10/11/2020 07:23
សាឡុងឫស្សី ។ រូបថតៈ សុជា
លោកទ្រីកាញ់ បានឲ្យដឹង៖ ឫស្សីច្រើន ហើយអ្នកប្រកបរបរជាងឫស្សីនៅមូលដ្ឋានក៏ច្រើន ប៉ុន្តែមានអ្នកនៅភូមិរបរខ្លះគ្មានប្រភពចំណូលលំនឹង ម្ល៉ោះហើយពួកគាត់មិនអាចរក្សាភូមិរបរប្រវេណីឲ្យស្ថិតស្ថេរ។ ដើម្បីរក្សាភូមិរបរឲ្យស្ថិតស្ថេរ ខ្ញុំក៏ដូចជាងដទៃនៅទីនេះ ប្តេជ្ញាច្នៃប្រតិដ្ឋ ធ្វើផលិតផលអំពីឫស្សីឲ្យសម្បូរបែបដើម្បីសមស្រប នឹងតម្រូវការនៅទីផ្សារ។ បច្ចុប្បន្នភូមិរបរនៅឃុំហាមយ៉ាងមានផលិតផលធ្វើពីឫស្សីជាង ២០ ប្រភេទ ក្នុងនោះ មានផលិតផលពិសេសៗសម្រាប់ បម្រើឲ្យតម្រូវការគ្រួសារតំបន់ទេសចរណ៍ជីវ សាស្រ្ត តំបន់ resort អាហារដ្ឋានដូចជា៖ គ្រែ តុ កៅអី ទូសៀវភៅ កៅអីបត់សម្រាប់អង្គុយកម្សាន្តនៅឆ្នេរសមុទ្រ ទោចក្រយាន សាឡុងឫស្សី។ល។
ដោយមានថ្វីដៃប៉ិនប្រសប់ ជាងនៅភូមិរបរហាមយ៉ាង ក៏កែច្នៃទ្រង់ទ្រាយផលិតផលធ្វើពីឫស្សីបានច្រើនប្រភេទ ដើម្បីតម្រូវចិត្តអតិថិជនក្នុងនិងក្រៅប្រទេស។ គិតតាំងពីឆ្នាំ ២០១៣ មកទល់ពេលនេះ មូលដ្ឋានរបស់លោកទ្រីកាញ់ ធ្វើសកម្មភាពបានស្រួល មានផលិតផលជាច្រើននីហរ័ណទៅទីផ្សារជាច្រើនប្រទេស ជាពិសេស សាឡុងធ្វើអំពីឫស្សីរបស់លោកមានកិត្តិស័ព្ទបំផុតនៅភូមិរបរនេះ។ លោកទ្រីកាញ់ បានឲ្យ ដឹង៖ ឆ្នាំ ២០០៤ ខ្ញុំចាប់ផ្តើមបោះសាឡុងឫស្សី ប៉ុន្តែដំណាក់កាលនោះ បោះជាទ្រង់ទ្រាយសាមញ្ញ មិនសូវបានស្អាត។ ក្រោយៗមក ខ្ញុំក៏ច្នៃ ប្រតិដ្ឋជាបណ្ដើរលុះដល់ឆ្នាំ ២០១៧ ក៏បាន មន្ទីរឧស្សាហកម្មដឹកជញ្ជូនផលិតផលរបស់ខ្ញុំទៅខេត្តនានាដើម្បីចូលរួមតាំងពិព័រណ៍ រួចបាន អតិថិជនគាំទ្រ ដាក់ពាក្យទិញយ៉ាងច្រើន ។
ចាប់តាំងពីពេលនោះមក ប័ណ្ណកុម្ម៉ង់មុខទំនិញរបស់មូលដ្ឋានលោកទ្រីកាញ់កាន់តែច្រើនបច្ចុប្បន្នមូលដ្ឋានរបស់គាត់ដោះស្រាយឲ្យពល ករ ២៦ នាក់ធ្វើការ ក្នុងនោះមានជាងជំនាញ ០២ នាក់ មានប្រភពចំណូល ០៩ លានដុង ក្នុងមួយខែ ក្រៅពីនោះ មានប្រភពចំណូល ០៦ លានដុង ក្នុងមួយខែ។ ក្រៅពីពលករធ្វើ ការនៅមូលដ្ឋាន នៅមាន ២៦ គ្រួសារទៀត ទទួល ផលិតផលរបស់មូលដ្ឋានទៅផ្ទះធ្វើ ០៤ គ្រួសារ ប្រមូលទិញដើមឫស្សី ០៤ គ្រួសារប្រមូលទិញ ដើមពីងពង់ឲ្យមូលដ្ឋាន។ ក្រៅពីនោះ លោក ទ្រីកាញ់នៅទាំងវិនិយោគទុនទិញម៉ាស៊ីនអារ ពន្លាក ម៉ាស៊ីនឈូស ។ល។ ជួយឲ្យការផលិតបានឆាប់រហ័សនិងស្អាតជាង។ អាស្រ័យហេតុនោះ ទើបផលិតផលធ្វើអំពីឫស្សីរបស់គាត់បាន អតិថិជនចូលរួមគាំទ្រយ៉ាងច្រើន គាត់បានបើកទូលាយទីផ្សារ លក់ផលិផល។
សំណេះសំណាលបន្ថែមអំពីសាឡុងឫស្សី លោកទ្រីកាញ់ឲ្យដឹងដោយរីករាយថា៖ បច្ចុប្បន្ននេះ មូលដ្ឋានយើងខ្ញុំបោះសាឡុងពីគល់ឫស្សីយ៉ាងមាំស្អាត។ ពីមុនច្រើនយកគល់ឫស្សីទៅ ចោល បច្ចុប្បន្ននេះ ខ្ញុំនិងបងប្អូនខិតខំយកចិត្តទុកដាក់ច្នៃប្រតិដ្ឋបោះសាឡុងពីគល់ឫស្សីមាន ទ្រង់ទ្រាយល្អៗយ៉ាងសម្បូរបែប។ ពីមុនគ្រាន់តែបោះផលិតផលសាមញ្ញសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ បច្ចុប្បន្ននេះ ត្រូវច្នៃផលិតផលឲ្យមានទ្រង់ទ្រាយច្រើនប្រភេទ និងរចនាយ៉ាងម៉ត់ចត់ ស្អាតទៀតផង។ អាស្រ័យដោយស្រឡាញ់របរ នេះ ទើបខ្ញុំខិតខំស្វែងយល់រួចណែនាំបងប្អូនធ្វើបានសម្រេចជោគជ័យសាឡុងឫស្សី។
មុននឹងបានទទួលស្គាល់សម្រេចសម្បទា OCOP ផ្កាយ ០៤ ឆ្នាំ ២០១៦ សាឡុងឫស្សីរបស់លោកទ្រីកាញ់ទទួលបានរង្វាន់លេខ ១ ថ្នាក់ ខេត្ត ស្តីពីផលិតផលឧស្សាហកម្មជនបទឆ្នើម ទទួលរង្វាន់លេខ ៣ តំបន់វាលទំនាបទន្លេគឺវ ឡុង។ ក្រៅពីសាឡុងឫស្សី ទោចក្រយានធ្វើពីឫស្សីនិងផលិតផលជាច្រើនប្រភេទរបស់មូលដ្ឋានទ្រីកាញ់ក៏បានអតិថិជនជាច្រើនគាំទ្រដែរ។ បច្ចុប្បន្ន មូលដ្ឋានរបស់គាត់ទទួលតុបតែងអាហារដ្ឋានដោយឫស្សីនៅបណ្តាខេត្តក្រុងជា ច្រើន៕ ប្រែសម្រួល៖ សុជា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។