03/06/2022 06:36
ខែឧសភាឆ្នាំ ២០២២ វិស័យកសាងបក្ស កសាងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់បន្តចង្អុលការមហាសន្និបាតសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋាន អាណត្តិកាល ២០២២‑២០២៥។ គិតមកដល់ថ្ងៃទី ២៥ ខែឧសភា ទូទាំងខេត្តមាន ៤៦/២.០០៦ សាខាបក្សចាត់តាំងមហាសន្និបាតរួចរាល់ សម្រេចអត្រា ២,២៩%។ គណៈកម្មាធិការបក្ស គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សធ្វើការត្រួតពិនិត្យអង្គការចាត់តាំងបក្ស ២៨ កន្លែង បក្ខជន ៩៧ រូប គ្មានរកឃើញសញ្ញាបំពាន។ វិស័យសេដ្ឋកិច្ច ផលិតកសិកម្មពង្រីកតាមផែនការ ផ្ទៃដីចុះពូជតាមបណ្ដារដូវស្រូវបាន ៩៥.៥៩០ ហិកតា សម្រេច ៤៧,៥% ប្រមូលផលបាន ៦៤.៤០១ ហិកតា បរិមាណផលសម្រេច ៤១៥.៩២៤ តោន ខ្ពស់ជាងរយៈពេលតែមួយនៃឆ្នាំកន្លង ២៦.៦៩៨ តោន។ វិស័យចិញ្ចឹមជលផលកើនឡើង បរិមាណផលជលផលសម្រេចបាន ៧៧.៦៥២ តោន សម្រេច ៣៣,៧% នៃផែនការ។
បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ស៊ើងតៀង
វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មបន្ត កើនឡើងខ្លាំង តម្លៃផលិតឧស្សាហកម្មប៉ាន់ស្មានសម្រេច ៣.៨៧៥ ពាន់លានដុង បង្កើនចំនួនរយៈពេល ៥ ឆ្នាំសម្រេច ១៥.២៧៧ ពាន់លានដុង សម្រេច ៤០,៨%នៃផែនការ។ បណ្ដាសកម្មភាពជំរុញវិនិយោគ ជំរុញពាណិជ្ជកម្ម ពង្រីកអាជីវកម្ម បានផ្សព្វផ្សាយមានប្រសិទ្ធភាព។ ពង្រីកអាជីវកម្មថ្មីចំនួន ៣៩ កន្លែង បង្កើនចំនួនគិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ពង្រីកអាជីវកម្មថ្មីបាន ២០៣ កន្លែង សម្រេច ៤០,៦% នៃផែនការ។ ប្រមូលថវិការដ្ឋរយៈពេល ៥ ខែដើមឆ្នាំបាន ៦.០៩៥ ពាន់លានដុង សម្រេច ៥៨,៩% នៃ សេចក្ដីព្រាងថវិកា។ ប្រាក់ចំណូលក្នុងខេត្តចំនួន ២.៤៣៧ ពាន់លានដុង សម្រេច ៤៧% នៃគម្រោងថវិកា។ ការងារឡើងគ្រោងផែនការវិនិយោគសាងសង់ស្ថិរវន្ត មានភាពវិវឌ្ឍន៍សកម្មជាច្រើន ចាត់តាំងយកយោបល់ និងសិក្ខាសាលាពិគ្រោះសេចក្ដីព្រាងរបាយការណ៍គ្រោងផែនការខេត្តត្រាវិញដំណាក់កាល ២០២១‑២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
វិស័យវប្បធម៌សង្គម បន្តចង្អុលការអនុវត្តបណ្ដាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ផ្នែកអប់រំនិងបណ្ដុះបណ្ដាលត្រៀមបម្រុងបានល្អបណ្ដាលក្ខណៈសម្រាប់សម័យប្រឡងយកសញ្ញាបត្រវិទ្យាល័យឆ្នាំ ២០២២។ ផ្ដល់សច្ចាប័នសារបណ្ណសៀវភៅពុម្ពថ្នាក់ទី ៧ ទី ១០ ប្រើប្រាស់ចាប់ពីឆ្នាំ ២០២២‑២០២៣។ អនុវត្តគម្រោងផែនការឧបត្ថម្ភគ្រួសារមានសគុណជាមួយបដិវត្តន៍ជួបលំបាកអំពីលំនៅឋាន ប្រឹក្សាយោបល់ជូនពលករ ១.៣៣៨ រូប បង្កការងារធ្វើថ្មីជូនពលករ ១.៥៧៤ រូប បញ្ជូនពលករ ១០៣ រូប ទៅធ្វើការតាមពេលកំណត់នៅបរទេស។
ផ្សព្វផ្សាយនីតិវិធីពិនិត្យឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រ ឆ្នាំ ២០២២។ បន្តឧបត្ថម្ភប្រើប្រាស់កសិផល និងនាំយកគ្រួសារផលិតកសិកម្មឡើងវេទិកាអេឡិចត្រូនិច ជំរុញការពង្រីកសេដ្ឋកិច្ចលេខកសិកម្មជនបទលើភូមិសាស្រ្តខេត្ត។ ច្រកសេវាកម្មសាធារណៈរបស់ខេត្តដោះស្រាយសំណុំលិខិតបានចំនួន ១៩.២៣៩ ច្បាប់។ អនុវត្តល្អការងារគ្រប់គ្រងរដ្ឋ ធានាសកម្មភាពជំនឿ សាសនាតាមការកំណត់របស់ច្បាប់។
នៅក្នុងអង្គសន្និបាត បណ្ដាតំណាងបានផ្ដុំពិភាក្សាអំពីការកសាងជនបទថ្មី ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២‑២០២៥ គួបផ្សំជាមួយការបោះឆ្នោតសមាជិកគណៈអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន មហាសន្និបាតសាខាបក្សភូមិ អនុសង្កាត់ ការបង្ការ ជម្នះអាសន្នរោគនៅលើដំណាំ សត្វចិញ្ចឹម បរិមាណទាញយកផលជលផលថយចុះ ជម្នះការស្រុតដីទំនប់ រំសាយទីធ្លា ល្បឿនសាងសង់បណ្ដាគម្រោងការផលិតអគ្គិសនី ពលករគ្មានការងារធ្វើ បណ្ដាមូលដ្ឋាន អាជីវកម្មធ្វើសកម្មភាពមិនធានាសុវត្ថិភាពពលកម្ម។ល។
ថ្លែងយោបល់ក្នុងអង្គសន្និបាត លេខាគណៈកម្មាធិការបក្សខេត្ត ង៉ូជីកឿងបានឱ្យដឹង៖ លទ្ធផលសម្រេចបានក្នុងរយៈពេល ៥ ខែគឺមានសារសំខាន់។ ទោះជាដូច្នោះក៏ដោយ នៅតែមានសកម្មភាពកសិកម្មមួយចំនួនជួបការលំបាកអាស្រ័យអាសន្នរោគ ដង្កូវក្បាលខ្មៅ ចិញ្ចឹមជលផលដោយរូបភាពប្រើប្រាស់ខ្ពស់សក្ដានុពលនៅធំ ប៉ុន្តែដំណោះស្រាយផ្សព្វផ្សាយ និងពង្រីកទូលាយមិនទាន់មាំទាំ។ សកម្មភាពជំរុញវិនិយោគមានការយកចិត្តទុកដាក់ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពពិតប្រាកដ។ មិនទាន់ទាក់ទាញបានបណ្ដាគម្រោងការវិនិយោគ។ ការងាររំសាយទីធ្លាមួយចំនួននៅយឺត ដំណោះស្រាយដាស់តឿនមានប្រសិទ្ធភាពមិនទាន់ខ្ពស់។
លោកលេខាគណៈកម្មាធិការបក្សខេត្តសង្កត់ធ្ងន់៖ នៅពេលខាងមុខ ផ្ដុំវាយតម្លៃទាំងស្រុងស្ថានភាពពង្រីកសេដ្ឋកិច្ច‑សង្គម កសាងប្រព័ន្ធនយោបាយរយៈពេល ៦ ខែដើមឆ្នាំ ២០២២។ បន្តជំរុញមាំការកែប្រែរដ្ឋបាលក្នុងប្រព័ន្ធនយោបាយ លើកកម្ពស់គុណភាពសកម្មភាពគណៈកម្មការបក្ស គណៈកម្មាធិការបក្សចង្អុលការអនុវត្តសម្រេចមហាសន្និបាតសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគអាណត្តិកាល ២០២២‑២០២៥។ ត្រៀម បម្រុងល្អសម័យប្រជុំលើកទី ៤ (ឯកទេសបទ) សម័យប្រជុំពាក់កណ្ដាលឆ្នាំ‑ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ រៀបចំលំនឹងសកម្មភាពក្រោយពេលបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់។
គណៈកម្មាធិការប្រជាជនខេត្តផ្ដុំអនុវត្តមានប្រសិទ្ធភាពកម្មវិធីស្ដារ និងពង្រីកសេដ្ឋកិច្ច‑សង្គមតាមសេចក្ដីសម្រេចចិត្តលេខ ១១ របស់រដ្ឋាភិបាល។ បង្កើតគម្រោងផែនការកែតម្រង់ភូមិសាស្រ្តរដ្ឋបាលថ្នាក់ស្រុក ថ្នាក់ឃុំ បើកទូលាយទីក្រុងត្រាវិញ។ ពង្រីកពហុសណ្ឋានបណ្ដារូបភាពសេដ្ឋកិច្ចកសិកម្ម ជនបទ ចាក់ថ្នាំបង្ការ ទប់ស្កាត់អាសន្នរោគ ផ្សព្វផ្សាយបណ្ដាគម្រោងការបានកត់ចំណាំវិនិយោគ។ ជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ ឱ្យបានឆាប់រហ័ស បង្កការងារធ្វើថ្មី បញ្ជូនពលករទៅធ្វើការនៅបរទេស កសាងលំនៅឋានជូនគ្រួសារគោលនយោបាយ ផ្សព្វផ្សាយកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច‑សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ ‑២០៣០៕
ប្រែសម្រួល៖ សុខា