25/08/2020 09:53
សមមិត្តហ្វីនមិញទ្រី លេខាបក្សឃុំហីវទឺបានឲ្យដឹងថា៖បណ្តាឆ្នាំកន្លងហើយអាស្រ័យដោយ ជះឥទ្ធិពលរបស់អាកាសធាតុ និងអាស្នរោគជំងឺប្រែប្រួលយ៉ាងស្មុគស្មាញបណ្តាលឲ្យជះទិ្ធពលមិនតិចឡើយដល់សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចរបស់មូលដ្ឋាន។ ប៉ុន្តែជាមួយនឹងការខិតខំ ប្តេជ្ញាចិត្តក្នុងការដឹកនាំចង្អុលការ បញ្ជាការរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនរួមជាមួយនឹងស្មារតីព្យាយាម ច្នៃប្រតិដ្ឋរបស់មាមីងជនរួមជាតិខ្មែរក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពូជឈើដាំ សត្វចិញ្ចឹមដោយភ្ជាប់ជាមួយនឹងការអនុវត្តនូវបណ្តាសមិទ្ធិផលវិទ្យាសាស្ត្រ-បច្ចេកទេសបានញ៉ាំងឲ្យជីវភាព សម្ភារៈ ស្មារតីរបស់មាមីងជនរួមជាតិខ្មែរឃុំហីវទឺមិនបញ្ឍប់បានលើកកម្ពស់។ ប្រសិនបើកាលពីឆ្នាំ ២០១៥ ប្រភពចំណូលជាមធ្យមក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំសម្រេចបាន ៧,៥ លានដុង គឺពេលនេះបង្កើនឡើងបានជាង ៥០ លានដុងក្នុងមួយឆ្នាំ។ អត្រាគ្រួសារក្រីក្រពី ១៨,៥% កាលពីឆ្នាំ ២០១៥ ដល់ថុងឆ្នាំ ២០១៩ កាត់បន្ថយចុះនៅ ១,៧៣%។
ថ្វីត្បិត បញ្ហាគួរយកចិត្តទុកដាក់ក្នុងពេលខាងមុខនោះគឺអត្រាគ្រួសារខ្មែរក្រីក្រនៅហីវទឺ នៅមានចំនួនច្រើនបើប្រៀបជាមួយនឹងចំនួនគ្រួសារក្រិក្ររួមរបស់ឃុំ។អាស្រ័យហេតុនោះ រួមជាមួយនឹងការយកចិត្តទុកដាក់ការឧបត្ថម្ភរបស់បក្ស រដ្ឋដោយឆ្លងតាមបណ្តាគម្រោង ការកម្មវិធីគោលដៅជាតិស្តីពិការវិវឌ្ឍន៍នៅតំបន់ជនរួមជាតិខ្មែរដូចជាពង្រីកមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាតប្រជុំជីវភាព សុខាភិបាល អប់រំ លំនៅឋាន ដីសាងសង់ផ្ទះ ដីផលិតបង្កបានជាភាពទម្លុះទម្លាយអំពីការពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រចីរភាពក្នងតំបន់ជនរួមជាតិខ្មែរនៅមូលដ្ឋាន។ បច្ចុប្បន្ននេះឃុំហីវទឺមានគ្រួសារប្រជាជន ៩៥,១៥% គ្រួបានទទួលស្គាល់គ្រួសារវប្ប ធម៌ ៩៥,១៣% គ្រួបានទទួលស្គាល់គ្រួសារជនបទថ្មី រក្សាខ្ជាប់ ០៧ ភូមិជនបទថ្មី រក្សាខ្ជាប់ ១៩/១៩ លក្ខឋានឃុំជនបទថ្មី រក្សាខ្ជាប់ ៤/៤ មូលដ្ឋានជំនឿសាសនា អារ្យធម៌ ០៧ ភូមិវប្បធម៌។ បណ្តាសកម្មភាពវប្បធម៌សិល្បះកីឡាហាត់ប្រាណក្នុងតំបន់ជនរួមជាតិខ្មែរតែងបានទាញ យក និងពង្រីកមានប្រសិទិ្ធភាព ពិសេសគឺបណ្តាក្រុមសិល្បះយីកេ ឆៃយ៉ាំ ភ្លេងពិណពាទ្យសន្សឹមៗនឹងបានឆ្លើយតបសំណូមពរទទួលផលវប្បធម៌ ស្មារតីរបស់ជនរួមជាតិខ្មែរ។
រួមជាមួយនឹងនោះការវិនិយោគពង្រីកសេដ្ឋកិច្ច-សង្គមក្នុងបណ្តាឆ្នាំកន្លងហើយ បក្ខភាគ ឃុំហីវទឺតែងយកចិត្តទុកដាក់ដល់ការងារពង្រីកបក្ខជនក្នុងតំបន់ជនរួមជាតិខ្មែរ និងជម្នះបនស្ថានភាពសាខាបក្សមានជនរួមជាតិខ្មែរច្រើនប៉ុន្តែគ្មានបក្ខជនខ្មែរ។ បច្ចុប្បន្ននេះ អត្រាបក្ខជនខ្មែរស្រូបយកអត្រា ២៨,០៣% ប្រៀបនឹងចំនួនបក្ខជនរួមរបស់ទូទាំងឃុំ។ កងជួរកម្មាភិបាលខ្មែរតែងបានយកចិត្តទុកដាក់បណ្តុះបណ្តាល បំពាក់បំប៉នអំពីនយោបាយ មុខជំនាញ តែងតាំងធានាការងារតាមសំណូមពរភារកិច្ចនយោបាយរបស់មូលដ្ឋាន។ ក្នុងនោះមានកម្មាភិបាលខ្មែរ ០៣ រូបគឺជាសមាជិកគណៈប្រតិបត្តិការបក្ខភាគឃុំ អានត្តិកាល ២០២០-២០១៥។ កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយមវជន សមាជិកសមាគម សមាជិកបណ្តាអង្គការមហាជនទាំងអស់នេះ និងជនរួមជាតិខ្មែរតែងមានឆន្ទះមោះមុតរួមបំពេញកម្លាំងកសាងប្រព័ន្ធនយោបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អាតស្អំរឹងមាំ។
សមមិត្តហ្វីនមិញទ្រីបានឲ្យដឹងបន្ថែមថា៖ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលសម្រេចបាន ឃុំហីវទឺគង់នៅអន់ខ្សោយមួយចំនួននោះគឺការងារកាត់បន្ថយភាពក្រីក្រចៅរភាពក្នុងតំបន់ជនរួមជាតិខ្មែរមិនទាន់បានខ្ពស់ការងារបំពាក់បំប៉នពង្រីកបក្ខជនខ្មែរនៅទាប បើប្រៀបជាមួយនឹងសំណូមពរ។អាស្រ័យហេតុនោះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហីវទឺកំពុងនិងបន្តប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយវិធីសាស្ត្រជាច្រើនដើម្បីអនុវត្តល្អគោនយោបាយជនជាតិរបស់បក្ស រដ្ឋចំពោះជនរួមជាតិ។ជាក់ស្តែងនោះគឺអាទិភាពវិនិយោគឲ្យការងារកាត់បន្ថយក្រីក្រ ដោះស្រ័យទាន់ពេលចំពោះការទុកលំបាករបស់ជនរួមជាតិខ្មែរ ពិសេសគឺការពង្រីកសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវគមនាគមន៍ ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាតប្រជុំជីវភាពរបស់បណ្តាភូមិមានជនរួមជាតិខ្មែររស់នៅច្រើន។អនុវត្តល្អការងារទាញយកគោលយោបាយ កម្មវិធី គម្រោងការ ទុនវិនិយោគ មុខសញ្ញាឧបត្ថម្ភដើម្បីទុកឲ្យជនរួមជាតិខ្មែរបានដឹង និងចូលរួមគ្រប់គ្រងស៊ើបអង្កេត។ ថង្អុលការអនុវត្តល្អការងារបណ្តុះបណ្តាលវិជ្ជាជីវ ដោះស្រាយការងារធ្វើ។យកចិត្តទុកដាក់បណ្តុះបណ្តាលបំពាក់បំប៉ន ប្រគល់ការងារកម្មាភិបាលដែលចេះភាសាខ្មែរឲ្យទទួលបន្ទុកភូមិសាស្ត្រភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើនដើម្បីងាយដ្រួលក្នុងការផ្សព្វផ្សាយ អប់រំសាយភាយបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ និងណែនាំ ឧបត្ថម្ភជនរួមជាតិខ្មែរអនុវត្តល្អបណ្តាជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការផលិត។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិខ្មែរសកម្មបង្កើនការផលិតពង្រីកសេដ្ឋកិច្ច-សង្គម កសាងជនបទថ្មី អនុវត្តល្អរបៀបរស់នៅអារ្យធម៌ គ្រួសារវប្បធម៌ អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ បង្កើនផែនមហាសាមគ្គីទូទាំងប្រជាជាតិ ធ្វើជាគំរូក្នុងការអនុវត្តលអបណ្តាគោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋរួមចំណែកធ្វើវិវេចនានូវបណ្តាបញ្ហាទាក់ទិនដល់ការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិនៅមូលដ្ឋាន៕ ថាញក្វាង-រតនា
ស្រុកកូវង៉ាង មានឃុំចំនួន ៨ មានជនរួមជាតិខ្មែររស់នៅច្រើន រួមមាន៖ ធ្វឹងហ្វា ហ៊ីបហ្វា ម៉ីហ្វា គីមហ្វា ញីទ្រឿង ទ្រឿងទ័រ ឡុងស៊ើង និងថាញ់ហ្វាស៊ើង ដោយមានអត្រាជនរួមជាតិខ្មែរប្រមាណ ៣២% ប្រៀបជាមយយចំនួនគ្រួសារនៃទូទាំងស្រុក។ ឆ្នាំ ២០២៤ និងបណ្ដាខែដើមឆ្នាំ ២០២៥ ស្រុកផ្ដុំចង្អុលការអនុវត្តការងារតំបន់ជនរួមជាតិ គោលនយោបាយជនជាតិ កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ល។ ទទួលបានលទ្ធផលសកម្ម។