19/01/2024 08:29
ព្រះឧបជ្ឈាយ៍ ថាច់ថាវ។
អ្នកយកព័ត៌មាន៖ សូមថ្វាយបង្គំព្រះឧបជ្ឈាយ៍ ក្នុងឋានៈព្រះអង្គជាប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក និងក្នុងដំណើរនិមន្តចូលរួមស្ងើចសរសើរ លើកតម្កើងអ្នកមានប្រជាប្រិយភាពនៅរដ្ឋធានីហាណូយ តើព្រះអង្គយល់ឃើញយ៉ាងណាពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះជនជាតិភាគតិច?
ព្រះឧបជ្ឈាយ៍ ថាច់ថាវរ៍៖ ក្នុងដំណើរនិមន្តទៅលើកនេះ អាត្មាយល់ឃើញដូចជាការចៃដន្យជាឱកាសបានផ្ដោះប្ដូរជុំវិញការរស់នៅរបស់បណ្ដាជនជាតិក្នុងប្រទេសដូចជា តៃ ណុង ម៉ុង អេដេ ចាម ។ល។ ចូលរួមសន្និបាតស្ងើចសរសើរលើកតម្កើង អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិច អាត្មាក៏បានផ្ដោះប្ដូរដោយរយៈពេលខ្លី អំពីភាសា វប្បធម៌ប្រពៃណីទំនៀមទម្លាប់នៃជនជាតិមួយចំនួននៅភាគខាងជើង និងបណ្ដាជនជាតិតំបន់ភ្នំ ក្នុងប្រទេស។ តាមរយៈការជួបសំណេះសំណាល រវាងបណ្ដាជនជាតិអាត្មាបានដឹងពីការចម្រុះនៃបណ្ដាភាសាក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ។ ក្នុងការនិមន្តចូលរួមសន្និបាត គណៈចាត់តាំងមានការត្រៀម បម្រុងយ៉ាងហ្មត់ចត់ក្នុងការបដិសណ្ឋារៈបណ្ដាតំណាងជាអ្នកមានប្រជាប្រិយភាពក្នុងជនរួម ជាតិភាគតិចគិតគូរតាំងពីការឆាន់ចុក កន្លែងសម្រាក ដើម្បីជនរួមជាតិបានស្វែងយល់ពីទំនៀមនៃជនជាតិនីមួយៗទៅវិញទៅមក។
ក្នុងដំណើរនិមន្តចូលរួមសន្និបាតស្ងើចសរសើរ លើកតម្កើងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចខេត្តត្រាវិញជ្រើសតំណាងមួយរូបចូលជួបលោកប្រធានរដ្ឋ បានស្ដាប់ពាក្យពេចន៍ល្អៗ ស្ងើចសរសើរអ្នកមានប្រជាប្រិយភាពរបស់លោកប្រធានរដ្ឋ ការរួមចំណែករបស់បណ្ដាជនជាតិភាគតិចក្នុងការកសាងប្រទេសជាតិ និងអភិរក្សបណ្ដាតម្លៃវប្បធម៌ជនជាតិ។ ជនរួមភាគតិច ប្រមូលផ្ដុំបានខឿនវប្បធម៌សម្បូរបែបជាលក្ខណៈតំណាងឱ្យជនជាតិនីមួយៗ។ ចំពោះការរួមចំណែករបស់ កងកម្លាំងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិភាគតិចក៏មានចំណុចរួមគឺបម្រើមាតុភូមិឱ្យកាន់តែរីកចម្រើន។
អ្នកយកព័ត៌មាន៖ នៅពេលខាងមុខ ព្រះឧបជ្ឈាយ៍មានផែនការ ទិសដៅយ៉ាងណាដើម្បីពង្រីកឱ្យបានល្អជាងទៀតតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ដើម្បីជនរួមជាតិខ្មែរមានភាពជឿនលឿនជាង?
តំណាងខេត្តត្រាវិញថតរូបជាមួយតំណាងជនជាតិភាគតិចបណ្តាខេត្ត។ រូបថត៖ ឯកសារ
ព្រះឧបជ្ឈាយ៍ ថាច់ថាវរ៍៖ តាមរយៈការចូលរួមផ្ទាល់សន្និបាត បានស្ដាប់បទអន្តរាគមន៍របស់តំណាងមួយចំនួនបានទស្សនាបណ្ដាភាពយន្ត ឯកសារដកស្រង់ស្ដីពីបណ្ដាជនជាតិភាគតិច ទោះបីមានកន្លែងខ្លះនៅមានការលំបាកខ្លះក៏ដោយ ប៉ុន្តែរដ្ឋនៅតែកសាងបានសាលារៀនប្រកបដោយភាពសមរម្យបង្គួរ ឱ្យកូនចៅជនរួមជាតិភាគតិចបានរៀនសូត្រ។ល។តាមរយៈការទស្សនាភាពយន្ត ឯកសារអាត្មាក៏យល់បានពីការរួមចំណែករបស់ជនរួមជាតិភាគតិចតំបន់ខ្ពស់ តំបន់ភ្នំ។ ក្រៅពីការ រួមចំណែកអំពីសម្ភារៈក្នុងការកសាងបណ្ដាសំណង់សាធារណប្រយោជន៍សង្គម រួមអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី អាត្មាយល់ឃើញ តួនាទីរបស់អ្នកមានប្រជាប្រិយភាពយ៉ាងសំខាន់ជាក់ស្ដែងគឺតែងលើកកម្ពស់ការងារផ្សព្វផ្សាយ សំដៅជួយលើកកម្ពស់ស្មារតីជនរួមជាតិភាគតិចឱ្យប្រតិបត្តិល្អគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ អាស្រ័យហេតុនោះអាត្មាក៏មានទិសដៅនៅពេលខាងមុខ គឺបន្តជ្រោងខ្ពស់ការផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរដើម្បីជួយឱ្យជនរួមជាតិ ពុទ្ធបរិស័ទខ្មែរបានយល់ និងប្រតិបត្តិល្អការកំណត់របស់រដ្ឋ បញ្ចេញកម្លាំងប្រឡងប្រណាំងរៀនសូត្រ ពលកម្មផលិត មានការរួមវិភាគទានច្រើនជាងទៀតដើម្បីកសាង មាតុភូមិកាន់តែស្រស់ស្អាតជាង។
អ្នកយកព័ត៌មាន៖ សូមអរព្រះគុណព្រះឧបជ្ឈាយ៍៕ សម្បត្តិ៖ អនុវត្ត