24/09/2021 09:04
ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ព្រះសង្ឃ ។ រូបថត៖ ថាញ់ក្វាង
ដូច្នោះ គិតមកដល់ពេលនេះ ស្រុកទីវកឹងចាត់តាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ១០.៤៤៥ ម្ជុលជូនប្រជាជន ៨.៥២៥ នាក់ ក្នុងនោះមាន ៦.៦០៥ នាក់បានចាក់ម្ជុលទី ១ និង ១.៩២០ នាក់ បានចាក់ម្ជុលទី ២។ ក្នុងដំណាក់កាលចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផ្នែកសុខាភិបាល ស្រុកក៏បានជូនដំណឹងដល់មុខសញ្ញាឲ្យមកកាន់ កន្លែងចាក់វ៉ាក់សាំងតាមពេលកំណត់ ទន្ទឹមនឹងនោះ ណែនាំម្នាក់ៗ ឲ្យអនុវត្តម៉ឹងម៉ាត់តាមការប្រកាសព្រមាន ៥K របស់ក្រសួងសុខាភិបាលដើម្បី បង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
បានដឹងថា គិតដល់រសៀលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ លើភូមិសាស្រ្តស្រុកទីវកឹងនៅមានមនុស្ស ៦៤ នាក់កំពុងអនុវត្តចត្តាឡីស័ក ប្រមូលផ្ដុំ ក្នុងនោះមាន F1 ០៣ ករណី អ្នកមកពីតំបន់ មានអាសន្នរោគ ៦១ នាក់។ ចំពោះការ ធ្វើចត្តាឡីស័កនៅក្នុងផ្ទះ បច្ចុប្បន្ននៅមាន ៣៤ ករណី ក្នុងនោះ មានករណី F2 និងករណីទើបអនុវត្តសម្រេចការធ្វើចត្តាឡីស័កប្រមូលផ្ដុំឬអ្នកពីខេត្តក្រៅមកកាន់មូលដ្ឋាន ២៥ នាក់។ ដោយ ឡែកមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៤ (មន្ទីរពេទ្យពហុព្យាបាលតំបន់ទីវកឹង) នៅមានករណី F0 ចំនួន ៥៣ នាក់កំពុងព្យាបាលជំងឺ ក្នុងនោះ មាន ០១ ករណីមានជំងឺសារឡើងវិញ៕ ថាញ់ក្វាង-ថាច់ហ្វាង