14/03/2025 15:39
លោក យឿងសីហៀង (ទី១ខាងឆ្វេង) សំណេះសំណាលជាមួយគ្រួសារបងគាងហ្វៀង (គ្រួសារអាជីវកម្មហ្វាងភុក) ជំនាញផលិត ធ្វើអាជីវកម្មរបាំងមុខម៉ុងសាយ។
ដោះស្រាយបញ្ហាពលករទំនេរឲ្យមានការងារធ្វើនៅមូលដ្ឋានជាគោលដៅសំខាន់ មួយដែលសាខាបក្ស និងរដ្ឋអំណាចភូមិមេ រងចាស់ ឃុំថាញ់ហ្វាស៊ើង ស្រុកកូវង៉ាងខិតខំអនុវត្តឲ្យបានល្អជានិច្ចដើម្បីលើកស្ទួយជីវភាពមាមីងខ្មែរឆ្ពោះទៅកាន់ភាពវិឌ្ឍន៍ស្ថិរភាព។
លោកយឿងស៊ីហៀង លេខាសាខាបក្សភូមិមេរងចាស់មានប្រសាសន៍ថា៖ ភូមិមានផ្ទៃដីផលិតស្រូវជាង ១៣៥ ហិកតា ច្រើន ជាងផ្ទៃដីចម្ការ។ ដោយបានរដ្ឋវិនិយោគទុនជីកស្តារប្រឡាយនៅវាលស្រែ ទើបមានទឹកគ្រប់សម្រាប់ផលិតស្រូវ ៣ រដូវក្នុងមួយឆ្នាំ។ ទិន្នផលមធ្យមសម្រេច 0៦ តោន ក្នុងមួយហិកតា (ចំណេញមធ្យម ២៥ លានដុង ក្នុងមួយហិកតា)។ បច្ចុប្បន្នភូមិមានគ្រួសារអាជីវកម្ម ១០ គ្រួសារ។ ភូមិចលនាគ្រួសារធ្វើអាជីវកម្មក្នុងងភូមិបង្កើនការផលិត-ធ្វើអាជីកម្មដើម្បីបង្កលក្ខណៈឲ្យពលករក្នុងភូមិពី ១០-១៥ នាក់ធ្វើការបន្ថែម ។ ទន្ទឹមនឹងនោះ ភូមិបន្តការចលនាប្រជាជនរក្សា និងបង្កើនការផលិតស្រូវ ៣ រដូវ ក្នុងមួយឆ្នាំលើផ្ទៃដី ១៣៥ ហិកតា សម្រេចទិន្នផលខ្ពស់។
មកកាន់គ្រួសារអាជីវកម្មហ្វាងភុក ឃើញ បងប្អូននារី ច្រើននាក់សុទ្ធសឹងតែជាស្រ្តីមេផ្ទះ ធ្វើការយ៉ាងមមាញឹក ដោយទទួលបាន ប្រាក់ចំណូលស្ថិរភាពពី ៣,៥-០៤ លានដុង មួយខែ។ បងស្រីហ្វិនធីគីមជុងបានឲ្យដឹង៖ ធ្វើការនៅទីនេះជាការងារស្រាល ខ្ញុំមានភារៈ បិទគ្រឿងអលង្ការលើរបាំងមុខម៉ុងសាយ។ ជារៀងរាល់ថ្ងៃ ខ្ញុំមានពេលធ្វើការងារផ្ទះ ជូនកូនទៅរៀន និងបានធ្វើការមានប្រាក់ចំណូល លំនឹងទៀតផង។
បងគាងហ្វៀង ម្ចាស់គ្រួសារអាជីវកម្ម ហ្វាងភុក នៅភូមិមេរងចាស់បានឲ្យដឹងថា៖ គ្រួសារខ្ញុំជំនាញផលិត ធ្វើអាជីវកម្មរបាំងមុខម៉ុងសាយទទួលបានប្រាក់ចំណូលពី ១៥-២០ លាន ដុង ក្នុងមួយខែ បង្កលក្ខណៈឲ្យពលការិនីជិត ២០ នាក់ ធ្វើការនៅជិតផ្ទះ ងាយស្រួលក្នុងការថែទាំឪពុកម្ដាយ កូនចៅ និងធ្វើការមានប្រាក់ចំណូលគួរសមទៀតផង។
បច្ចុប្បន្ន ភូមិមេរងចាស់មានប្រជាជន ២៤៦ គ្រួសារ ក្នុងនោះជាង ៨៣% ជាជនជាតិខ្មែរ។ ជាច្រើនឆ្នាំកន្លង ក្រៅពីបានបក្ស និងរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភលំនៅឋានដើមទុនសម្រាប់ ពង្រីកការផលិត សាខាបក្ស រដ្ឋអំណាចភូមិ នៅទាំងយកចិត្តទុកដាក់បង្កលក្ខណៈឲ្យប្រ ជាជនក្នុងភូមិនិយាយរួម មាមីងខ្មែរនិយាយ ដោយឡែកមានការងារធ្វើស្ថិរភាព។ បច្ចុប្បន្ន ភូមិគ្មានគ្រួសារក្រីក្រស្ថិតក្នុងវ័យពលកម្ម។ នៅត្រឹមតែគ្រួសារក្រីក្រ ០៦ គ្រួ ស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម។ ប្រភពចំណូលជាមធ្យម របស់មនុស្សម្នាក់សម្រេច ៥៩ លានដុង ក្នុង មួយឆ្នាំ កើន ២ លានដុង បើប្រៀបនឹងឆ្នាំ ២០២៣។
លោកឡឹមកុងឌឹកអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ថាញ់ហ្វាស៊ើង បានឲ្យដឹងថា៖ សាខាបក្ស និងរដ្ឋអំណាចភូមិមានវិធីសាស្រ្ត ចង្អុលការគ្រប់គ្រងឆ្លាសវៃ បង្កលក្ខណៈឲ្យប្រជាជនមានការងារធ្វើនៅក្នុងភូមិស្ថិរភាព ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ កែលម្អជីវភាព។ ក្នុងពេលខាងមុខ ឃុំនឹងចង្អុលការឲ្យភូមិ បង្កលក្ខណៈឲ្យគ្រួសារធ្វើអាជីវកម្មនីមួយៗ បង្កើនការផលិត ធ្វើអាជីវកម្មជាបន្ត ដើម្បីរួមចំណែកដោះស្រាយការងារធ្វើជូនពលករនៅមូលដ្ឋាន៕ អត្ថបទ-រូបថត៖ សុជា