18/02/2025 09:36
ដងផ្លូវស្រុកលេខ ១៧ ឆ្លងកាត់បណ្ដាឃុំទ្រឿងទ័រ ញីទ្រឿង ហ៊ីបហ្វា និងគីមហ្វា បច្ចុប្បន្ន បានបង្កើនកម្រិត ជួសជុល បង្កជាសម្រស់ថ្មីក្នុងតំបន់ជនរួមជាតិខ្មែរ។ លើដងផ្លូវនេះ ក្រៅពីបង្កើនកម្រិតមុខផ្លូវ នៅទាំងបានវិនិយោគទុនកសាងផ្លូវបង្ហូតទឹកទាំងសងខាងផ្លូវ ជៀសវាងស្ថានភាពជន់លិចដោយអន្លើ។
បង ថាច់ភីបើកកុង-តាក់បញ្ជាការដំណាក់បូមទឹក។
លោក ថាច់ខែន ប្រជាជននៅភូមិផ្នោរក្រូច ឃុំហ៊ីបហ្វាសំណេះសំណាល៖ ដងផ្លូវនេះ បានវិនិយោគទុនកសាងអំឡុងឆ្នាំ ២០០៦។ប៉ុន្តែការកសាងនោះបានត្រឹមតែទ្រូងផ្លូវប៉ុណ្ណោះ រីឯផ្លូវបង្ហូតទឹកក្នុងរដូវវស្សាប្របតាមសងខាងផ្លូវមិនបានកសាង ឡើយ ម៉្លោះហើយមានកន្លែងខ្លះត្រូវជន់លិច ធ្វើឱ្យផ្លូវត្រូវទ្រុឌទ្រោមដោយអន្លើយ៉ាងដំណំ។ ផ្ដើមពីនោះ ក៏មានយោបល់រិះគន់លាតត្រដាងជាច្រើនពីប្រជាជន។ ពេលនេះ សំណង់បានបង្កើនកម្រិត គ្មាននៅជន់លិច មិនត្រឹមតែបង្កភាពងាយស្រួលឱ្យការបើកបរបណ្ដាមធ្យោបាយប៉ុណ្ណោះទេ នៅទាំងបង្កភាពវិវឌ្ឍន៍ថ្មីក្នុងតំបន់ជនរួមជាតិទៀតផង។
អំពីសំណង់បម្រើការផលិត ស្រុកបានវិនិយោគថវិកាជាង ១ ពាន់លានដុង បង្កើនកម្រិត ផ្គុំដាក់ឧបករណ៍មួយចំនួនសម្រាប់ដំណាក់បូមទឹកនៅភូមិកោះសោម ឃុំធ្វឹងហ្វា ជួយឱ្យផ្ទៃដីកសិកម្មនៃភូមិ ចុងផ្នោរ កោះសោម ជាង ៣០០ ហិកតាធានាបានប្រភពទឹកបម្រើឱ្យការផលិតស្រូវ ដាំដំណាំរបស់ប្រជាកសិករ។
បងថាច់ភីអ្នកទទួលបន្ទុកដំណើរការប្រើប្រាស់ដំណាក់បូមទឹកភូមិកោះសោមឃុំធ្វឹងហា្វបានឱ្យដឹងថា៖ កាលពីមុនដំណាក់បូមទឹកបានកសាងបម្រើឱ្យការបូមទឹកចូលប្រឡាយបេតុង។ពេលប្រឡាយបេតុងខូចទ្រុឌទ្រោមមិនអាចប្រើប្រាស់បានទៅទៀត ដំណាក់ផ្អាកធ្វើសកម្មភាពមួយរយៈពេលយូរ។កំណត់សម្គាល់ឃើញតំបន់នេះត្រូវការប្រភពទឹកសាបដើម្បីបម្រើការផលិតស្រូវដាំដំណាំរបស់ប្រជាកសិករដល់ចុងឆ្នាំ ២០២៤ ស្រុកវិនិយោគថវិកាបង្កើនកម្រិតដាក់ផ្គុំម៉ូ-ទើ ៣ គ្រឿងដែលមានថាមពលធំសម្រាប់បូមទឹកចូលតាមបណ្ដាដងប្រឡាយនៃតំបន់ផលិត ។ នេះជាសំណង់នាំមកក្ដីរីករាយជូនដល់មា មីងប្រជាកសិករក្នុងតំបន់ទទួលផល ក្នុងនោះភាគច្រើនគឺកសិករខ្មែរ។ ជារៀងរាល់ថ្ងៃ តាមការបញ្ជាការរបស់ដំណាក់វារីកសិកម្ម ដំណាក់តែងបើកឧបករណ៍ដំណើរការបូមទឹកត្រូវតាមនីតិវិធីបច្ចេកទេសដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់ដំណាក់កាលផ្គត់ផ្គង់ទឹកសាបជូនប្រជាកសិករក្នុងតំបន់។
បងថាច់ភីពិនិត្យឧបករណ៍បូមទឹក។
ក្រៅពីការវិនិយោគទុនបង្កើនកម្រិត ជួសជុលកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជនរួមជាតិខ្មែរ ស្រុកនៅទាំងយកចិត្តទុកដាក់ដល់ការពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ ជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែររីកចម្រើនលើបណ្ដាវិស័យ។
លោក ដឿងក្វាងថឹប អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឱ្យដឹងថា៖ អនុវត្តផែនការពង្រីកសេដ្ឋកិច្ច-សង្គមឆ្នាំ ២០២៤ នៅតាមបណ្ដាឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើនរបស់ស្រុក មានជំហានរីកចម្រើនបង្គួរ កម្រិតប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ក្នុងមួយឆ្នាំ សម្រេច ៦៧ លានដុង ។ ចំនួនគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរឆ្នាំ ២០២៤ ថយចុះ ០,៧៩% ប្រៀបជាមួយចំនួនគ្រួសារអាសយជនក្នុងតំបន់។ បណ្ដាផ្លូវតំបន់ជនរួមជាតិខ្មែរទៅដល់មជ្ឈមណ្ឌល ឃុំបានចាក់កៅស៊ូ ឬបេតុងសម្រេច ១០០% ដងផ្លូវទ្រូងតាមភូមិ តភ្ជាប់ភូមិបានកសាងរឹងមាំសម្រេច ៧២,៥%។ ប្រព័ន្ធបណ្ដាញអគ្គិសនីរីកចម្រើនបន្ត មានគ្រួសារជនរួមជាតិខ្មែរ ៩៩,៤៤%បានប្រើប្រាស់អគ្គិសនីជាប្រចាំ មានគ្រួសារជនរួមជាតិខ្មែរ ១០០% បានប្រើប្រាស់ទឹកស្របអនាម័យ មាន ៧/៨ ឃុំតំបន់ជនរួមជាតិខ្មែរ មានផ្សារបម្រើការបានល្អឱ្យការលក់ដូរ ដោះដូរមុខទំនិញ។ ដោះស្រាយស្ថានភាពដីសង់លំនៅឋាន លំនៅឋាន ដីផលិត ទឹកប្រើប្រាស់៖ បានរំសាយទុនឧបត្ថម្ភដីសង់លំនៅឋាន និងលំនៅឋាន ដីផលិត ផ្លាស់ប្ដូរមុខរបរ និងទឹកសម្រាប់ប្រើប្រាស់ជូនគ្រួសារនៅរាត់រាយចំនួន ២០៣ គ្រួសារ។ ក្នុងនោះមានឧបត្ថម្ភដី ៨ គ្រួសារ លំនៅឋាន ១២២ គ្រួសារ ផ្លាស់ប្ដូរមុខរបរ ៣៩ គ្រួសារ ទឹកសម្រាប់ប្រើប្រាស់រាត់រាយ ៣៤ គ្រួសារ សរុបថវិកាឧបត្ថម្ភជាង ៥,៥ ពាន់លានដុង។ ក្នុងនោះទុនរបស់មជ្ឈិមឧបត្ថម្ភ ៥ ពាន់លានដុង ទុនមូលដ្ឋាន ៥០៨ លានដុង។ នេះជាបណ្ដាសមិទ្ធផលយ៉ាងសំខាន់ដើម្បីជួយឱ្យស្រុកផ្សព្វផ្សាយអនុវត្តល្អ បណ្ដាកម្មវិធី គម្រោងការពាក់ព័ន្ធដល់ ជនរួមជាតិខ្មែរនៅពេលខាងមុខ៕
អត្ថបទ-រូបថត៖ សម្បត្តិ
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ សមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តដឹកនាំ គណៈប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យតេត និងស្វែងយល់ស្ថានភាព ផ្តើមផលិតដើមឆ្នាំ ២០២៥ នៅក្រុមហ៊ុនឧណ្ហ អគ្គិសនីយ្វៀងហាយ។