21/09/2021 13:02
បង្កើនកម្រិតជួសជុលផ្លូវគមនាគមន៍ជនបទ ។
ឃុំឡុងវិញ ជាមូលដ្ឋានមួយ បានវិនិយោគ បង្កើនកម្រិតជួសជុល ផ្លូវគមនាគមន៍ច្រើនបំផុត ចំនួន ៤ កន្លែង ជាមួយនឹងប្រវែងច្រើនបំផុតរួម ជាង ៥ គីឡូម៉ែត្រ ជាមួយនឹងថវិកាជាង ៤ ពាន់ លានដុង។ ជាក់ស្តែងដូចជា ដងផ្លូវគមនាគមន៍ ភូមិព្រែកកន្ទីរ ឡាហ្គី មានប្រវែង ១,២ គីឡូម៉ែត្រ ដែលបានវិនិយោគកសាងកាលពី ឆ្នាំ ២០១២។ ក្រោយពេលដាក់ឲ្យប្រើប្រាស់ មានមធ្យោបាយ ដឹកជញ្ជូនទៅមកលើផ្លូវនេះច្រើន ម៉្លោះហើយសំណង់ក៏ទ្រុឌទ្រោមជាដំណំ បង្កជាថ្លុកជ្រៅជាច្រើនកន្លែង ធ្វើឱ្យអ្នកដំណើរ និងមធ្យោបាយ ឆ្លងកាត់ ទីនេះជួបការលំបាកច្រើន។ នៅចំពោះមុខការលាតត្រដាងរបស់ប្រជាជន ឆ្នាំ ២០២០ មូលដ្ឋានបានបង្កើតបញ្ជីរាយនាមសំណង់ទៅក្នុងប្រភេទសំណង់អាទិភាពគប្បីបានបង្កើនកម្រិត ជួស ជុល ដើម្បីឆ្លើយតបសំណូមពរ នៃការដឹកជញ្ជូន មុខទំនិញកសិផល ជលផលរបស់ប្រជាជន។ ឆ្នាំ ២០២១ បានវិនិយោគ បង្កើនកម្រិត ជួសជុល។
បណ្តាសំណង់ដែលបានបង្កើនកម្រិត ជួសជុលបានបណ្តាអ្នកម៉ៅការសន្យាអនុវត្តត្រូវតាមកិច្ចសន្យា អាស្រ័យហេតុនោះសំណង់ជាច្រើនកាន់ តែធានាបានគុណភាពសំដៅបម្រើដល់ប្រជាជន ក្នុងរយៈពេលយូរអង្វែង។ លោកមាគាងបោយ ប្រជាជននៅភូមិឡាហ្គី បានចែករំលែក៖ ក្នុងការកសាង បង្កើនកម្រិត ជួសជុលបណ្តាសំណង់ មូលដ្ឋានតែងជ្រោងខ្ពស់បណ្តាក្រុមពិនិត្យអង្កេត សហគមន៍។ ដោយអាស្រ័យពង្រីកបានកង កម្លាំងនោះ ម៉្លោះហើយបានជួយឱ្យការកសាងជួសជុលមិនខុសឃ្លាតពីប្លង់ដើម ទន្ទឹមនឹងនោះ តួនាទី បន្ទុករបស់បណ្តាអ្នកម៉ៅការបានជ្រោងខ្ពស់ជាង។
លោកវ៉វុាំងក្វាង ប្រធានគណៈកម្មាធិការបប្រ ជាជនឃុំឡុងវិញបានឱ្យដឹងថា៖ បណ្តាសំណង់ ដែលបានវិនិយោគទុនកសាង និងដាក់ឱ្យប្រើប្រាស់ក្រោយរយៈពេល ៥ ឆ្នាំតែងមានការបត់បែងថវិកាសម្រាប់បង្កើនកម្រិត ជួសជុល។ ទោះ ជាដូច្នោះក៏ដោយ អាស្រ័យដោយថវិកាមាន កម្រិត រួមជាមួយកត្តាឥទ្ធិពលដទៃទៀត បណ្តាលឱ្យបណ្តាដងផ្លូវត្រូវយឺតយ៉ាវក្នុងការបង្កើនកម្រិត ជួសជុលនារយៈពេលកន្លង បង្កជាពាក្យចចាមអារ៉ាមមិនល្អក្នុងប្រជាជន។ ពេលនេះ ដោះស្រាយ បានក្តីទន្ទឹងរង់ចាំរបស់ប្រជាជន សងមកវិញមុខផ្លូវរាបស្មើជូនប្រជាជនវិញសម្រាប់ការធ្វើដំណើរទៅមក។ ក្នុងឆ្នាំ ២០២២ មូលដ្ឋាននឹងស្នើ បង្កើនកម្រិតជួសជុលសំណង់បន្ថែមចំនួន ៤ ខ្សែទៀតជាមួយប្រវែងជាង ៧ គីឡូម៉ែត្រ សរុបថវិកាប៉ាន់ស្មានជាង ៦ ពាន់លានដុង។
ការវិនិយោគកសាងសំណង់ផ្លូវគមនាគមន៍ និងក្រោយពេលប្រើប្រាស់ត្រូវទ្រុឌទ្រោមនោះមូលដ្ឋានមានផែនការបង្កើនកម្រិត ជួសជុលគឺជាទង្វើសមស្របជាមួយទឹកចិត្តប្រជាជន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។