15/06/2022 14:32
ម៉ោងរៀនថ្នាក់ពុទ្ធិកមធ្យមសិក្សារបស់សមណសិស្ស សិស្សនៃវត្តមួយនៅស្រុកកូវង៉ាង។
ដើម្បីធានាឱ្យការចាត់តាំងថ្នាក់បង្រៀនរៀន កាន់តែមានសណ្ដាប់ធ្នាប់ល្អប្រសើរជាង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ចង្អុល ការឲ្យបណ្ដាវត្តដែលមានបើកថ្នាក់រៀន ក្ដាប់បញ្ជីរាយនាមសមណសិស្សដែលត្រូវបញ្ជូនមករៀនស្ថិតក្នុងបណ្ដាក្រុមថ្នាក់អាស្រ័យសមាគមស្រុកគ្រប់គ្រងចលនាសមណសិស្ស-សិស្សប្រតិបត្តិម៉ឺងម៉ាត់ការបញ្ជូនរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ដើម្បីឱ្យបណ្ដាវត្តមានប្រភពសមណសិស្ស-សិស្ស បានបែងចែកគ្រប់ចំនួនទៅតាមវត្តជៀសវាង ស្ថានភាព “ពេញចិត្តនិមន្តមកមិនពេញចិត្តនិមន្តទៅ” បណ្ដាលឱ្យជះឥទ្ធិពលដល់គុណភាពអប់រំ។
ទន្ទឹមនឹងនោះដែរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុក ក៏ចង្អុលការឲ្យបណ្ដាវត្តលើភូមិសាស្រ្តត្រៀមបម្រុងឱ្យបានល្អពីមូល ដ្ឋានសម្ភារដើម្បីទទួលប្អូនៗជនរួមជាតិខ្មែរ ចូលរៀនភាសាខ្មែរក្នុងរដូវវិស្សមកាល ពីព្រោះ បច្ចុប្បន្នបណ្ដាសាលាកំពុងត្រៀមបម្រុងបូក សរុបលទ្ធផលឆ្នាំសិក្សា៕ ដំណឹង-រូបថត៖ ថាច់សម្បត្តិ