18/04/2022 16:44
លោក គឹមរឿង (ទី ១ ខាងស្តាំ )សំណេះសំណាលជាមួយថ្នាក់ដឹកនាំភូមិ ឃុំ។
គំរូលេចធ្លោបំផុតក្នុងចលនាបរិច្ចាគដីកសាងធារាសាស្រ្តវាលស្រែនៅភូមិទាល ទោលមានលោក គឹមរឿង។ លោក គឹមរឿង មានប្រសាសន៍ថា៖ កាលពីឆ្នាំ ២០១៦ ថ្វីត្បិត សេដ្ឋកិច្ចគ្រួសារខ្ញុំមិនទាន់ស្ថិរភាពដូចសព្វថ្ងៃក៏ដោយ ប៉ុន្តែដោយសារចង់បានប្រភពទឹក សម្រាប់មាមីងក្នុងភូមិផលិតកសិកម្មខ្ញុំក៏បរិច្ចាគដីស្រែជិត ០៥ កុង ទុកឱ្យរដ្ឋជីកប្រឡាយធ្វើធារាសាស្រ្តវាលស្រែ។ តាំងពីមាន ប្រព័ន្ធធារាសាស្រ្តមក គ្រួសារខ្ញុំក៏ដូចជាមាមីងក្នុងភូមិផលិតស្រូវក្នុងមួយឆ្នាំបាន ០៣ រដូវ កើន ០១ រដូវ បើប្រៀបនឹងដំណាក់កាលមិនទាន់មានប្រឡាយធារាសាស្រ្ត។ ទិន្នផលស្រូវក្នុងមួយហិកតាសម្រេចពី ៥,៥‑ ០៦ តោន កើនពី ១,៥ ‑ ០២ តោនក្នុងមួយហិក តា។ បន្ទាប់ពីបរិច្ចាគដីនោះគ្រួសារខ្ញុំក៏នៅស្រែ 0៩ កុង ផលិតស្រូវផ្តល់ផលខ្ពស់ខ្ញុំក៏សន្សំសំចៃផ្ទេរកម្មសិទ្ធិដីស្រែបន្ថែមបាន ០២ កុងសម្រាប់ដាំស្មៅចិញ្ចឹមគោ។ ចាប់តាំងពីនោះមក សេដ្ឋកិច្ចគ្រួសារខ្ញុំក៏រីកចម្រើនស្ថិរភាព សាងសង់បានផ្ទះរឹងមាំ។ បច្ចុប្បន្នគ្រួសារខ្ញុំចិញ្ចឹមគោ ០៨ ក្បាល ជ្រូក ៣២ ក្បាល ក្នុងមួយឆ្នាំក្រោយពីទូទាត់ខ្ទង់ចំណាយរួចនៅចំណេញមធ្យម ១១០ លានដុង ។ “ ទង្វើ របស់លោក គឹមរឿង ជាទង្វើដ៏ល្អសាយភាយ ទូលំទូលាយក្នុងសង្គមរួមចំណែកជំរុញស្មារតី ប្រជាជនឲ្យបង្កើនការសាមគ្គីចូលរួមកសាងជនបទថ្មី។ ប្រជាជនក្នុងភូមិស្ម័គ្រចិត្តចូលរួមបរិច្ចាគដីរាប់ពាន់ម៉ែត្រក្រឡា ដើម្បីបន្តការកសាងធារាសាស្រ្ត ផ្លូវជនបទ ។ល។ រួមចំ ណែកកសាងសម្រេចបណ្តាលក្ខឋាន ជនបទថ្មី ញ៉ាំងឲ្យទិដ្ឋភាពនៅជនបទបានស្រស់បំព្រង “ ។ លោក ឡឹមត្រឹងវ៉ឹងលេខាសាខាបក្សភូមិទាលទោលមានប្រសាសន៍ដូច្នោះ។
ទន្ទឹមនឹងនោះ មាមីងជនរួមជាតិខ្មែរភូមិទាលទោលតែងយល់ច្បាស់អំពីទិសដៅកសាងជនបទថ្មីរបស់បក្ស និងរដ្ឋ ចូលរួម ជាមួយបក្ស និងរដ្ឋក្នុងការកសាងជនបទថ្មីជានិច្ច។ លោកស៊ើងហ្វាងនៅភូមិទាលទោល ឃុំដាឡុកបានឲ្យដឹងដែរថា៖ គោលដៅនៃ ការកសាងជនបទថ្មីរបស់បក្ស និងរដ្ឋគឺដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនក្នុងការពង្រីកសេដ្ឋកិច្ច កសាងជីវភាពរីកចម្រើនលើ គ្រប់វិស័យ។ ហេតុនោះ ខ្ញុំតែងយល់ស្រប និងស្ម័គ្រចិត្តរួមចំណែកក្នុងការកសាងជនបទថ្មីបាន ០១ លានដុង និងចលនាប្រជាជន ក្នុងភូមិចូលរួមប្រាក់បាន ១០០ លានដុង ដើម្បីរួមចំណែកជាមួយរដ្ឋ កសាងសម្រេចស្ពានជនបទមួយមានប្រវែង ២៨ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ សរុបថវិកាកសាងជាង ៣៣0 លានដុង។
លេខាបក្សឃុំដាឡុក (ខាងស្តាំ) អញ្ជើញទៅត្រួតពិនិត្យស្ពាន នៅភូមិទាលទោល។
ភូមិទាលទោលបានគណៈចង្អុលការកម្ម វិធីគោលដៅជាតិស្តីកសាងជនបទថ្មីឃុំ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីអនុវត្តល្អការងារផ្សព្វផ្សាយចលនាប្រជាជនបង្កើនការសាមគ្គី កសាងជនបទថ្មី។ លោកថាច់ខើយង៉ៀ លេខាបក្សឃុំ-ប្រធានគណៈចង្អុលការកម្មវិធីគោលដៅជាតិស្តីកសាងជនបទថ្មីឃុំដាឡុកមានប្រសាសន៍ថា៖ បើប្រៀបជាមួយភូមិដទៃទៀតក្នុងឃុំកាលពី ០៥ ឆ្នាំមុន ជីវភាពមាមីងជនរួមជាតិខ្មែរភូមិទាលទោលជួបការលំបាកច្រើន ការធ្វើដំណើរតាមផ្លូវក្នុងភូមិនោះក៏លំបាក ពីព្រោះក្នុងភូមិសុទ្ធសឹងតែផ្លូវដី រដូវវស្សាល្បាប់ជ្រាំប៉ប៉ិកប៉ប៉ាក់។ ប៉ុន្តែមាមីងជនរួមជាតិខ្មែរក្នុងភូមិតែងបង្កើនស្មារតីទទួលបន្ទុក និងរួមដំណើរជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារកសាងជនបទថ្មី និងតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តបណ្តាចលនាប្រឡងប្រណាំងដោយមានទង្វើជាក់ស្តែងដូចជា៖ បរិច្ចាគដីកសាងប្រឡាយធារាសាស្រ្ត ស្ពានជនបទ ផ្លូវថ្នល់ និងប្រាក់កសាងបង្គោលអគ្គិសនីអុចបំភ្លឺតាមដងផ្លូវ។ល។
ទទួលអំណរឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក គ.ស. ២០២២ មាមីងជនរួមជាតិខ្មែរនៅភូមិទាល ទោលឃុំដាឡុកពិតជាសប្បាយរីករាយ ដោយ សារទិដ្ឋភាពនៅទីនេះកាន់តែស្រស់បំព្រង និងជីវភាពបានធូរធាជាងមុន។ ជាពិសេសគឺចូលរួមសប្បាយរីករាយជាមួយប្រជាជនក្នុងឃុំទាំងមូល ដែលបានទទួលកិត្តិនាមឃុំដាឡុកសម្រេចលក្ខឋានឃុំជនបទថ្មីកាលពីចុងឆ្នាំ ២០២១៕
អត្ថបទ-រូបថត៖ សុជា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។