
27/09/2023 08:22
ទីវកឹងជាស្រុកមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនរបស់ខេត្តត្រាវិញ។ ក្នុងទូទាំងស្រុកមានអត្រាជនរួមជាតិ ខ្មែរជិត ៣២% នៃចំនួនប្រជាជនរួមរបស់ស្រុក។ លើភូមិសាស្រ្តស្រុកមានវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរចំ នួន ១៥ វត្ត ក្នុងនោះ វត្តបុទុមប្រជុំនទី (អូរឈូក) ស្ថិតនៅភូមិអូរឈូក ឃុំតឹបង៉ាយជា វត្តមួយស្ថិតក្នុងបណ្ដាវត្តបានផ្សារ ភ្ជាប់ជាមួយបណ្ដាតម្លៃប្រពៃណីរបស់ជនរួមជាតិខ្មែរនិង បណ្ដាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់មូលដ្ឋាន។
05/09/2023 13:52
តាំងពីដើមឆ្នាំ ២0២៣ មកដល់ពេលនេះ គណៈជនជាតិខេត្តសហការជាមួយបណ្តាមន្ទីរ ស្ថាប័នខេត្ត ចាត់តាំងផ្សព្វផ្សាយច្បាប់បាន ២៤ លើក ជូនតំណាង ៣.១១៤ អង្គ និងរូបដែលជាអ្នក មានប្រជាប្រិយភាព ព្រះសង្ឃ និងគណៈកម្មការអារាមាភិបាលវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ១៤៣ វត្តក្នុងខេត្ត តំណាងឲ្យប្រជាជននៅតំបន់ជនជាតិភាគតិចក្នុងខេត្ត។ល។ ខ្លឹមសារ សហការផ្សព្វផ្សាយ៖ សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ របស់ គណៈកម្មាធិការបក្សខេត្ត ស្តីពីបន្តការអភិវឌ្ឍន៍គ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០ គោលនយោបាយគាំពារសុខាភិបាល វិធីសាស្រ្តក្នុងការ ផ្សព្វផ្សាយច្បាប់វិជ្ជមាន។ល។
25/08/2023 14:31
រឿងស្ម័គ្រចិត្តសុំបំបាត់ឈ្មោះចេញពីបញ្ជីគ្រួសារក្រីក្ររបស់បង ង៉ូថាញ់ត្វៀង និងបងស្រី ថាច់ធីធូត្រាង នៅភូមិផ្សារតាសឹក ឃុំឡុងហ៊ីប ស្រុកថ្កូវ មិនត្រឹមតែ បង្ហាញពីឆន្ទៈក្នុងការពឹងផ្អែកលើខ្លួនឯងក្នុងជីវភាពប៉ុណ្ណោះទេ នៅទាំងកត់សម្គាល់ ពីការឯកភាព ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រស្ថិរ ភាពទៀតផង។
15/08/2023 09:12
លោក ថាច់ហ្វាយ ស្នាក់នៅភូមិធ្លកទទឹង ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ជាសមាជិកអ្នកមានវ័យចាស់ឃុំហ៊ីបហ្វា ជាអ្នកមានការរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងអនុវត្តបណ្ដាចលនានៅមូលដ្ឋាន។ លោកតែងសម្ដែងពីតួនាទី “អ្នកមានវ័យចាស់គំរូភ្លឺស្វាង”។
25/07/2023 10:25
វត្តក្រពុំឈូកច្រាលចារ ឃុំថាញ់ស៊ើង ស្រុកថ្កូវបានកសាងឡើងនៅឆ្នាំ ១៧៥២ ព្រះចៅអធិការបច្ចុប្បន្នគឺព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង។ ក្នុងសម័យតស៊ូប្រឆាំងអា ណានិគមបារាំង និងចក្រពត្តិអាមេរិក ព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះតែង សាមគ្គីចិត្តមួយថ្លើមមួយតាមបក្ស ចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលធ្វើសកម្មភាពបដិវត្តន៍ និងចូលរួមបណ្ដាចលនាតស៊ូប្រកបដោយភាពអង់អាចក្លាហាន ក្នុងនោះមានព្រះ ភិក្ខុយឿងសុខនិងគឹមសុមន៍។
21/07/2023 09:07
មិនត្រឹមតែជាគំរូក្នុងចលនាឆ្លងកាត់ការលំបាក ចាកផុតភាពក្រីក្រឡើយ អតីត យុទ្ធជន ង្វៀងត្រាង៉ង សមាជិកសាខាសមាគមអតីតយុទ្ធជនភូមិកញ្ចោងផ្សារ ឃុំ ភូកឹង ស្រុកទីវកឹង នៅទាំងជាសមាជិកសកម្មក្នុងបណ្ដាចលនានៅមូលដ្ឋាន។ លោក ជាគំរូមួយក្នុងបណ្ដាគំរូឈានមុខក្នុងការងារដាំឈើបៃតង អនាម័យបរិស្ថានបង្ក ឱ្យទិដ្ឋភាពជនបទស្រឡះស្រលួន ជ្រះស្អាត។
17/04/2023 09:23
វត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រា វិញបានកសាងឡើងនៅឆ្នាំរការ នព្វស័ក ពស. ២២០១ គស. ១៦៥៧។ គិតមក ដល់បច្ចុប្បន្នបានឆ្លងកាត់ក្រោមការគ្រប់គ្រងរបស់ព្រះឧបជ្ឈាយ៍ និងព្រះចៅអធិ ការ ២៥ ព្រះអង្គ។ រាល់ជំនាន់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ អង្គណាក៏មានស្នាព្រះ ហស្តយ៉ាងច្រើនក្នុងការថែរក្សា និងកសាងវត្តអារាម។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះសាសនសភោ ថាច់ថាយ យ្វៀងមិនត្រឹមតែខិតខំកសាងសំណង់ផ្សេងៗក្នុង វត្ត ព្រះអង្គនៅទាំងដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើង វត្តទាំងមូលឧបត្ថម្ភ បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិរក្ស ផ្សព្វផ្សាយ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ៕ ពណ៌នារូបថត៖ ថាច់ហ្វាង