09/03/2021 08:55
ជីវភាពរបស់ប្រជាជននៅទីនេះសំខាន់គឺពឹងផ្អែកលើរបរកសិកម្ម។ ប៉ុន្តែដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន ការបង្កលក្ខណៈរបស់បណ្តាផ្នែក និងការឧបត្ថម្ភពីបណ្តាគោលនយោបាយ ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅទីនេះកាន់តែបានកែលម្អ។ លោកគាងរ៉ី ប្រធានគណៈកម្មាធិការប្រជាជនភូមិតារ៉ម(អា) បានឱ្យដឹងថា៖ អនុវត្តការងារបន្ថយភាពក្រីក្រឆ្នាំ ២០២០ ភូមិបន្ថយគ្រួសារក្របានចំនួន ១៥ គ្រួ គ្រួសារជិតក្រចំនួន ៣៥ គ្រួ។ បច្ចុប្បន្ន ភូមិនៅគ្រួសារក្រីក្រ ១២ គ្រួ គ្រួសារជិតក្រ ២៧ គ្រួ តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២១ នឹងមានគ្រួសារក្រចំនួន ០៩ គ្រួទៀតចាកផុតក្រ គ្រួសារជិតក្រ ១៦ គ្រួចាកផុតជិតក្រ។ ដើម្បីបង្កលក្ខណៈរួចចាកផុតពីភាពក្រីក្រ ចុងឆ្នាំ ២០២០ ភូមិបានស្នើថ្នាក់លើឧបត្ថម្ភទុនដល់គ្រួសារក្រីក្រ ជិតក្រចំនួន ១៦ គ្រួសម្រាប់ពង្រីកការផលិត (ចិញ្ចឹមគោ) ក្នុងមួយគ្រួសារបានឧបត្ថម្ភទុនពី ១២-១៥ លានដុង។
បងស្រីថាច់ធីផលថែទាំគោ។
ដោយបានឧបត្ថម្ភទុនសម្រាប់ពង្រីកការផលិត ជាមួយប្រាក់ទុន ១២ លានដុង គ្រួសារបងស្រីថាច់ធីផលវិនិយោគឱ្យការចិញ្ចឹមគោ ជាមួយបំណងឈានឡើងចាកផុតភាពក្រីក្រ។ បងស្រីថាច់ធីផលបានឱ្យដឹង៖ មុននេះគ្រួសារក៏ចិញ្ចឹមគោមេបាន ២ ក្បាលផងដែរ ប៉ុន្តែគ្រួសារនៅតែស្ថិតក្នុងមុខសញ្ញាក្រីក្រគ្មានដីផលិត ម៉្លោះហើយមូលដ្ឋានពិនិត្យឧបត្ថម្ភឱ្យគ្រួសារខ្ញុំបានគោមេមួយក្បាលទៀត។ ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លាំង ពីព្រោះបានបក្ស និងរដ្ឋយកចិត្តទុកដាក់ដល់ជីវភាពប្រជាជន ខ្ញុំក៏ត្រូវខិតខំជាងទៀតដើម្បីជីវភាពឆាប់បានកែលម្អ ។
ទន្ទឹមជាមួយការងារបន្ថយភាពក្រីក្រ ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការបំបាត់ផ្ទះបណ្តោះអាសន្នជូនបណ្តាគ្រួសារដែលជួបលំបាកអំពីលំនៅឋានទៀតផង។ បច្ចុប្បន្ន ភូមិមានគ្រួសារចំនួន ២ គ្រួរស់នៅក្នុងផ្ទះបណ្តោះអាសន្ន រួចភូមិនឹងបន្តបំផុសចលនាការរួមដៃរបស់បណ្តាគ្រួសារប្រជាជន និងសប្បុរសជនដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ននោះក្នុងឆ្នាំ ២០២១។ បើសិនសម្រេចការបំបាត់ផ្ទះបណ្តោះអាសន្ន រួមជាមួយការបំផុសចលនាបណ្តាគ្រួសារប្រជាជនអនុវត្តសម្រេចលក្ខឋានពាក់ព័ន្ធមួយចំនួនទៀតនោះ ក្នុងត្រៃមាសទី ២ ឆ្នាំ ២០២១ ភូមិនឹងស្នើថ្នាក់លើទទួលស្គាល់ភូមិវប្បធម៌ ជនបទថ្មី។
ឆ្នាំ ២០២០ ប្រភពចំណូលគិតជាមធ្យមនៃមនុស្សម្នាក់នៅភូមិតារ៉ម(អា) សម្រេច ៤៩ លានដុងក្នុងមួយឆ្នាំ កើន ៤ លានដុងប្រៀបជាមួយឆ្នាំ ២០១៩ ខិតខំដល់ចុងឆ្នាំ ២០២១ បង្កើនប្រភពចំណូលជូនប្រជាជនម្នាក់ៗពី ២,៥-៣ លានដុងក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបានលទ្ធផលខាងលើ ភូមិកំពុងកៀរគរក្នុងទូទាំងប្រព័ន្ធនយោបាយ សកម្មបំផុសចលនាបណ្តាគ្រួសារលើភូមិសាស្រ្តគាំទ្រ អនុវត្តល្អចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស” ចលនា “ថ្កោលទោសបទល្មើស” ។ល។ សំដៅជួយឱ្យជន រួមជាតិខ្មែរលើភូមិសាស្រ្តប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រួមចំណែកកាត់បន្ថយអបាយមុខសង្គម បណ្តាអំពើបំពានច្បាប់។ ឆ្លងតាមរយៈនោះ ខិតខំក្នុងឆ្នាំ ២០២១ ភូមិបន្តរក្សាកិត្តិនាម “សុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់”។
លោកគាងរ៉ី បានឱ្យដឹងបន្ថែមទៀតថា៖ បច្ចុប្បន្ន ចំនួនផ្ទះរឹងមាំក្នុងជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៦៥% ពាក់កណ្តាលរឹងមាំជាង ៣២% ចំនួនគ្រួសារប្រជាជនប្រើប្រាស់អគ្គិសនីសុវត្ថិភាព ទឹកស្អាតស្របអនាម័យស្រូបយកអត្រាជាង ៩៨% ចំនួនពលករក្នុងអំឡុងអាយុជាង ៦៥% បានឧទ្ទេសនាមដោះស្រាយការងារធ្វើ គ្រួសារប្រជាជនជាង ៩៤% កសាងបានបន្ទប់ទឹក បង្គន់ស្របអនាម័យ គ្រួសារជាង ៨៦% បានទទួលស្គាល់សម្រេចបណ្តាលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី។ ដូច្នេះ អ្វីៗដែលរដ្ឋអំណាចមូលដ្ឋាន ប្រជាជនភូមិតារ៉ម(អា)ធ្វើបាននឹងជួយឱ្យភូមិសម្រេចត្រូវតាមគោលដៅ ផែនការកសាងភូមិវប្បធម៌ ជនបទថ្មីដែលបានដាក់ចេញ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។