22/04/2025 13:34
ព្រះតេជព្រះគុណ គាងថាយហុង ជាមួយសំណង់ក្នុងវត្ត ។
វត្តជយនទីរតនារាម (អូរក្តារ) កសាងកាលពី ឆ្នាំ ២០១៧ តាមសេចក្តីសម្រេចចិត្តលេខ ១២៩/ QĐ/BTS របស់គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រាវិញស្តីពីការបង្កើតវត្តជយនទីរតនារាម (អូរក្តារ) រួចតែងតាំងព្រះ តេជព្រះគុណគាងថាយហុងទទួលនាទីជាព្រះចៅអធិការដំបូងបំផុតពីនោះមក។
ព្រះតេជព្រះគុណ គាងថាយហុងមានថេរដីកាថា៖ អាត្មាមានកិត្តិយសណាស់ដោយបានតែង តាំងជាព្រះចៅអធិការដំបូងបំផុតរបស់វត្ត។ អាត្មា យល់បានដែរថា វត្តបង្កើតថ្មី អ្វីៗគ្រប់យ៉ាងជាកិច្ច ចាប់ផ្តើមរួចគង់តែងជួបនឹងបញ្ហាលំបាកជាច្រើន មិនខាន។ ម្ល៉ោះហើយ អាត្មាតែងមានឆន្ទៈមោះមុត មានស្មារតីរឹងប៉ឹងដើម្បីអនុវត្តល្អការងារគ្រប់យ៉ាង។ កត្តាដំបូងបំផុតដែលអាត្មាត្រូវអនុវត្តឲ្យបានល្អគឺធ្វើយ៉ាងណាដើម្បីបង្រួបបង្រួម អប់រំព្រះសង្ឃ និងពុទ្ធបរិស័ទបង្កើនចំណេះដឹង បង្កើនស្មា រតីសាមគ្គីទូទាំងប្រជាជាតិ អនុវត្តបណ្តាចលនានៅមូលដ្ឋានដើម្បីផ្តល់ផលប្រយោជន៍ដល់សាសនា និងសង្គម។
ដោយមានព្រះទ័យប្តេជ្ញា និងស្មារតីទទួលបន្ទុក ខ្ពស់ ព្រះតេជព្រះគុណគាងថាយហុង មិនត្រឹមតែអនុវត្តល្អការងារកសាងសំណង់នានាក្នុងវត្តប៉ុណ្ណោះទេ នៅទាំងរួមចំណែកកសាងសំណង់សាធារណៈប្រយោជន៍ក្នុងភូមិទៀតផង។ ក្នុងនោះមានកសាង ស្ពានជនបទ ០៦ កន្លែង សាលាក្នុងភូមិ ០១ កន្លែង សម្រាប់សិស្សានុសិស្សរៀនអក្សរសាស្ត្រ ខ្មែររដូវវិស្សមកាល សរុបថវិកាជាង ១,១ ពាន់ លានដុង។ ទន្ទឹមនឹងនោះព្រះអង្គនៅទាំងជូន អំណោយ ជូនសិក្ខូបករណ៍ដល់គ្រួសារក្រីក្រ សិស្ស ដែលមានស្ថានភាពលំបាកជាដើម គិតជាមធ្យម ក្នុងមួយឆ្នាំ ២០០ លានដុង។
ព្រះតេជព្រះគុណគាងថាយហុងបង្រៀនអក្សរសាស្រ្តដល់កូនចៅខ្មែរចំណុះជើងវត្ត។
លោក ត្រឹងវ៉ាំងហុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហាវ មានប្រ សាសន៍ថា៖ តាំងពីទទួលនាទីជាព្រះចៅអធិការវត្តរហូតមកព្រះតេជព្រះគុណគាងថាយហុង តែងសហការស្អិតល្មួតជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារផ្សព្វផ្សាយ គោលការណ៍ គោលមាគ៌ាច្បាប់របស់បក្ស និងរដ្ឋ ភ្ជាប់ជាមួយ នឹងគោលមាគ៌ារបស់ព្រះពុទ្ធសាសនាប្រគេន និង ជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ ផ្តើមពីនោះ បានរួមចំណែកជួយឲ្យព្រះសង្ឃ ពុទ្ធបរិស័ទបង្កើន ចំណេះដឹងទាំងផ្លូវរដ្ឋ និងផ្លូវសាសនា អនុវត្តល្អរបៀបរស់អារ្យធម៌ កសាងគ្រួសារវប្បធម៌ និងចូលរួមអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន។ ជាពិសេស ព្រះអង្គចូលរួមបំផុសចលនា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទដូចជាស្ពាន ផ្លូវ ថ្នល់ជាដើម រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ កសាងសម្រេចលក្ខឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់។
ព្រះឧបជ្ឈាយ៍គឹមថនប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់មានថេរដីកា៖ ព្រះតេជព្រះគុណ គាងថាយហុង មិនត្រឹម តែអនុវត្តល្អតួនាទីជាព្រះចៅអធិការប៉ុណ្ណោះទេ នៅទាំងអនុវត្តល្អការងារសង្គមទៀតផង។ ព្រះ អង្គបានចូលរួមបង្រៀនកូនចៅខ្មែរនៅតំបន់ ឆ្ងាយឲ្យចេះអាន ចេះសរសេរអក្សរសាស្រ្តខ្មែរ។ ទង្វើជាក់ស្តែងរបស់ព្រះតេជព្រះគុណគាងថាយ ហុង មិនត្រឹមតែធ្វើឲ្យវត្តដែលទើបបង្កើតថ្មីបានល្បី រន្ទឺប៉ុណ្ណោះទេ នៅទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស អភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ និងពង្រីកស្មារតីសាមគ្គីរបស់ប្រជាជនក្នុង សហគន៍ទៀតផង។
តាំងពីទទួលតួនាទីជាព្រះចៅអធិការមក ព្រះតេជព្រះគុណគាងថាយហុងទទួលបានបណ្ណសរសើរ លិខិតសរសើរជាច្រើនច្បាប់របស់បក្ស និងរដ្ឋ។ ក្នុងនោះ មានប័ណ្ណសរសើររបស់ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត“សម្រេចស្នាព្រះហស្ត ឆ្នើមក្នុងការអនុវត្តគោលដៅជាតិក្នុងការកសាង ជនបទថ្មី” ឆ្នាំ ២០២៣៕ អត្ថបទ-រូបថត៖ សុជា