃពលកម្ម ៧៤២ ថ្ងៃអាស្រ័យប្រជាជនចូលរួមគបវាល់កម្លាំង។
តាមលោកឡឹមថាញ់ត្វឹង ក្នុងឆ្នាំ ២០២១ ដើម្បីបន្តការបង្កើនលទ្ធផលក្នុងការផ្លាស់ប្តូរផលិត និងពង្រីកព្រមៗគ្នាអំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ មូលដ្ឋានកំពុងស្នើឲ្យស្រុកឆាប់ដំណើរការកសាងផ្លូវកៅស៊ូភ្ជាប់ភូមិលេខ ២ ភូមិលេខ ៣ ដល់ភូមិកីហ្គងប្រវែង ០៤ គីឡូម៉ែត្រ ដើម្បីទៅកាន់តំបន់ផលិតស្រូវមានគុណភាពខ្ពស់របស់ឃុំ។ ក្រោយពេលកសាងសម្រេច នឹងងាយស្រួលក្នុងការចងសម្ព័ន្ធផ្ដោះប្ដូរមុខទំនិញផលិតផលកសិកម្មទៅកាន់មជ្ឈលមណ្ឌលឃុំ ស្រុក៕
ប្រែសម្រួល៖ សុខា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។