
កាលពីថ្ងៃទី ១៣ កញ្ញា ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍-សមាគមសហព័ន្ធនារីខេត្ត បានទៅប្រគេនគ្រឿងឧបភោគដល់វត្តយសមេត្រី (មេរងចាស់) ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាង សរុបទឹកប្រាក់ជាង ១០ លានដុង អាស្រ័យដោយអង្គភាពទាំង ០២ ចលនាសប្បុរសជន ឧបត្ថម្ភ។
17/09/2021 09:29
វប្បធម៌ប្រពៃណី ក្នុងនោះមានវប្បធម៌សិល្បៈ វប្បធម៌គ្រឿងបរិភោគអាហារ ទំនៀមទម្លាប់លំនៅឋាន ក្បាច់រាំ ល្ខោន។ល។ របស់ជនរួមជាតិខ្មែរណាមបូនិយាយរួមខេត្តត្រាវិញនិយាយដោយឡែក តែងខ្ជាប់ជាមួយនឹងការកកើត និងអភិវឌ្ឍន៍វប្បធម៌បណ្តាជនជាតិ។ នាឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២១ កាសែកខេមរា ភាសាត្រាវិញសូមឧទ្ទេសនាមដល់មិត្តអ្នកអានទ្រូសៗអំពីលក្ខណៈវប្បធម៌ប្រពៃណីឆ្នើមៗមួយចំនួនដូចជា៖
17/09/2021 08:47
ក្រោយរយៈកាលអនុវត្តគម្លាតសង្គមតាមសារាចរលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីបណ្តាវិធានការជាបន្ទាន់បង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ មកដល់ថ្ងៃទី ០៩ កញ្ញាឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយសារលិខិតលេខ ៤០២១/UBND-KGVX ជួយឱ្យអ្នកលក់ដូរមុខទំនិញមួយចំនួនតាមការកំណត់ត្រឡប់មកលក់ដូរដោយសភាពធម្មតាវិញ ប៉ុន្តែត្រូវធានាការអនុវត្តន៍បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩។ យើងខ្ញុំមានឱកាសកត់សម្គាល់សកម្មភាពលក់ដូរនៅតាមបណ្តាផ្សារលើភូមិសាស្រ្តឃុំភឿកហ៊ឹង ស្រុកថ្កូវ ក្រោយពេលសារលិខិតបានចេញផ្សាយ និងមានសុពលភាព។
14/09/2021 08:48
ដោយមានព្រះទ័យយល់ឃើញថា ការអនុវត្តន៍សារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងសេចក្តីប្រកាសលេខ ០៥ របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត “ស្តីពីការអនុវត្តន៍បណ្តាវិធានការចាំបាច់បង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩” នោះព្រះសង្ឃនៅតាមវត្តមិននិមន្តទៅបិណ្ឌបាតតាមលំនៅឋានរបស់ពុទ្ធបរិស័ទបានដូចជាថ្ងៃធម្មតា។ អាស្រ័យហេតុនោះ ព្រះតេជគុណ ថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាង បានចំណាយថវិការបស់ព្រះអង្គ រួមជាមួយការបំផុសចលនាបណ្តាសប្បុរសជនប្រគេនទេយ្យវត្ថុជាច្រើនដល់បណ្តាវត្តក្នុងរដូវអាសន្នរោគកំពុងរីករាលដាលស្មុគស្មាញ។
10/09/2021 09:14
ភូមិសារយ៉ាំង ឃុំដូងចូវ ស្រុកយ្វៀងហាយ បានរួមបញ្ចូលពីភូមិកោះត្លាច និងភូមិសារយ៉ាំង ជាភូមិសាររយ៉ាំងនៅខែកក្កដា ឆ្នាំ ២០១៩។ ឆ្លងតាមរយៈការបំផុសចលនាអនុវត្តបណ្តាលក្ខឋាន ភូមិវប្បធម៌ ជនបទថ្មី ដល់ចុងឆ្នាំ ២០២០ ភូមិបានទទួលស្គាល់សម្រេចលក្ខឋានវប្បធម៌ ជនបទថ្មី។ បច្ចុប្បន្នភូមិកំពុងអនុវត្តបណ្តាលក្ខឋានអំពីភូមិជនបទថ្មីខ្នាតគំរូ តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនស្រុក។
10/09/2021 09:06
ឆ្នាំសិក្សា ២០២០‑២០២១ មន្ទីរអប់រំ-បណ្តុះបណ្តាលបន្តយកចិត្តទុកដាក់អនុវត្តបណ្តាវិធីសាស្រ្តបង្កើនគុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ។ តាមការស្ថិតិក្នុងឆ្នាំសិក្សា ទូទាំងខេត្តមានសិស្សជនជាតិខ្មែរ ៧៥.៤៩២/២១៣.៦៧២ នាក់ (ស្រូបយកអត្រា ៣៣,៣៥%) បណ្តាសាលារៀនក្នុងតំបន់ជនរួមជាតិខ្មែរបន្តពង្រីកការបង្រៀន និងរៀនអក្សរខ្មែរតាមសេចក្ដីណែនាំលេខ ២៤/TT-BGDĐT ចុះថ្ងៃ ២៧ កក្កដាឆ្នាំ ២០១៤ របស់ក្រសួងអប់រំ-បណ្តុះបណ្តាល។ ក្នុងនោះមានសាលារៀន ១១០ កន្លែងពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ និងមធ្យមសិក្សាបាលី-ខ្មែរ បង្រៀននិងរៀនអក្សរខ្មែរ ដោយមានសិស្ស ១៩.៦៧៦ អង្គនិងរូបចូលរៀន។
07/09/2021 09:30
ដោយកំណត់ការកសាងជនបទថ្មីជាគោលដៅធំរបស់បក្ស និងរដ្ឋ ទន្ទឹមនឹងនោះជាបន្ទុករបស់ទូទាំងប្រព័ន្ធនយោបាយ និងទូទាំងសង្គម ម៉្លោះហើយឃុំហ្វាឡើយ ស្រុកចូវថាញ់ ផ្តុំកម្លាំងផ្សព្វផ្សាយដំណោះស្រាយព្រមគ្នាជាច្រើន ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចលក្ខឋានស្តីពីការកសាងជនបទថ្មី។
31/08/2021 08:31
ក្នុងបណ្តាថ្ងៃ ខែ ដែលគម្លាតសង្គមបង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ការងារជួយឧបត្ថម្ភដល់បណ្តាមុខសញ្ញា អន់ខ្សោយ មានស្ថានភាពទុក្ខលំបាក ក្នុងជីវភាពតែងបានរដ្ឋអំណាចគ្រប់ថ្នាក់ បណ្តាសប្បុរសធម៌ ពង្រីកប្រវេណីល្អប្រវេណី “ អ្នកមានរក្សាខ្សត់” “ជួយគ្នាក្នុងគ្រាអាសន្ន”។ ពិសេសគឺបណ្តារូបភាពក្នុងព្រះពុទ្ធសាសនា ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការបានរួមដំណើរជាមួយបក្ស រដ្ឋនាំយកទេយ្យទាន អំណោយវត្ថុសម្ភារ ចាំបាច់និមិន្តទៅតាមច្រកល្ហកចុងកាត់មាត់ញក ដើម្បីឧបត្ថម្ភដល់ជីវភាពមាមីងជនរួមជាតិខ្មែរត្រូវរងជះឥទ្ធិ ពល អាសន្នរោគជំងឺកូវីដ-១៩។ ខាងក្រោមនេះគឺជាបណ្តារូបភាពព្រះសង្ឃគួរឱ្យគោរពស្ងើចសរសើរ៖
24/08/2021 09:39
*សប្ដាហ៍កន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទទួលគ្រឿងឧបភោគមួយចំនួននិងអំណោយរួមមាន៖ ពងមាន់ ១២.០០០ ពង ទឹកដោះគោ ៤៨០ ប្រអប់តម្លៃ ៤០ លាន ដុង និងផ្ទះមេត្តាធម៌ ០២ ខ្នងសម្រាប់គ្រួសារក្រីក្រ (ក្នុង ០១ តម្លៃ ៦០ លានដុង) អាហារូបកណ៍ ០៥ ចំណែកសម្រាប់សិស្សខ្មែរក្រីក្រ (ក្នុងមួយចំណែកតម្លៃ ០១ លានដុង ឧបត្ថម្ភក្នុងរយៈពេល ១២ ខែគិត ជាទឹកប្រាក់ ៦០ លានដុង) ទោចក្រយាន ១០ គ្រឿង តម្លៃ ២០ លានដុង។ សរុបតម្លៃនៃអំណោយ ទាំងអស់ ២៤០ លានដុង អាស្រ័យដោយលោកដងង៉ុកហាយ អតីតអនុប្រធានគណៈកម្មាធិការប្រ ជាជនខ័ណ្ឌលេខ ១ ទីក្រុងហូជីមិញចលនាសប្បុរសជនឧបត្ថម្ភ។
24/08/2021 08:08
ក្រោយពេលអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មីកាលពីឆ្នាំ ២០២០ ភូមិទី ៣ ឃុំផុងភូ ស្រុកកូវកែ បន្តបំផុសចលនាកម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងភូមិផ្តុំកម្លាំងអនុវត្តសម្រេចបណ្តាលក្ខឋានភូមិជនបទថ្មីលើកកម្ពស់ក្នុងឆ្នាំ ២០២១ តាមផែនការដាក់ចេញ។
20/08/2021 08:54
“រួមដំណើរជាមួយយុវជនកសាងខ្លួន កសាងអាជីព” ជាចលនាមួយធំរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។ ក្នុងរយៈកាលកន្លងហើយ សម្ព័ន្ធយុវជនឃុំហ៊ីវទឺ ស្រុកទីវកឹងរួមដំណើរ ឧបត្ថម្ភសមាជិក យុវវ័យឲ្យបានប្រសព្វជាមួយបណ្ដាប្រភពទុនដើម្បីពង្រីកសេដ្ឋកិច្ច។ ផ្តើមពីកិច្ចចលនានោះ លេចឡើងទម្រង់ឆ្នើម របៀបធ្វើពូកែជាច្រើន ក្នុងសម្ព័ន្ធយុវជន រួមចំណែកកែលម្អជីវភាព បង្កើនប្រភពចំណូល និងធ្វើមានស្របច្បាប់នៅមូលដ្ឋាន។