25/07/2023 10:25
បូជនីយដ្ឋានព្រះភិក្ខុយឿងសុខនិងគឹមសុមន៍បានកសាងនៅក្នុងវត្តកោះស្លា។
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ខ្មាំងបានប្រមូលផ្ដុំពីរកងអនុសេនាតូចប្រដាប់ដោយយុទ្ធោបករណ៍ រថក្រោះសម្រុកចូលឡោមព័ទ្ធវត្តចារ ដើម្បីចាប់ព្រះសង្ឃទៅធ្វើទាហាន (ខណៈនេះវត្តចារមានព្រះសង្ឃប្រមាណ ៤០ អង្គកំពុងបួសរៀន)។ ពេលឮដំណឹងនោះភ្លាម នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងមហាជនជាង ៣០ វត្តក្នុងស្រុកបានសម្រុកចូលពីទិសទាំង ០៣ មកកាន់វត្តចារដើម្បីតស៊ូ។ អាស្រ័យកងកម្លាំងរបស់យើងច្រើនពេក បន្ទាប់ពីធ្វើការប្រយុទ្ធជាមួយគ្នាជាច្រើនលើក ព្រះសង្ឃបានឆ្លងផុតពីការរាំងស្កាត់របស់ខ្មាំងចូលមកដល់វត្តចារ។ ខណៈនោះ ខ្មាំងបានបោះគ្រាប់បែកផ្សែង និងបាញ់កាំភ្លើងទៅលើព្រះសង្ឃធ្វើឲ្យព្រះសង្ឃពីរអង្គគឺភិក្ខុយឿងសុខនិងគឹមសុមន៍សុគតនិងធ្វើឲ្យព្រះសង្ឃមួយចំនួនអង្គទៀតត្រូវរបួស។ ផ្ដើមពីការពលីជីវិតរបស់ព្រះសង្ឃពីរអង្គនោះ ខ្មាំងទៅដល់ណាក៏ត្រូវមហាជននិងព្រះសង្ឃតតាំងជានិច្ច។
ដើម្បីកុលបុត្ត កុលធីតានិងព្រះសង្ឃខ្មែរចងចាំនូវអនុស្សាវរីយ៍ដ៏ជូរចត់នោះ ព្រះកេសរវិនយោ មហាត្រឹងយន់ អតីតព្រះមេគណនៃគណៈមន្រ្តី សង្ឃខេត្តត្រាវិញបាននិពន្ធជាអត្ថបទមួយមាន ចំណងជើងថា “សមរភូមិវត្តក្រពុំឈូកច្រាលចារ”។ ខ្លឹមសារក្នុងអត្ថបទ ព្រះពណ៌នាយ៉ាងលម្អិតដូចខាងក្រោម៖
ភិក្ខុយឿងសុខ កើតឆ្នាំ ១៩៥០ បួសរៀននៅវត្តចារ ភិក្ខុយឿងសុមន៍ កើតឆ្នាំ ១៩៥៣ បួសរៀននៅវត្តកោះស្លា។ ព្រះភិក្ខុទាំងពីរអង្គនេះអង់អាចក្លាហានពុះពារមោះមុតចំ ពោះឧបសគ្គកាំភ្លើងខ្លី វែង គ្រាប់បែកភ្លើងនិងគ្រាប់បែកផ្សែង ចំពុះទុង និងកាំបិតស្នៀតរបស់ខ្មាំងទ្រឹស្ដិស្មូរទុជ៌នឃោរឃៅ ហ៊ុមព័ទ្ធវត្តចារុ៍ដើម្បីចាប់លោកសង្ឃខ្មែរទៅធ្វើទាហាន។ ព្រះសង្ឃចំនួន ១.២០០ អង្គរួមជាមួយ នឹងវត្តនានាមូលមតិគ្នាជាឯកច្ឆន្ទ កាត់ពុះទម្លុះ ចូលសមរភូមិប្រយុទ្ធយ៉ាងសកម្មក្ដៅគគុកគ្មាន គ្រឿងយុទ្ធោបករណ៍អ្វីសោះ សូម្បីតែដែកមួយតឹក ក្នុងដៃក៏គ្មានផង ពោះទទេគ្មានបាយមួយគ្រាប់ដោយឆន្ទៈស្នេហាជាតិ សាសនា ហ៊ានពលីសាច់ស្រស់ឈាមស្រស់ក្រហមឆ្អៅ លើថ្លុកឈាមទិសឧត្តរអែបព្រះវិហារវត្តចារុ៍។ ឯសត្រូវជិះជាប់ជាន់លើខ្លួនភិក្ខុនឹងទ្រនាប់ជើងដែកជាច្រើនគ្នា វាយ កាត់ទម្លុះពុះពារមិនល្បើកសោះ រហូតដល់តំណក់ឈាមចុងក្រោយបំផុត។ សម្លឹងមើលគ្រឿងបរិក្ខារទាំងពីរអង្គប្រឡាក់ប្រឡូសស្រមូញស្រមកពាសពេញ គួរឲ្យអាណោចអាធ័មនឹកដល់វីរបុរសដទៃ ទៀតគ្រប់ជំនាន់។ ឯព្រះសង្ឃត្រូវរបួស ១១ អង្គ ធ្ងន់ ៣ ស្រាល ៨ និងពលីជីវិត ២ អង្គទៀត។ ខ្មាំងឈ្លានពានស្លាប់ស័ក្ដិពីរកន្លះម្នាក់ របួសពីរនាក់។
ហេតុនេះ កុលបុត្រកុលធីតានិងព្រះសង្ឃខ្មែរ ត្រូវចាប់អារម្មណ៍ថ្ងៃអនុស្សាវរីយ៍ដ៏អស្ចារ្យគឺថ្ងៃ ទី ២០, ២១ កុម្ភៈឆ្នាំ ១៩៧៥ កុំភ្លេចឲ្យសោះ៕ ថាច់ហ្វាង