23/09/2022 09:47
នេះជាពិធីបុណ្យប្រពៃណីរបស់ ជនរួមជាតិខ្មែរដែលបានអភិរក្ស និងអភិវឌ្ឍន៍ អត្តលក្ខណៈ ល្អល្អះនៃចិត្តកតញ្ញូចំពោះបុព្វការីជនដែលមានឪពុកអ្នកម្ដាយ គ្រូបាធ្យាយ ញ្ញាតិការទាំង ០៧ សន្តាន។ បុណ្យសែនដូនតាដែលជនរួមជាតិខ្មែរចាត់តាំងក្នុងរយៈពេល ៣ ថ្ងៃរួមមាន៖ ថ្ងៃទី ១ (ថ្ងៃ ១៤ រោចខែភទ្របទ) ជា ថ្ងៃសែន ថ្ងៃទី ២ (ថ្ងៃ ១៥ រោចខែភទ្របទ) ជា ថ្ងៃភ្ជុំបិណ្ឌ និងថ្ងៃទី ៣ ( ១ កើតខែអស្សុជ) ជាថ្ងៃជូនដូនតា។ ក្រៅពីរយៈពេល ៣ ថ្ងៃសំខាន់ខាងលើ មុននោះ ជនរួមជាតិខ្មែរក៏ចាត់តាំងពិធីកាន់បិណ្ឌ គឺនាំគ្នាយកបាយ ទៅវត្តប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃធ្វើកិច្ចដារបង្សុកូលឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធនៃអ្នកដែលបានចាកឋាន។ រដូវកាន់បិណ្ឌក៏យោងទៅតាមមូលដ្ឋាន មួយចំនួនដោយហោចណាស់ក៏ពី ៥-១២ ថ្ងៃដែរ៕ សុខា-សម្បត្តិ
ពុទ្ធបរិស័ទខ្មែរវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃកាន់បិណ្ឌ។
យុវតីជនរួមជាតិខ្មែរទីក្រុងត្រាវិញយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃភ្ជុំបិណ្ឌ។
ពុទ្ធបរិស័ទវត្តចុងព្រៃចូលរួមបំពេញកុសលតាមជំនឿផ្លូវព្រះពុទ្ធសាសនាក្នុងថ្ងៃកាន់បិណ្ឌ។
ប្រហែលជាម៉ោង ៤ ព្រលឹមក្នុងបណ្ដាថ្ងៃកាន់បិណ្ឌ ព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរវត្តចុងព្រៃ (ឃុំភឿកហ៊ឹង ស្រុកថ្កូវ)ចូលរួមដង្ហែ បាយបិណ្ឌប្រយោជន៍បំពេញកុសលសម្រាប់ខ្លួន និងឧទ្ទិសកុសលជូនទៅសាច់ញាតិដែលលាចាកលោកនេះទៅ។