12/09/2023 09:12
បង គឹមធីសុភាព ថែទាំហ្វូងគោគ្រួសារ។
សាខាសមាគមនារីភូមិក្រកណ្ដាលមានសមាជិកា ១៤០ រូប សុទ្ធសឹងតែជាជនជាតិខ្មែរ។ គិតមកទល់ពេលនេះ សាខាសមាគមនារីភូមិក្រកើតបង្កើតក្រុមប្រិតសំចៃឥណទានបាន ០២ ក្រុម ដោយមានសមាជិកា ៣២ រូបចូលរួម។ ជារៀងរាល់ឆ្នាំ ក្រុមទាំងនោះ កេណ្ឌប្រមូលប្រភពទុនពីធនាគារគោនយោបាយសង្គមស្រុកជិត ០១ ពាន់លានដុង សម្រាប់សមាជិកាពង្រីកសេដ្ឋកិច្ចគ្រួសារបានបុលជាង ៧០ លើកនាក់។ ក្រៅពីនោះ សាខាសមាគមនៅទាំងចលនាបងប្អូននារីខ្មែរក្នុងភូមិបង្កើតក្រុមហ៊ុនប្រាក់ទុនសម្រាប់ឧបត្ថម្ភគ្នាឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាពបាន ០៣ ក្រុមដោយមានសមាជិកា ៥៤ រូប ។ អាស្រ័យធ្វើបានដូច្នោះ អត្រាគ្រួសារក្រីក្រក្នុងសមាជិកាបានកាត់បន្ថយចុះរៀងរាល់ឆ្នាំ បច្ចុប្បន្នភូមិនៅមានគ្រួសារក្រីក្រតែ ០៥ គ្រួប៉ុណ្ណោះ។
បងស្រីគឹមធីសុភាព នៅភូមិក្រកើតចាប់ផ្ដើម កសាងជីវភាពគ្រួសារថ្មីដោយរបរលក់ទឹកត្នោតដែលឪពុកម្ដាយបង្កើតរបស់គាត់បន្សល់ទុកឲ្យដើមត្នោតជាង ១០ ដើម។ ថ្វីត្បិត របរត្នោតផ្ដល់ ប្រភពចំណូលខ្ពស់បង្គួរសម្រាប់គ្រួសារ ប៉ុន្តែដើម្បី រកប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ បងនៅទាំងផលិតស្រូវបន្តិចបន្តួច និងចូលរួមបណ្ដាក្រុមប្រិតសំចៃឥណទាន ក្រុមហ៊ុនប្រាក់ទុនខ្ចីបង្វិល ជុំដែលសាខាសមាគមនារីភូមិគ្រប់គ្រងដើម្បីបានបុល ខ្ចីទុនសម្រាប់វិនិយោគក្នុងការដាំដុះ និងចិញ្ចឹម សត្វ។ ផ្ដើមពីប្រភពទុនដែលបានបុល ខ្ចី បច្ចុប្បន្ន បងពង្រីកហ្វូងគោមេបានជិត ១០ ក្បាល។
បងស្រីគឹមធីសុធីរិកា អនុប្រធានសមាគមសហព័ន្ធន៍នារីឃុំអាងក្វាងហ៊ឺវបានឲ្យដឹងថា៖ ដើម្បីឧបត្ថម្ភគ្នាកាត់បន្ថយភាពក្រីក្រស្ថិរភាព និងឈានឡើងធ្វើមានធ្វើបានស្របច្បាប់ សមាគមសហព័ន្ធន៍នារី ឃុំចង្អុលការបណ្ដាសាខាសមាគមស្ថិតក្រោម ឱវាទពិនិត្យឡើងវិញគ្រួសារសមាជិកាក្រីក្រ គ្រួសារក្រីក្រដែលនារីធ្វើម្ចាស់គ្រួសាររួចកសាងផែន ការជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភដល់គ្រួសារទាំងនោះដោយទង្វើសមស្របនឹងស្ថានភាពគ្រួសារនីមួយៗ។ ទន្ទឹមនឹងនោះ សមាគមជំរុញមាំការ ផ្សព្វផ្សាយ ចលនាបងប្អូននារី ជាពិសេសនារីខ្មែរ អនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសជឿនលឿនទៅក្នុងការផលិត ផ្លាស់ប្ដូរពូជដំណាំ សត្វចិញ្ចឹម ពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ជំរុញមាំចលនា “នារីជួយឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ច” “ជួយ នារីក្រីក្រមានអាសយដ្ឋាន”៕ អត្ថបទ-រូបថត៖ ថាច់ហ្វាង