29/09/2022 14:13
បណ្ដាអ្នកដែលជូនទស្សនីយវត្ថុឲ្យសារមន្ទីរបានស្ងើចសរសើរឆ្នាំ ២០២១។ រូបថត៖ បាធី
លោកឡេថាញ់វិញ នាយករងសារមន្ទីរចម្រុះខេត្តត្រាវិញបានឲ្យដឹងថា៖ សារមន្ទីរវប្បធម៌ខ្មែរខេត្តត្រាវិញមានភារៈស្រាវជ្រាវ ប្រមូលពិនិត្យរក្សា គ្រប់គ្រង តាំងពិព័រណ៍ ផ្សព្វផ្សាយ ពង្រីកបណ្ដាតម្លៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបីធម្មជាតិ មនុស្ស ប្រវេណីតស៊ូ ប្រឆាំងខ្មាំងឈ្លានពានរបស់ជនជាតិខ្មែរខេត្តត្រាវិញគ្រប់ដំណាក់កាល រួមចំណែកបម្រើតម្រូវការសិក្សាស្រាវជ្រាវ អប់រំ ទស្សនា សោយ ផលវប្បធម៌របស់ប្រជាជននៅក្នុង និងក្រៅខេត្ត។
បច្ចុប្បន្ន សារមន្ទីរចម្រុះមានទស្សនីយវត្ថុជាង ១២.០០០ ប្រភេទ។ ក្នុងនោះ មានរតនវត្ថុជាតិមួយបានទទួលស្គាល់នៅឆ្នាំ ២០១៦ និងបេតិកភណ្ឌវប្បធម៌អរូបីជាតិ ០៥ (ពិធីសែនសមុទ្រម៉ីឡុង ពិធីបុណ្យអកអំបុក សិល្បៈចម្រៀងចាប៉ីបុរាណ ណាមបូ សិល្បៈរបាំ និងសិល្បៈចម្រៀងចាប៉ីដងវែងរបស់ជនជាតិខ្មែរ)។ អនុវត្តផែនការសកម្មភាព រៀងរាល់ឆ្នាំ សារមន្ទីរចម្រុះខេត្តត្រាវិញបានបន្តការងារប្រមូលតាំងពិព័រណ៍ ពិនិត្យ និងរក្សា គ្រប់គ្រងទស្សនីយវត្ថុតាមកំណត់។ ធ្វើសេនាធិការបង្កើតបណ្ដាសំណុំលិខិតវប្បធម៌អរូបី ឆ្នើមរបស់ខេត្តដើម្បីបញ្ចូលទៅក្នុងសារបណ្ណបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ចុះឈ្មោះអនុវត្តខ្លឹមសារ កម្មវិធីគោលដៅជាតិអភិរក្សវប្បធម៌ជនជាតិភាគតិចខេត្តត្រាវិញ ដំណាក់កាល ២០២១-២០២៥ តាមសេចក្ដីណែនាំលេខ ៦៧៧/HD-BVTTDL ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២ របស់ក្រសួង វប្បធម៌ កីឡា និងទេសចរណ៍ដើម្បីប្រមូល អភិរក្ស និង អភិវឌ្ឍបណ្ដាតម្លៃវប្បធម៌ដែលកំពុងមាននិន្នាការបាត់បង់បន្តិចម្ដង។
លោកឡេថាញ់វិញឲ្យដឹងបន្ថែមពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ អង្គភាពប្រមូលបានវត្ថុគ្រប់ប្រភេទបានចំនួន ៤០៨ មុខ សម្រេច និងសម្រេចលើសកម្រិតផែនការដាក់ចេញ។
បងស្រីស៊ើងធីហៀង បុគ្គលិកសារមន្ទីរចម្រុះខេត្តត្រាវិញបានផ្សារភ្ជាប់ជាមួយអង្គភាព ចាប់តាំងពីបានបង្កើតមកទល់ពេលនេះឲ្យដឹងថា គាត់មានមោទនភាពយ៉ាងខ្លាំងពេល បានអធិប្បាយ ជូនភ្ញៀវអំពីលក្ខណៈដ៏វិសេសវិសាលដែលបានរក្សាទុកនៅក្នុងសារមន្ទីរ។ ចំពោះទស្សនីយវត្ថុទាំងឡាយរបស់ជនជាតិខ្មែរដែលបានដាក់តាំងពិព័រណ៍នៅក្នុងសារ មន្ទីរ គាត់មានមោទនភាព ក្រៃលែងអំពីប្រវេណីវប្បធម៌របស់ខ្លួន។ ជាងនោះទៅទៀត គាត់មានអារម្មណ៍ថាហាក់ដូចមានកិត្តិយសយ៉ាងក្រៃលែងពេលបានបក្ស និងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអភិរក្សបណ្ដាតម្លៃវប្បធម៌ក្នុងរយៈពេលកន្លង។ ជាក់ស្ដែងដូចជា ពេល មានឱកាសមកដល់ខេត្តត្រាវិញ បណ្ដាថ្នាក់ដឹកនាំបក្ស និងរដ្ឋតែងចូលមកទស្សនាសារមន្ទីរ ជំរុញស្មារតីកម្មាភិបាល បុគ្គលិកដែលកំពុងបំពេញ ការងារនៅទីនេះ។ ជាពិសេស មានសមូហភាព បុគ្គលជាច្រើននៅទាំងជូនបណីតវត្ថុ រួមចំណែក ធ្វើឲ្យសម្បូរបែបវត្ថុសម្រាប់តាំងពិព័រណ៍នៅក្នុងសារមន្ទីរទៀតផង។
អំពីចំនួនភ្ញៀវអញ្ជើញមកទស្សនា ស្វែងយល់នៅសារមន្ទីរ តាមប្រសាសន៍របស់លោក ឡេថាញ់វិញ អង្គភាពតែងទទួលភ្ញៀវមកទស្សនាច្រើនបំផុតនៅបណ្ដាឱកាសពិធីបុណ្យ តេត និងបណ្ដាថ្ងៃសម្រាកចុងសប្ដាហ៍។ល។ នៅបណ្ដាថ្ងៃធម្មតា សារមន្ទីរចម្រុះខេត្តត្រាវិញក៏ទទួលភ្ញៀវជិត ១០០ នាក់ក្នុងមួយថ្ងៃ។ ក្រៅពីមុខសញ្ញាទេសចរណ៍ សារមន្ទីរតែងទទួលបណ្ដាប្រតិភូសិស្សមកពីបណ្ដាសាលាជនជាតិអន្តេវាសិក ភ្ញៀវបរទេសចរមក ស្វែងយល់ធ្វើការសិក្សាស្រាវជ្រាវ។ល។
ដើម្បីពង្រីកបណ្ដាលទ្ធផលដែលសម្រេចបាន លោកឡេថាញ់វិញបានឲ្យដឹងថា ក្នុង ០៣ ខែចុង ឆ្នាំ ២០២២ នេះ អង្គភាពនឹងអនុវត្តការតាំងពិព័រណ៍ប្រមាណ ០៥ លើក រួមមាន៖ ចូលរួមតាំងពិព័រណ៍ក្នុងឱកាសទិវាវប្បធម៌ជនជាតិខ្មែរណាម បូលើកទី ៨ នៅខេត្តសុកត្រាំង តាំងពិព័រណ៍សម្លៀក បំពាក់ប្រពៃណីជនជាតិភាគតិចខេត្តត្រាវិញនាឱកាសសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរភោជនាហារណាមបូភ្ជាប់ជាមួយពិធីបុណ្យអក អំបុករបស់ខេត្តឆ្នាំ ២០២២។ តាំងពិព័រណ៍បណ្ដា សកម្មភាពអនុស្សាវរីយ៍ទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣/១១)។ ចូលរួមសកម្មភាពនាឱកាសព្រឹត្តិការណ៍ “ភាគខាងលិចស្រុ កកំណើតប្អូន” នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាមឆ្នាំ ២០២២ និងចូលរួមសកម្មភាពតាំង ពិព័រណ៍ “ទីតាំងវប្បធម៌វៀតណាម” នៅខេត្តក្វាងណាម។
អំពីសកម្មភាពអភិរក្សនៅបណ្ដាខែចុងឆ្នាំ ២០២២ សារមន្ទីរចម្រុះខេត្តត្រាវិញនឹងសម្រេចសំណុំលិខិតបេតិកភណ្ឌវប្បធម៌អរូបីពិធីដំឡើងអ្នកតារបស់ជនជាតិខ្មែរ។ រួមជាមួយនោះ នឹងបន្តអនុវត្តសំ ណុំលិខិតបេតិកភណ្ឌវប្បធម៌អរូបីពិធីបុណ្យវូឡាន ថាំងហោយ ស្រុកកូវកែ។ នេះជាសំណុំលិខិត ០២ សំណុំនឹងផ្ញើជម្រាបដល់ក្រសួងវប្បធម៌កីឡា និងទេសចរណ៍ពិនិត្យសម្រេចបញ្ចូលទៅក្នុងសារ បណ្ណបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ទន្ទឹមនឹងនោះ នឹងកសាងគម្រោងថវិកា ផែនការ លិខិត ជម្រាបសុំគោលការណ៍កសាងសំណុំ លិខិតវប្ប ធម៌អរូបីរបរតម្បាញកន្ទេលភូមិដីក្រហម-បេនបា នៅឃុំហាមតឹង ស្រុកថ្កូវដើម្បីបញ្ចូលទៅក្នុងសារ បណ្ណបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០២៣៕ ប្រែសម្រួល៖ ថាច់ហ្វាង