11/12/2020 08:55
ឆ្នាំ ២០១៣ ភូមិកំពង់សាលា ឃុំង៉ុកបៀង ស្រុកថ្កូវបានកម្មវិធីជាតិស្តីពីកសាងជនបទថ្មីរបស់ខេត្តផ្សព្វផ្សាយទម្រង់ឧបត្ថម្ភចិញ្ចឹមគោញីជូនគ្រួសារក្រីក្រ ២៥ គ្រួ សរុបប្រាក់ទុន ២៥០ លានដុង។ ជាមួយនឹងរូបភាព បណ្តាគ្រួសារក្រីក្រដែលបានទទួលគោញីយកមកចិញ្ចឹម លុះដល់គោញីនោះកើតកូនដំបូង គ្រួសារដែលបានទទួលផលត្រូវថែទាំកូនគោពី ០៦ ដល់ ១២ ខែ រួចយកកូនគោដំបូងនោះទៅជូនឃុំវិញដើម្បីឃុំឧបត្ថម្ភដល់គ្រួសារក្រីក្រផ្សេងទៀត។
រដ្ឋអំណាចមូលដ្ឋានទៅទស្សនាទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងថាច់ភូ។
គ្រួសារបង ថាច់ភូ ជាគ្រួសារក្រីក្រមួយមានស្ថានភាពលំបាកខ្លាំង។ ប្តីប្រពន្ធគាត់មានកូន ០២ នាក់ស្ថិតក្នុងអំឡុងអាយុរៀនសូត្រ។ ហេតុតែគ្មានដីផលិត ម្ល៉ោះហើយជីវភាពគ្រួសារគាត់ពឹងលើការស៊ីឈ្នួល ប្រាក់ចំណូលមិនទៀងទាត់។ ឆ្នាំ ២០១៧ បងថាច់ភូបានឃុំជ្រើសឧបត្ថម្ភគោញី ០១ ក្បាលពីទម្រង់ឧបត្ថម្ភចិញ្ចឹមគោញី។ ឃើញប្តីប្រពន្ធគាត់ព្យាយាមធ្វើការរកស៊ី ឆ្នាំ ២០១៨ ឃុំក៏បន្តស្នើឲ្យគម្រោង AMD ត្រាវិញឧបត្ថម្ភទុនដល់គ្រួសារគាត់ជាង ១០ លានដុងសម្រាប់ជួលដីដាំដំណាំ។ ទទួលបានប្រាក់នោះ ប្តីប្រពន្ធគាត់ជួលដី ២,៥ កុងសម្រាប់ដាំសណ្តែកដី។ អាស្រ័យបានចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសដាំដំណាំបានជួយឱ្យបងភូដាំសណ្តែកដីរដូវដំបូងសម្រេចជោគជ័យ។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចគ្រួសារបងនៅចំណេញបាន ២៥ លានដុងក្នុងមួយរដូវលើផ្ទៃដី ២,៥ កុង បានដើមទុននោះមក ប្តីប្រពន្ធបងភូជួលដីបន្ថែម ២,៥ ទៀតសម្រាប់ដាំសណ្តែកដីឆ្លាស់រដូវនឹងដាំម្ទេសដៃនាង។ តាំងពីឆ្នាំ ២០១៨ រហូតមកក្នុងមួយឆ្នាំៗក្រោយពេលទូទាត់ខ្ទង់ចំណាយរួចគ្រួសារគាត់រមានប្រាក់ចំណូលជិត ១០០ លានដុងលើផ្ទៃដីដាំដំណាំ ០៥ កុង។ ផ្តើមពីគោ ០១ ក្បាលដែលបានឧបត្ថម្ភកាលពីឆ្នាំ ២០១៧ នោះ បន្ទាប់ពីប្រគល់កូនដំបូងឲ្យឃុំ មកទល់ពេលនេះគ្រួសារបងភូមានគោញីទាំងអស់ ០៣ ក្បាល ។
ឆ្នាំ ២០១៩ ក្រុមគ្រួសារបងថាច់ភូបានទទួលស្គាល់ជាគ្រួសាររួចផុតពីភាពក្រីក្រ។ បងថាច់ភូមានប្រសាសន៍ថា៖ អាស្រ័យបានរដ្ឋឧបត្ថម្ភគោ ០១ ក្បាលនិងប្រាក់ទុនសម្រាប់ពង្រីកការផលិត ១០ លានដុងទើបគ្រួសារខ្ញុំរួចផុតពីភាពក្រីក្រ។ ប្រាក់ចំណូលពីការដាំសណ្តែកដីនិងម្ទេសដៃនាងបានជួយឲ្យគ្រួសារខ្ញុំលៃលកក្នុងការប្រជុំជីវភាពបានលំនឹងនិងចិញ្ចឹមកូន ០២ នាក់រៀនសូត្របានល្អ មិនទៅខ្ចីប្រាក់បងប្អូនដូចពីមុនទៀត។ ជាពិសេសបច្ចុប្បន្នគ្រួសារខ្ញុំមានគោញី ០៣ ក្បាល ក្នុងនោះគោ ០២ ក្បាលកំពុងមានគ៌ភ។ ប្តីប្រពន្ធខ្ញុំតែងខិតខំថែទាំគោឲ្យបានល្អជានិច្ច។ ខ្ញុំសង្ឃឹមថាជីវភាពគ្រួសារខ្ញុំនឹងបានរីកចម្រើនស្ថិរភាពពីទម្រង់ចិញ្ចឹមគោញី។
បងផាមក្វឹកឡឹម លេខាសាខាបក្សភូមិកំពង់សាលាបានអោយដឹងថា៖ ជាច្រើនឆ្នាំកន្លង ភូមិកំពង់សាលាបានបណ្តាកម្មវិធី គម្រោងការជាច្រើនវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភទុនផលិត។ល។ ជួយឲ្យប្រជាជនជាពិសេសគឺជនរួមជាតិខ្មែររស់នៅក្នុងភូមិជាង ៩០% មានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះមានទុនពីកម្មវិធីគោលដៅជាតិកសាងជនបទថ្មីខេត្តឧបត្ថម្ភអនុវត្តទម្រង់ចិញ្ចឹមគោញី។ តាំងពីផ្សព្វផ្សាយទម្រង់នេះរហូតមក បានជួយឲ្យភូមិកំពង់សាលាលុបបំបាត់គ្រួសារក្រីក្រជិត ៥០ គ្រួ។ ក្នុងនោះគ្រួសារបងថាច់ភូជាគំរូឆ្នើមក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសាររួចផុតពីភាពក្រីក្រស្ថិរភាព។ បងថាច់ភូបានគណៈកម្មាធិការប្រជាជនស្រុកថ្កូវជូនលិខិតសរសើរ “សម្រេចស្នាដៃក្នុងការតស៊ូឈានឡើងរួចផុតពីភាពក្រីក្រ “ កាលពីឆ្នាំ ២០១៩ និងបានទទួលលិខិតសរសើរមានស្នាដៃឆ្នើមក្នុងចលនា “ប្រឡងប្រណាំងស្នេហាជាតិ” ដំណាក់កាល ២០១៥-២០២០ ។
ភូមិកំពង់សាលាឃុំង៉ុកបៀងមានប្រជាជនរួម ៣៩៤ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៧% ។ ទម្រង់ឧបត្ថម្ភគោញីគឺជាទម្រង់មួយក្នុងបណ្ដាទម្រង់បានភូមិកំពង់សាលាជ្រើសធ្វើជាទម្រង់ពង្រីកសេដ្ឋកិច្ចរីកចម្រើនស្ថិរភាព។ គ្រួសារក្រីក្រ ៤៩ គ្រួដែលបានឧបត្ថម្ភគោញីនោះ បច្ចុប្បន្នមានគោទាំងអស់ជិត ១០០ ក្បាល៕
អត្ថបទ-រូបថត៖ សុជា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។