17/11/2020 07:40
ព្រះតេជគុណញ៉ាងច័ន្ទ ព្រះចៅអធិការវត្តបង្រៃថ្មីជូនអំណោយដល់គ្រួសារក្រីក្រ ។
ឆ្នាំ ២០២០ គណៈការងាររណសិរ្សភូមិបង្រៃ ថ្មី ឃុំហាមតឹង ស្រុកថ្កូវ សហការជាមួយបណ្តាផ្នែកអង្គការមហាជន ចាត់តាំង ផ្សព្វផ្សាយអំពីការកសាងជីវភាពវប្បធម៌ ជនបទថ្មីបាន ១៥ លើក។ លទ្ធផល ឆ្លងតាមការពិនិត្យជ្រើសរើសមានគ្រួសារប្រជាជនជាង ៤២០ គ្រួបានទទួលស្គាល់សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី សម្រេច ៨៦,២%។ លោកសឺនសាង ប្រធានគណៈការងាររណសិរ្សភូមិបង្រៃថ្មីបានឱ្យដឹង៖ ទូទាំងភូមិ មានគ្រួសារប្រជាជន ៤៨៧ គ្រួ ជាមួយនឹងចំ នួនមនុស្សរាយ ២.២២០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រា ៩៩%។ បច្ចុប្បន្នភូមិ នៅមានគ្រួសារក្រីក្រ ២១គ្រួ គ្រួសារជិតក្រ ៣៦ គ្រួ។ ឆ្នាំ ២០២០ ភូមិបន្តអនុវត្តលើកកម្ពស់ទម្រង់ «លើកកម្ពស់គុណភាពគ្រួសារវប្បធម៌ ជនបទថ្មីភ្ជាប់ជាមួយការកសាងគ្រួសាររៀនសូត្រ សហ គមន៍រៀនសូត្រ»។ បច្ចុប្បន្ន ចំពោះកុមារក្នុងអំ ឡុងអាយុ ១០០% តែងបានចលនាឱ្យទៅរៀន សូត្រ ចំពោះប្អូនៗដែលមានជីវភាពលំបាកបាន សាលារៀន និងបណ្តាអង្គការមហាជនឧបត្ថម្ភ លើកស្ទួយដោយបំណង មិនមែនពីព្រោះស្ថានភាពជីវភាពបណ្តាលឱ្យប្អូនៗត្រូវបោះបង់ការសិក្សាឡើយ។
ប្អូនប្រុសត្រឹងថាញ់ញ៉ី សិស្សថ្នាក់ទី ៦/២ សា លាអនុវិទ្យាល័យហាមតឹង ជាសិស្សមួយរូបក្នុង ចំណោមសិស្សដែលមានស្ថានភាពលំបាក ម្តាយ ឪពុកទៅរកស៊ីឆ្ងាយ ទុកប្អូនឱ្យនៅជាមួយគ្រួសារពូជីដូនមួយ។ ដោយអាស្រ័យខ្វះការគ្រប់ គ្រង ថែទាំ ម៉្លោះហើយប្អូនច្រើនបោះបង់ការរៀន សូត្រ។ ឃើញដូច្នោះសាលារៀននិងបណ្តាអង្គការមហាជនមកបំផុសចលនាឱ្យប្អូនទៅរៀន ដូចដើមវិញ ហើយរាល់កង្វះខាតរបស់ប្អូនសា លា និងតំណាងបណ្តាអង្គការមហាជនគិតគូរជូន។ ប្អូនប្រុសត្រឹងថាញ់ញ៉ីសំណេះសំណាល៖ នៅចំពោះមុខស្ថានភាពលំបាករបស់គ្រួសារ ប្អូនរំពឹងគិតឃើញ មិនអាចបន្តរៀនសូត្រទៀត បាន ពេលនេះបានលោកគ្រូ ពូអ៊ំជួយគិតគូរ ប្អូន ត្រូវខិតខំជាងទៀត ដើម្បីសម្រេចក្តីប្រាថ្នាទៅ អនាគតរបស់ប្អូន។
អនុវត្តចលនាកសាងជីវភាពវប្បធម៌ ភូមិតែង យកចិត្តទុកដាក់ដល់ការងារបំផុសចលនាបណ្តា គ្រួសារអនុវត្តសារាចរលេខ ១៥ របស់គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងផែន ការលេខ ០១/KH-UBND ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពី«សកម្មភាពទិដ្ឋភាពបរិស្ថាន កែលម្អទីក្រុង អនាម័យសុវត្ថិភាពគ្រឿង បរិភោគ» សាខាបក្ស គណៈការងាររណសិរ្ស ភូមិសហការជាមួយបណ្តាអង្គការមហាជនបំ ផុសចលនាប្រជាជនសកម្មចូលរួមបណ្តាសកម្ម ភាពរក្សាអនាម័យ ការពារបរិស្ថាន ដាំឈើបៃតង នៅមុខផ្ទះ ទីធ្លាផ្ទះដើម្បីជួយឱ្យដងផ្លូវ ច្រកផ្ទះ ភ្លឺ -បៃតង-ជ្រះ-ស្អាត គ្រួសារនីមួយៗកែលម្អ បរិវេណផ្ទះដោយខ្លួនឯងធានាអនាម័យ ទន្ទឹម នឹងនោះអនុវត្តទម្រង់ «គ្មាន ៥ យ៉ាង ជ្រះ ៣ យ៉ាង» របស់សមាគមនារី បំផុសចលនាបណ្តាគ្រួសារប្រជាជនដាំផ្កាលម្អបានជាង ៥០០ ដើម ប្របតាមផ្លូវជនបទលេខ ១២ និងកសាង បង្គោល អំពូលភ្លើងបានជាង ៥០ ដើមបម្រើដល់ការអុជបំភ្លឺនៅពេលយប់។
លោកសឺនសាងបានឱ្យដឹងបន្ថែម ៖ ភូមិមាន វត្តគណៈមហានិកាយខ្មែរមួយគឺវត្តព្រះឥន្ទឧទ្យាន បង្រៃថ្មី។ វត្តនេះបានមាមីងចាត់ទុកជាលំនៅឋានទីពីររបស់ពួកគាត់។ អនុវត្តការងារកសាង ជីវភាពវប្បធម៌ ជនបទថ្មីព្រះចៅអធិការវត្តមានបណ្តាការរួមចំណែកយ៉ាងសកម្មក្នុងការងារផ្សព្វ ផ្សាយ ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តនៅទាំងបម្រុងអំណោយជាច្រើនចំណែកសម្រាប់ជូនដល់មាមីងក្រីក្រ យាយតាចាស់ជរា។ល។ ជាក់ ស្តែងគឺ រយៈពេលថ្មីៗនេះ ព្រះតេជគុណញ៉ាង ច័ន្ទ ព្រះចៅអធិការវត្តបង្រៃថ្មីបានជូនអំណោយជាង ១០០ ចំណែក ដល់គ្រួសារក្រីក្រ គ្រួ សារជិតក្រ អំណោយមួយចំណែកៗគិតជាតម្លៃ ពី ៣០០.០០០-៤០០.០០០ ដុង។ នោះជាទង្វើ សម្តែងពីលក្ខណៈមនុស្សសាស្រ្ត ការសម្រាលទុក្ខលំបាកសម្រាប់ជនគ្រប់រូប ហើយក៏ជាប្រ ភពជំរុញទឹកចិត្ត រួមចំណែកជួយឱ្យមាមីងអនុ វត្តល្អបណ្តាលក្ខឋានវប្បធម៌ ជនបទថ្មី៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។